បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង

ដោយៈ រដ្ឋា ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 04:50 នាទី ចំនួនអានៈ 2152

មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម​ឡើង​វិញ​នៅ​តាម​មាត់​ព្រែក​នានា​ក្នុង​ភូមិសាស្ត្រ ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀស ទើប​គេ​ដាក់​ការសង្ស័យ​ថា​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន​បាន​ទ​ទូល​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ​ដែល​ជា​ជនជាតិ​វៀតណាម​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ទាំងនោះ​ជា​ច្រើន​ឆ្នាំ​មកហើយ​គេ​សង្កេតឃើញថា​ដូច្នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផល​ត្រី​កាន់តែ​ថយចុះ​ជា​លំដាប់​ដែល​បណ្តែតបណ្តោយ​ឱ្យ​ពលរដ្ឋ​មួយចំនួន​បង្ខំចិត្ត​ទទួលទាន​ត្រី​ចិញ្ចឹម​ដែល​គេ​យកមក​លក់​នៅ​តាម​ទីផ្សារ​ទៅវិញ​ព្រោះ​ត្រី​ធម្មជាតិ​ត្រូវបាន​ហិនហោច​ស្ទើរ​ទាំងស្រុង​ទៅហើយ បើ​មិន​ទប់ស្កាត់​ទាន់ពេលវេលា​។​

ប្រភព​បានឲ្យដឹងថា នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចុង​ឃ្នៀស​ កំពង់​ភ្លុក​ ​មាន​សកម្មភាព​បទល្មើស​នេសាទ​ជាច្រើន​ប្រភេទ​មានដូចជា​ប័រ​ ​អ៊ុយ​ ​រុញ​ស៊ី​ប​ ​អូស​អួន​ អូស​យ៉ាំង​កាវ​ ​ស្បៃ​មុង​ជាដើម កំពុង​កើតមាន ជា​យូរ​ឆ្នាំ​មកហើយ ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​លោក ព្រិ​ន្ទ-សាវិន ​នាយខ​ណ្ឌ​រដ្ឋបាលជល​ផល​ខេត្តសៀមរាប​ ​នាយ​ផ្នែក​ចុង​ឃ្នៀស លោក-ស្រី កែវ​សុភ័ក្ត បាន​ធ្វើ​ឲ្យ​បទល្មើស​កើតឡើង​ដូច​ភ្លៀងរលឹម ក្នុង​ឆ្នាំ​២០១៥​នេះ​ដោយ​ពុំ​​មាន​ចំណាត់ការ​របស់​អាជ្ញាធ​រ​ជុំវិញ​ខេត្ត​នោះ​ទេ ហើយ​ករណី​នេះ​គេ​បានដាក់​ការសង្ស័យថា មាន​ការឃុប​ឃិត​គ្នា​ជា​ប្រពន្ធ័ ។​

ប្រភព​បាន​បន្ត​ឲ្យដឹងថា  បទល្មើស​ជា​ច្រើន​ប្រភេទ​ដែល​កើត​មាន​ច្រើនជាងគេ គឺ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រា​សាទបាគង​,​និង​ក្រុង​សៀមរាប​ក្រោម​ការគ្រប់គ្រង​ដោយ​សមត្ថកិច្ច​ចម្រុះ ជា​ពិសេស​ខាង​ជំនាញ​រដ្ឋបាល​ជលផល​ដែល​មាន​តួនាទី​ការពារ​តំបន់​ទាំងនោះ​ឲ្យបាន​ស្ថិតស្ថេរ​។​ ប្រភព​បាន​បន្តទៀតថា ក្រុម​អ្នកនេសាទ​នៅ​តំបន់​នោះ​តែងតែ​មិន​ហ៊ាន​មើលរំលង​សមត្ថកិច្ច​ខាងលើ​នេះ​ទេ បើ​មិន​ដូច្នេះ​គេ​នឹងមាន​វិធានការ​បង្ក្រាប​យក​ស្នាដៃ​ជូន​ថ្នាក់លើ​មើល​លេង​ជាក់​ជាមិនខាន​។​

