លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 14 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:07 នាទី ចំនួនអានៈ 1394

សាលា​ឧ​ទ្ធ​រណ៍ បាន​បើកសវនាការ​លើ​បណ្តឹង​សារទុក្ខ របស់លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១២​។ បន្ទាប់ពី​បើកសវនាការ​អស់​ពេល​ប្រហែលមួយម៉ោង ចៅក្រម​​សាលាឧទ្ធរណ៍ ដែលមាន​ចំនួន ៣ រូប បានសម្រេច​រក្សា​សេចក្តីសម្រេច​របស់​សាលាដំបូង ដែល​មិន​ព្រម​ដោះលែង​លោក ម៉ម សូណង់ដូ ទេ​។​

​ក្នុងពេល​ដំណាលគ្នា​នោះ នៅ​ព្រឹក​នេះ នៅ​ក្រៅរបង​សាលាឧទ្ធរណ៍ ឯមុខ​ព្រះបរមរាជវាំង មានការ​យាមកាម​យ៉ាង​តឹងតែង ហើយ​ប៉ូលិស​ដាក់​របាំង​បិទផ្លូវបី​ទៅ​បួន​ជាន់ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ កុំ​ឲ្យ​ទៅ​ស្រែក​តវ៉ានៅ​តុលាការ​។​

​របាំង​ប៉ូលិស បានដាក់​ចាប់ពី​ខាងមុខ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រហូតដល់​សាលា​ឧ​ទ្ធរណ៍ និង​នៅ​ផ្លូវ​នៅមុខ​វាំង ក៏ត្រូវ​បិទ ដោយមាន​កម្លាំងប្រដាប់អាវុធ មាន​ខែល មាន​កាំភ្លើង​ជាច្រើន​នាក់ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ ដែល​ភាគ​ច្រើ​ជា​ក្រុម​តាអាចារ្យ ព្រះសង្ឃ និង​ដូនជី លើក​បដា ព្រមទាំង​រូបថត​លោក ម៉ម សូណង់ដូ​។​

​ នៅក្នុង​សវនាការ​នោះ លោក​មេធាវី សរ សុ​វ៉ាន បានស្នើ​សុំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះសាលា​ឧ​ទ្ធ​រណ៍ ពិចារណា​ដោះលែង​កូនក្តី​របស់លោក គឺ​លោក ម៉ម សូណង់ដូ ឲ្យ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​តុលាការ ដោយ​មិន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​អ្នកសារព័ត៌មាន មន្ត្រី​អង្គការមិនមែនរដ្ឋាភិបាល​នានា​ឡើយ បើទោះបី​លោក ម៉ម សូណង់ដូ មាន​សញ្ជាតិ​ពីរ គឺ​សញ្ជាតិ​ខ្មែរ និង​បារាំង​ក៏ដោយ​។​
នៅក្នុង​សវនាការ​ លោក ម៉ម សូណង់ដូ បាន​ថ្លែង​ចំពោះមុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា លោក​គាំទ្រ​នូវ​សំណើមេធាវី​របស់លោក សុំ​ឲ្យ​មានការ​ដោះលែង​លោក បើទោះបីជា​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់តុលាការ​ក៏ដោយ​។ 

ទីបំផុត​ទៅ​ លោក​ចៅក្រម ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានប្រកាស​សេចក្តីសម្រេច មិន​ដោះលែង​លោក ម៉ម សូណង់ដូ ទេ​។​ភ្លាមនោះ មេធាវី​របស់លោក ម៉ម សូណង់ដូ ក៏បាន​ប្រាប់​អ្នកកាសែត ពី​ការដាក់​ពាក្យ​ប្តឹង​ជំទាស់ទៅកាន់​តុលាការ​កំពូល ចំពោះ​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​នេះ​។​
រីឯ​អ្នកភូមិ ៣ នាក់ ដែល​កំពុង​គេចខ្លួន ហើយ​ត្រូវបាន​រដ្ឋាភិបាលប្តឹង​ចោទប្រកាន់ថា ជា​មេខ្លោងដឹកនាំ​បង្កើត​តំបន់អបគមន៍ ក្នុង​ជម្លោះដីធ្លីនៅ​ខេត្តក្រចេះ គឺ​ឈ្មោះ ប៊ុន រដ្ឋា ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣០ឆ្នាំ​។ រីឯ​បុរស​ពីរ​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន គឺ​ឈ្មោះ លោក សុខ តុង និង​លោក ប៊ុន ឆ​យ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ​រយៈពេល ១៥ឆ្នាំ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1514ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1497ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន2060ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1541ដង ផ្ទះលក់   អាន1985ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន2469ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1721ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1508ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1373ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន1871ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1728នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71319នាក់
ខែនេះ    178397នាក់
ឆ្នាំនេះ   2636300នាក់
សរុប   51996226នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:49