លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភេទ

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 27 ខែ 12 ឆ្នាំ 2013 វេលាម៉ោង 12:03 នាទី ចំនួនអានៈ 1732

លោក តេង សួន​ប្រធាន​ក្រុមនគរបាល​បង្ក្រាប​បទ​ល្មើស​ដែនសមុទ្រ​ខេត្តកំពត​កំពុង ត្រូវគេ រិះគន់​យ៉ាង​ចាស់ដៃ​ពាក់ព័ន្ធ​នឹង​ករណី​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​បិទបាំង​បទ ល្មើស​ដែនសមុទ្រ​ដោយ​គ្មាន​កោតញញើត​ពី​ច្បាប់ទម្លាប់​ឬ​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​នោះឡើយ។ មន្ត្រីនគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក តេង សួន អត់​ដែល បង្ហាញ​ស្នាដៃ​បង្ក្រាប​អ្វី​ធំដុំ​ទេ​គឺ​សំងំ​តែ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ ការដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់ និង​ការ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ដែល​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឆ្លងកាត់​ផ្ទៃសមុទ្រ​ខ្មែរ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​តែប៉ុណ្ណោះ។

គ្រាន់តែ​ការចំណាយ លុយ​បេសកកម្ម​សម្រាប់​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ នេះ​ក្នុងមួយខែៗរាប់សិប​លាន​រៀល តែ​គ្មាន​ផលប្រយោជន៍​អ្វី​នោះទេ ដូច្នេះហើយ​បានជា​មន្ត្រី​តូចតាច​មួយចំនួន បាន​សំណូមពរ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​រំសាយ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​នៅ​ខេត្តកំពត​ចោល​ទៅ​ប្រសើរ​ជាង​ដើម្បី​សន្សំសំចៃ​ថវិកាជាតិ ព្រោះ​ថវិកា​នោះ​ប្រៀប​បានជា​ការជួយ​ចេញ​ការចាយវាយ​ឲ្យ​លោក​តេង សួន​ក្នុង​ពេលចេញ​ប្រព្រឹត្ត​អំពើ​ពូក​រលួយ​លើ​ដែនសមុទ្រ​តែប៉ុណ្ណោះ។ ប្រភព​ដដែល​បាន​បន្តថា តាំងពី​លោក​តេង សួន ក្លាយជា​មេ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ កាលណា​មក គេ​ឃើញ​មានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច ពន្ធ​ម្តងម្កាល​ដែរ ប៉ុន្តែ​មិនធំ​ដុះ​ទេ ហើយយូរៗធ្វើ​ម្តង​គ្រាន់​ឲ្យ​អ្នកកាសែត​ជួយ ផ្សព្វផ្សាយ​ពី​ស្នាដៃ ល្អ ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​កុំ​ឲ្យ​ថ្នាក់លើ​ដឹង​ព្រោះ​អាច​ជ្រុះ​ស័​ក្តិ៍​ពី​ស្មា​ប៉ុណ្ណោះ។