ប្រភព​បាន​បន្តទៀតថា ទាក់ទិន​នឹង​ការលើកឡើង​ខាងលើ​នេះ​ដែរ​នាយ​ផ្នែក​ចុង​ឃ្នៀស លោក ស្រី កែវ​សុភ័ក្ត​បាន​មានប្រសាស​ន៍​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​ទៅ​ថា លោក​ទទួលស្គាល់ថា នៅក្នុង​ភូមិសាស្ត្រ​ដែល​លោក​គ្រប់គ្រង​គឺ​ពិតជា​មាន​មួយចំនួន​មែន ប៉ុន្តែ​លោក​បាន​ឲ្យ​ប្រជា​នេសាទ​ធ្វើ​ការកែប្រែ​ឡើងវិញ​គឺ​ពី​វែង​មក​ខ្លី​បាន​៧០%​។​លោក​បន្តថា ចំពោះ​ករណី​ថា​លោក​ទទួល​លុយ​ពី​បទល្មើស​នេសាទ​នោះ​ពិតជា​មិន​មាន​នោះទេ តែ​លោក​បាន​លើកឡើង​ថា ចំពោះ​កូនចៅ​របស់​លោក​វិញ​បាន​ទទួល​ខ្លះៗ​ដែរ​។​

ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះ​ដែរ លោកព្រិ​ន្ទ សាវិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប មិនអាច​សុំ​ការពន្យល់​ពី​លោក​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ​មិនា​ជុំវិញ​បញ្ហា​បទល្មើស​នេសាទ​ដែល​កើតមាន​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ខេត្ត​សៀមរាប​ដោយ​ទូរស័ព្ទ​របស់​លោក​ហៅចូល​គ្មាន​លើក​។​

លោក សូ-ប្លាតុ​ង អភិបាល​ក្រុង​សៀមរាប​បាន​មាន​ប្រសា​ស​ន៏​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៥​ថា ករណី​បទល្មើស​នៅក្នុង​ក្រុង​សៀមរាប​មិន​អាច​សុំ​ការពន្យល់​បំភ្លឺ​បាន​ទេ​ដោយសារ​លោក​កំពុង​ជាប់រវល់​ប្រជុំ​។​

គេ​នៅ​ទន្ទឹង​រង​ចាំ​មើល​ថា​តើ​លោក ឃឹម-ប៊ុន​សុង អភិបាលខេត្ត​សៀមរាប អាច​មាន​ចំណាត់ការ​បែបណា​ព្រមទាំង​ធ្វើការ​ដុសក្អែល​មន្ត្រី ក្រោម​ឱវាទ​មួយចំនួន​ដែល​ប្រព្រឹត្តិ​អំពើ​ពុករលួយ ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ផល​ត្រី​កើន​ឡើង​វិញ​និង​ជា​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បង្កើន​ការតាមដាន​នូវ​រាល់​បទល្មើស​ផ្សេងៗ​ព្រមទាំង​ចាត់វិធានការ​ក្តៅណា​មួយដូចជា​ដុះក្អែល​ទៅលើ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ដែល​ទទួល​សំណូក​ពី​បទល្មើស​នេសាទ ដែល​ហ៊ាន​អនុវត្ត​ផ្ទុយ​ពី​ផ្លូវ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

កាលពីពេល​កន្លង​ទៅ​ថ្មី​នេះ​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​ទន្លេសាប​យ៉ាង​ក្តៅគគុក​ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ ត្រូវបាន​គេ​រាយ​ការ​មក​ថា កំពុង​កើតមាន​ដូច​ភ្លៀងរលឹម​ទៀតហើយ  ដូច្នេះ គេ​ដាក់​ការសង្ស័យថា ក្រុមការងារ​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​កន្លងទៅ ហាក់បីដូច​ដេញ​ត្រី​ចូល​ស៊ង ដើម្បី​រង់ចាំ​ប្រមូល​ប៉ុណ្ណោះ  ដូច​ពាក្យចាស់​លោក​ពោលថា មាន់​ពង​ក្នុង​ជង្រុក​ស្រូវ វា​លែង​អី​នឹង​មិន​ស៊ី​ស្រូវ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​តំបន់​ចុង​ឃ្នៀស​មាន​អ្នកនេសាទ​ល្មើស​ច្បាប់​ប្រភេទ យ៉ាំង​កាវ រុញ​ស៊ី​ប​ដែលជា​ជនជាតិ​វៀតណាម​សុទ្ធសាធ​ប្រកប​របរ​នេះ ដោយ​គេ​ដឹងថា​ជា​របរ​ដ៏​ធំ​មួយ​អាច​រកចំណូលបាន​ច្រើន​ជាគរ​ក្នុង​មួយ​ថ្ងៃៗ ហើយ​ពួកគេ​ក៏​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ចំរុះ​ជា​ពិសេស​ខាង​ជលផល​ជា​ដើម​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1530ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1444ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1453ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1602ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1442ដង សេចក្តីជូនដំណឹង   អាន1633ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3248ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន2621ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2439ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន1976ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1339នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70930នាក់
ខែនេះ    178008នាក់
ឆ្នាំនេះ   2635911នាក់
សរុប   51995837នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:55