លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 08:47 នាទី ចំនួនអានៈ 2745

ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​ណាស់ គ្រាន់​តែ​ថ្លៃ​បាយ ១​ពេលនិង​ខារ៉ាអូខេ​១​យប់​អស់​ជិត​១​ម៉ឺន​ដុល្លារ វា​ជា​រឿង​ដែល​មិន​គួរ​អោយ​ជឿង​ទាល់​តែសោះ។

​បើ​គេ​ថា​មិន​ខុសទេ​នោះ​​លោក​ ហ៊ុយ សុជាតិ ដែល​ទើប​ផ្លាស​មកពី​អនុ​គយ​ព្រំដែនក្រុង​​បាវិត​នេះ គឺ​កំពុង​អនុវត្ត​ស្ទីល​អំពើ​ពុករលួយ​តាម​គន្លង​របស់លោក ឈួន ហៃ ដែល​សំបូរ​រឿងអាស្រូវ​ពុករលួយ​គាប​ជម្រិត​ធ្វើ​បាប​កម្មករ​ និង​អ្នកក្រីក្រ​រហូត​មាន​បាតុកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​កន្លង​ទៅ​ថ្មីៗនេះ រហូត​ថ្នាក់​លើ​ដក​ចេញ​ ហើយ​ដាក់​លោក ហ៊ុយ​ សុជាតិ អោយ​ចូល​ជំនួស។​

​គេ​សង្កេត​ឃើញ​ថា តាម​ការ​ដកហូត​លោក ឈួន ហៃ ហើយ​ដាក់​លោក ហ៊ុយ សុជាតិ ជំនួស​គ្រាន់តែ​ជា​ការផ្លាស់ប្តូរ​ឱ្យ​ល្អមើល​តែ​ប៉ុណ្ណោះ ហើយ​លោក ហ៊ុយ សុជាតិ នឹង​បន្ត​ប្រព្រឹត្ត​អំពើ​ពុក រលួយ​ដើម្បី​ផលប្រ​យោជន៍​​ផ្ទាល់ខ្លួន​មិន​ខុស​ពី អ្នក​មុនៗ​​នោះទេ។ ការដកហូត​តំណែង​លោក ឈួន ហៃ គឺ​ដោយសារ​តែ​មន្ត្រី​គយ​រូបនេះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហួសហេតុ រហូត​ដល់​កម្មករ​អូស​រទេះបាន​​ធ្វើបាតុកម្ម​ប្រឆាំង​យ៉ាង​ពេញបន្ទុក និង​មាន​ការ​វាយកម្ទេច​ស្នាក់ការ​ការិយាល័យ​គយ​ក្រុង​ប៉ោយ​ប៉ែត​កាលពី ​ខែ​ឧសភា ឆ្នាំ២០១៥​កន្លងទៅ​ថ្មីៗនេះ។

​ពល​រដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែតបាន​​រំពឹងទុក​ថា លោក ហ៊ុយ សុជាតិ ប្រហែលជា​មិន​ហ៊ាន​ធ្វើ​បាប​កម្មករ​អូសរ​ទេះ​យ៉ាង​កំរោល​ដូច​អ្វី​ដែល​លោក ឈួន ហៃ ប្រព្រឹត្ត​នា​ពេលកន្លងមក​នោះទេ​ បើទោះបីជា​លោក ហ៊ុយ សុជាតិ បន្ត​អាជីព​ពុករលួយ​ពី​លោក ឈួន ហៃ ក៏ដោយ​ក៏​ត្រូវ​មាន​ការយោគយល់​ខ្លះៗ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​កម្មករ​អូស​រទេះ​ខ្លះ​ផង​។​

​ជាក់ស្តែង​ក្រោយពេល​លោក ហ៊ុយ សុជាតិ ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ជំនួស​លោក ឈួន ហៃ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ រួច​មក មជ្ឈដ្ឋាន​នានា​បាន​វាយតម្លៃ​ថា​លោក ហ៊ុយ សុជាតិ នឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ​បន្ត​ពី​លោក ឈួន ហៃ យ៉ាង​ពេញបន្ទុក​ជា​មិន​ខាខ។ ពិតប្រាកដ​មែន ក្រោយ​ការចូល​កាន់តំណែង​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ស្រាប់តែ​បែកធ្លាយ​អំពើពុករលួយ ព្រមទាំងមាន​ការ​​ដោះដូរ​មន្ត្រី​ព្រោងព្រាត​តាម​តែ​ទំនើងចិត្ត​របស់លោក​ ហ៊ុយ សុជាតិ ដោយ​មិន​ឆ្លង​យោបល់​ថ្នាក់លើ​ឡើយ។

​មន្ត្រីមួយ​ចំនួន​បាន​លួច​​បង្ហើប​ឱ្យដឹងថា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែត ពួកគេ​តែងតែ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​ ហើយ​តែង​ឃុបឃិត​បើកដៃ​ឱ្យ ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​ខុសច្បាប់ និង​កែ​បន្លំ​ប្រភេទ​ទំនិញ ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​រាប់សិប​លាន​ដុល្លារអាមេរីក​​ក្នុង​មួយ​ឆ្នាំៗ។

ជាងនេះទៅទៀត សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​មេ​គយ​ប្រចាំ​ច្រក ប៉ោយប៉ែ​ត​រួចមក​លោក ហ៊ុយ សុជាតិ បាន​ពង្រឹង​អំណាច​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ឱ្យ​បក្ខពួក​ កាន់​ងាយស្រួល បិទបាំង​អំពើ​ពុករលួយ​ ហើយ​​​បញ្ហា​នេះ​លោក គុណ ញឹម ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គយ​មិនគួរ​មើលរំលង​សកម្មភាពរ​បស់​មេ​គយ ហ៊ុយ សុជាតិ នេះទាល់​តែសោះ។

កម្ពុជា សុវណ្ណភូមិ ពុំអាច​សុំ​ការ​បក​ស្រាយ​ពីលោក ហ៊ុយ​ សុជាតិ បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០១៥នេះ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង៕ ដោយ​៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1839ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2659ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1557ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1804ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1799ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន2208ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1551ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1979ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2423ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1721ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12710នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    54074នាក់
ខែនេះ    369321នាក់
ឆ្នាំនេះ   2222600នាក់
សរុប   55821496នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 16:32