បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 09:41 នាទី ចំនួនអានៈ 2283

លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរបាលក្រុង ដែលនិយមបក្ខពួក និងដាក់ខែយកលុយតាមវង់ល្បែង។ លិខិតអនាមិកដែលអ្នកបាចថ្លើមធំហ៊ានធ្វើមុខស្នងការនគរបាលនោះ ត្រូវបានប៉ូលិស រើសបានហើយថតបង្ហោះចែកចាយគ្នាតាមបណ្តាញហ្វេសប៊ុកមើល រហូតផ្អើលពេញក្រុងសៀមរាប។ ក្នុងលិខិតសរសេរថា "គោរពជូនលោកស្នងការនគរបាលខេត្ត យើងខ្ញុំជាមន្ត្រីនគរបាលក្រុង មិនសប្បាយចិត្តសូមអន្តរាគមន៍ពីលោកស្នងការ លើការតែងតាំងមុខតំណែង មន្ត្រីនគរបាល នាពេលកន្លងមក និងពេលបច្ចុប្បន្ន។ ការតែងតាំងមុខតំណែងលោកអធិការក្រុង តែងតាំងតែមនុស្សបក្ខពួករបស់ខ្លួន ភាគច្រើន កម្លាំងថ្មី និងកម្លាំងអសកម្មតាមប៉ុស្តិ៍ ដែលបានបញ្ឈរជើង ពីព្រោះពួកគេសំបូរលុយស៊កប៉ាន់ យកតួនាទី។ ឯអ្នកធ្វើយូហើយមើលមិនឃើញទេ ព្រោះគ្មានលុយស៊កប៉ាន់"។ លិខិតបានសរសេរទៀតថា " មានមន្ត្រីឈ្មោះ ម៉ុក បូរ៉ា បានដើរប្រ មូលលុយតាមល្បែងហ្គេម ឆ្នោត និងតាមកន្លែងវ៉ៃស៊ិច ដែលជ្រកក្រោមស្លាកម៉ាស្សា នៅក្នុងក្រុងសៀមរាប។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ឈ្មោះ ម៉ុក បូរ៉ា បានទៅឆក់ត្រី ហើយយកកាំភ្លើង អាកា បាញ់ជាច្រើនគ្រាប់ នៅវាលស្រែប្រាំង ក្នុងសង្កាត់ជ្រាវក្រុងសៀមរាប ផ្អើលពលរដ្ឋទាំងថ្ងៃ តែលោកអធិការមិនដាក់វិន័យទេ ថែមទាំងតែងតាំងជាអនុផ្នែកព្រហ្មទណ្ឌទៀត"។ ក្រៅពីលាតត្រដាងរឿងអាស្រូវលោកអធិការ លិខិតដែលមិនចុះថ្ងៃទី និងឈ្មោះ បានសំណូមពរ ការតែងតាំងមុខតំណែងមន្ត្រីណាមួយ គួរតែប្រជុំវាយតំលៃឲ្យបានត្រឹមត្រូវ ពិសេសគួរមើលមន្ត្រីចាស់ដែលធ្វើការយូរឆ្នាំ។ កម្លាំងជាវិន័យមិនគួរតែងតាំងទេ។ លោកស្នងការ គួតែបង្កើតគណៈកម្មការត្រួតពិនិត្យកម្លាំងក្នុងក្រុងសៀមរាប កុំជឿលើរបាយការណ៍។ ជុំវិញហេតុការណ៍ខាងលើនេះ លោកវរសេនីយ៍ទោ ទិត ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានថ្លែងតាមទូរស័ព្ទថា លោកសុំមិនធ្វើអធិប្បាយទេ ព្រោះលោកបានរាយការណ៍ជូនលោកស្នងការរួចហើយ។ ចំណែកលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និយាយថា លោកនៅមិនទាន់ដឹងទេ ព្រោះពេលនេះ កំពុងប្រជុំនៅឯភ្នំពេញ។ បន្ទាប់ពីលិខិតអនាមិក បានរសាត់ ទៅដល់ដៃមន្ត្រីប៉ូលិស ស្ទើរពេញខេត្តសៀមរាប ក៏មានព័ត៌មានទម្លាយតៗគ្នាថា លោកអធិការរូបនេះ ក្រៅពីដើរដាក់ខែ យកលុយតាមបនល្បែង និងតាមបណ្តាបទល្មើសផ្សេងៗ ក៏តម្រូវឲ្យប៉ូលិសក្រោមឪវាទ ដែលនៅតាមប៉ុស្តិ៍ ឬគោលដៅ បង់ប្រាក់ទៅឲ្យលោក ១០០ ដុល្លារ ក្នុង ១ខែផងដែរ។ បើមិនដូច្នេះទេ ចាំបាច់ត្រូវផ្លាស់ប្តូរចេញពីកន្លែងឈរជើង មិនខ្វល់ថា មន្ត្រីក្រោមឪវាទ រកប្រាក់ដោយវិធីណាឡើយ។ ប្រភពបន្តថា ទង្វើ និងសកម្មភាពរបស់លោកអធិការ បានធ្វើឲ្យមន្ត្រីក្រោមឪវាទ មានសតិអារម្មណ៍ អស់ជំនឿលើការងារ ព្យាយាមប្រព្រឹត្តិអំពើពុករលួយ ដើម្បីបានប្រាក់បង់ខែឲ្យមេ។ ប្រភពដដែល បន្ថែមទៀតថា បច្ចុប្បន្ន បនល្បែងក្នុងក្រុងសៀមរាប កំពុងរីកដូចផ្សិត តួយ៉ាង ដូចជាកន្ទុយលេខ (ឆ្នោត) ប្រជល់មាន់ ពិសេសហ្កេមបាញ់ត្រី តែសមត្ថកិច្ចក្នុងមូលដ្ឋាន មិនអាចទៅក្បែរបានទេ បើមិនចឹងឮដល់លោកអធិការភ្លាមៗ (គ្រោះថ្នាក់)។ ល្បែងហ្កេមបាញ់ត្រី ដែលកំពុងពុះកញ្ជ្រោលខ្លាំងជាងគេ នាពេលនេះ គឺនៅក្នុងក្លឹបស្នូកឃ័រ ឈ្មោះ ប៊ីអេសស៊ី (BSC) ដែលមានទីតាំងនៅចំណុចផ្លូវកែងផ្សារញ៉ែ ក្បែរគោលដៅឈរជើងរបស់ប៉ូលិស។ ក្នុងក្លឹបមួយនេះ ពួកអ្នកចូលលេង ភ្នាល់ចាញ់ឈ្នះរាប់ម៉ឺនដុល្លារ ហើយភាគច្រើន អ្នកដែលចូលទៅកន្លែងនោះ ក៏ជក់ថ្នាំញៀនថែមទៀត។ ប្រភពដើម ពីមាតុភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន1985ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1740ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1696ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1752ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1517ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន1732ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1617ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន2884ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1834ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1920ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      13134នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    54498នាក់
ខែនេះ    369745នាក់
ឆ្នាំនេះ   2223024នាក់
សរុប   55821920នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 16:57