ប្រភព​ដដែល​បាន​បន្តថា ម្ចាស់​បទល្មើស​ឆ្លងកាត់​លើ​ផ្ទៃសមុទ្រ​ជា​រៀងរាល់​យប់​តែង​បង់​លុយកាក់​អោយ​មន្ត្រី ប៉ូលីស​ព្រំ​ដែនទឹក​អស់ហើយ ជាពិសេស លោក តេង សួន បានដាក់​មន្ត្រីជំនិតៗរបស់គាត់​មាន ជំនាញ​ខាង​ស៊ីលុយ​ពី​ក្រុម ឈ្មួញស្ងាត់ៗមិន ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​នោះទេ​ដែល​ក្នុងមួយខែៗរាប់សិប​លាន​រៀល​យកទៅ​ចែកគ្នា​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​រំ ភើ​យ ។ សេចក្តី​រាយ​ការ​ណ៏​ដោយឡែក​បានអោយដឹងថា នៅលើ​ផ្ទៃសមុទ្រ​របស់​កម្ពុជា ចាប់ពី​ខេត្តកំពត កោះកុង និង​ខេត្ត​ព្រះសីហនុ គឺមាន​បទល្មើស​គ្រប់​ប្រភេទ​ដូចជា​ទូក​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី ខេត្តកោះកុង​យ៉ាង​គគ្រឹកគគ្រេង​នាំយកទៅ​លក់​នៅ​ស្រុក​យួន ប្រព្រឹត្ត​ដោយ​ឈ្មួញ​ធំ។ ដោយឡែក មាន​ទូក​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ រួមទាំង​ប្រេងម៉ាស៊ូត មកពី​ស្រុក​សៀម  ចូល​ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ មួយថ្ងៃៗចំណុះ​រាប់សិប​តោន គេ​មិនដែល​ឃើញ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​របស់លោក តេង សួន យកចិត្តទុកដាក់​គិតគូរ​បង្ការ​បង្ក្រាប​ទប់​ស្កាត់​បទល្មើស​ទាំងនេះ​ទេ។

សូម្បីតែ​ទូក​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​មកពី​ស្រុក​យួន និង​ស្រុក​សៀម​របស់​ក្រុម​ឈ្មួញ​ទាំង​ធំ​ទាំង​តូច ជាពិសេស​ទូក​ដឹកទំនិញ​មកពី​ចំណុច​ខ្លង​ស៊ុន នៃ​ស្រុក​សៀម មក​លើកដាក់​ទំនិញ​នៅ​ចំណុច​ផែ​ស្រែអំបិល ផែ​កែវផុស សុទ្ធ​តែមាន​ទំនាក់ទំនង​បង់លុយ​ឲ្យ​លោក តេង សួន ជាប់​ជាប្រចាំ​ទើប​មិន​ដែលមាន​នរណា​ហ៊ាន​ប៉ះពាល់។ សម្រាប់​ទូក​នេសាទ​របស់ សៀម និង​យួន ដែល​បាន​ចូលមក​នេសាទ​ដោយ​ប្រើប្រាស់​ឧ​ប ករ​ណ៍​នេសាទ​ល្មើសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​នោះ ត្រូវបាន​មន្ត្រី​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា ទូក​នេ សាទ របស់​សៀម យួន មួយគូៗត្រូវ​បង់លុយ​ឲ្យ​លោក តេង សួន មិនតិចជាង ១០ម៉ឺន​បាត​នោះទេ​ក្នុងមួយខែៗទើប​គ្មាន​ការបង្ក្រាប។ បើ​រួមបញ្ចូល​ទាំង​ទូក និង​សា​ឡង់ ដែល​ដឹកជញ្ជូន​ឈើ​គ្រញូង​យកទៅលក់​នៅ​ស្រុក​យួន​របស់​ឈ្មួញធំៗមួយចំនួន​ក៏ ក្រុម​ឈ្មួញ​បាន​បង់លុយ​ឲ្យ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​មិនតិច ដែរ ទើបអ្វីៗអាច​ដំណើរការ​ដោយ​រលូន។ លោក តេង សួន មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការអធិប្បាយ​ពាក់ព័ន្ធ​ការចោទប្រកាន់ ដូចខាងលើ​នេះ​បានទេ​កាលពី​រសៀល​ថ្ងៃទី១១ម្សិលមិញ​នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1527ដង សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន3080ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2643ដង ព្រះសង្ឃ វត្ត​ពោធិ៍​លង្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​ព្រះ​​នរោត្តម សីហនុ    អាន1521ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2024ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1602ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1625ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1634ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1526ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន550ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3139នាក់
ម្សិលមិញ    18818នាក់
សប្ដាហ៍នេះ    336842នាក់
ខែនេះ    652089នាក់
ឆ្នាំនេះ   2505368នាក់
សរុប   56104264នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2025 ម៉ោង 06:45