លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 2356

នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​រាប់​ដូច​ខាងក្រោះ៖

˝ពត៌មានពិសេសពីផែនទីបោននៅអង្គការសហប្រជាជាតិ! ខ្ញុំបានរកឃើញនិងបានទទួលនូវផែនទីបោនខ្នាត 1/100.000 តម្កល់នៅបណ្ណាល័យ Dag Hammarskjold នៃអង្គការសហប្រជាជាតិ (UN) ដែលចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ផែនទីបោនទាំងនេះបោះពុម្ភដោយក្រុមភូមិសាស្រ្តឥណ្ឌូចិនឆ្នាំ១៩៥២, ១៩៥៣។ ឯផែនទីដែល UN នាំយកទៅកម្ពុជាជាផែនទី UTM ខ្នាត 1/100.000 ប្តឹងអាមេរិកាំងទម្លាក់គ្រាប់បែក (មិនមែនផែនទីសម្រាប់បោះបង្គោលខណ្ឌ័សីមា)។

ផែនទីបោនទាំងនេះតម្កល់នៅអង្គការសហប្រជាជាតិនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៤ គឺជាង២ខែក្រោយសន្និសីទអន្តរជាតិក្រុងហ្សឺណែវស្តីពីឯករាជ្យភាពនិងបូរណភាពទឹកដីឥណ្ឌូចិន នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ១៩៥៤។ ដូច្នេះផែនទីបោនទាំងនេះជាផែនទីដែលទទួលស្គាល់ក្នុងសន្និសីទអន្តរជាតិក្រុងហ្សឺណែវឆ្នាំ១៩៥៤ ដែលមានការចូលរួមពីប្រទេសមហាអំណាចទាំង៥និងប្រទេសទាំង៣នៅឥណ្ឌូចិន (កម្ពុជា វៀតណាមនិងឡាវ) ហើយនៅក្នុងសន្និសីទអន្តរជាតិនោះ បារាំងប្រគល់ឯករាជ្យដល់កម្ពុជា វៀតណាម ឡាវ បារាំងក៏បានប្រគល់ផែនទីប្រទេសនីមួយៗទៅប្រទេសទាំង៣នោះដែរនិងផែនទី១ច្បាប់ទៀតដាក់តម្កល់នៅអង្គការសហប្រជាជាតិ ។

ហេតុនេះរដ្ឋាភិបាលត្រូវប្រើផែនទីបោនទាំងនេះសម្រាប់បោះបង្គោលព្រំដែនព្រោះផែនទីបោនទាំងនេះ ត្រូវបានទទួលស្គាល់ដោយវៀតណាម ឡាវនិងប្រទេសមហាអំណាចទាំង៥នៅក្នុងសន្និសីទអន្តរជាតិក្រុងហ្សឺណែវឆ្នាំ១៩៥៤។

ខ្ញុំ អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប សូមឲ្យរដ្ឋាភិបាលស្នើសុំផែនទីបោនខ្នាត 1/100.000 ពី UN ទៅផ្ទៀងផ្ទាត់ជាមួយផែនទីរដ្ឋាភិបាលប្រើសព្វថ្ងៃ រួចត្រូវប្រើផែនទីតម្កល់នៅ UN ហើយឈប់ប្រើផែនទីរដ្ឋាភិបាលដែលមានត្រាវៀតណាម ព្រោះផែនទីបោននៅ UN ជាផែនទីផ្លូវការនិងជាផែនទីដែលធ្វើឲ្យមានឯកភាពជាតិខ្មែរ ព្រមទាំងអាចការពារបូរណភាពទឹកដីខ្មែរបាន។

ផែនទីបោននៅ UN នេះគ្មានត្រាយួននិងហត្ថេលខាឆ្នាំ១៩៨៥សម័យយួនត្រួតត្រាកម្ពុជាដូចផែនទីរដ្ឋាភិបាលនោះទេ។ បណ្ណាល័យអង្គការសហប្រជាជាតិ សាធារណជនមិនអាចចូលមើលផែនទីបានដោយសេរីទេ បុ៉ន្តែខ្ញុំជាតំណាងរាស្រ្តអាចចូលជួបអ្នកគ្រប់គ្រងបណ្ណាល័យនិងអាចរកមើលផែនទីបាន។ ផែនទីបោនទាំងនេះ ខ្ញុំបានរកឃើញនៅ UN កាលពីខែមុន ប៉ុន្តែUN ទើបតែអីុមេ៉លផែទីទាំងនោះមកឲ្យខ្ញុំនៅដើមខែនេះព្រោះគេត្រូវការពេលវេលាដើម្បីស្កែនវា។

អ្នកគ្រប់គ្រងបណ្ណាល័យបានប្រាប់ខ្ញុំថា គាត់មិនដឹងពីរដ្ឋធម្មនុញ្ញរបស់កម្ពុជាស្តីពីផែនទីចែងពីអ្វីនោះទេ ហេតុនេះហើយមុនលោក Ban Ki Moon អគ្គលេខាធិការ UN សរសេរលិខិតឆ្លើយតបទៅលោក ហ៊ុន សែន UNបានអញ្ជើញគណៈប្រតិភូកម្ពុជាមកពិនិត្យមើលផែនទី ថាតើផែនទីណាមួយដែលកម្ពុជាចង់បានព្រោះUNមានផែនទីកម្ពុជា-វៀតណាមច្រើនប្រភេទ។

ពេលខ្ញុំសួរថាហេតុអី្វបានជាប្រតិភូកម្ពុជាមិនចង្អុលយកផែនទីបោនខ្នាត 1/100.000 ដែលខ្ញុំរកឃើញនេះ គាត់ឆ្លើយថា"ធ្វើម៉េចខ្ញុំដឹង បើខ្ញុំបង្ហាញគេដែរ ប៉ុន្តែគេមិនយក"។

រដ្ឋាភិបាលគ្មានផែនទីផ្លូវការឬផែនទី UN ផង បានបោះបង្គោលព្រំដែនជាមួយវៀតណាមរហូតដល់ 83% ទៅហើយ ដូច្នេះរដ្ឋាភិបាលត្រូវសើរើការបោះបង្គោលកន្លងមកបាន 83% នោះឡើងវិញនៅពេលទទួលបាន ផែនទីផ្លូវការពី UN 7/10/2015˝៕ ដកស្រង់ទាំងស្រុង​ពីបណ្តាញ​សង្គមរបស់​លោក អ៊ុំសំអាន (សូម​ជួយចែករំលែកបន្ត)​

https://www.facebook.com/UM-SAM-AN-page-656245494418203/timeline/

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1552ដង របាំត្រុដិ (មានវីដេអូ)   អាន2929ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1700ដង ការបែងចែកវ័យរបស់នារី   អាន4518ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2021ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1647ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1552ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2332ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1816ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1710ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9161នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    50525នាក់
ខែនេះ    365772នាក់
ឆ្នាំនេះ   2219051នាក់
សរុប   55817947នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 14:36