ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់

ដោយៈ មករា ខេត្តកណ្តាល ថ្ងៃទី 17 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:36 នាទី ចំនួនអានៈ 2322

ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​អ្នកឈ្នះ​វិញ ត្រូវ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ និង​៥​នាក់​ទៀត បាន​រត់គេច​ខ្លួន​ចោលស្រុក​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ប្រាប់ឲ្យដឹង​ថា យុវជន​រងគ្រោះ​មាន​គ្នា​ពីរ​នាក់ គឺ​១-​ឈ្មោះ ស្រេង វិចិត្រ អាយុ​២២​ឆ្នាំ មុខរបរ​សិស្ស បាន​រងរបួស​មុត​កដែ​ស្តាំ​១​កន្លែង ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្អាង និង​២-​ឈ្មោះ ម៉ៅ ដា​រា អាយុ​២២​ឆ្នាំ មុខរបរ​ជាងសំណង់ រងរបួស​មុត​កំភួនដៃ​ឆ្វេង​១​កន្លែង និង​ថ្ពាល់​ខាងស្តាំ​១​កន្លែង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​។ បច្ចុប្បន្ន​អ្នក​ទាំង​២ រស់នៅ​ភូមិ​ព្រែក​ប៉ាង ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណ្តាល​។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ សេង គឹម​សុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​លាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន និង​ដកហូត​បាន​វត្ថុតាង​បាន​ដាវ​ចំនួន​១ មាន​ស្រោម​ពណ៌​ខ្មៅ​។​

​នគរបាល​ស្រុក​ស្អាង បាន​បញ្ជាក់​ឲ្យដឹងថា នៅ​ថ្ងៃ និង​វេលា​កើតហេតុ​ខាងលើ ឈ្មោះ ស្រេង វិចិត្រ និង​ឈ្មោះ ម៉ៅ ដា​រា កំពុង​ឈរ​មើល​សេះ​វិល​នៅមុខ​វត្ត​កោះ​ខែល​។ ចំណែក​ឈ្មោះ សេង គឹម​សុង និង​បក្ខពួក​មានឈ្មោះ ពែ​ក វ៉ាន់​ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ឈ្មោះ ង៉ូវ ទ្បង់​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ឈ្មោះ រិទ្ធ ធា​រឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ឈ្មោះ កាក់ កន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ឈ្មោះ ញ៉ុក ធី​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំងអស់គ្នា​មាន​ទីលំនៅ​ភូមិកូ​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល កំពុង​ឈរ​មើល​សេះ​វិល​នៅមុខ​វត្ត​កោះ​ខែល​ដែរ​។ ពេល​នោះ​បក្ខពួក សេង គឹម​សុង បាន​មើលមុខ​បក្ខពួក​ខាង​រង​គ្រោះ ដោយ​ឌឺដង​ដាក់​គ្នា​ទៅវិញទៅមក រំពេច​នោះ​ឈ្មោះ សេង គឹម​សុង បាន​ទៅ​ដក​ដាវ​ក្រោម​កែប​ម៉ូតូ ហើយ​ដើរ​សំដៅ​កាប់​ទៅលើ​ជនរងគ្រោះ​តែម្តង​។​

​ភ្លាមៗ​នោះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កោះ​ខែល បាន​ចុះ​អន្តរាគមន៍ ហើយ​បាន​ឃាត់ខ្លួន​ឈ្មោះ សេង គឹម​សុង រីឯ​បក្ខពួក​៥​នាក់​ទៀត រត់គេចខ្លួន​បាត់ស្រមោល​។ ជនសង្ស័យ​ខាងលើ ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

«វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2048ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន2057ដង បទល្មើសនេសាទខុសច្បាប់កើតពេញបន្ទុកក្នុងស្រុកចំនួន៣ ខេត្ដបាត់ដំបងមន្រ្តីជំនាញបើកភ្លើងខ?...    អាន1751ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន2627ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន2379ដង បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន1792ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន2079ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1892ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2620ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន3234ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      13256នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    54620នាក់
ខែនេះ    369867នាក់
ឆ្នាំនេះ   2223146នាក់
សរុប   55822042នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 17:25