ឈ្មួញរកស៊ីប្រេងសាំងនិងប្រេងម៉ាស៊ូតគេចពន្ធដឹកចេញពីខេត្តកោះកុងនិងខេត្តព្រះសីហនុចូលមកស្ដុកនៅទីតាំងជាច្រើនកន្លែងនៅតាមបណ្តាការ៉ាស់សាំងក្នុងខេត្តកំពង់ស្ពឺមុននិងបន្តចែកចាយទៅគោលដៅជាច្រើនផ្សេងទៀតដោយគ្មានខ្លាចរអានិងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នក្នុងខេត្តមួយនេះព្រោះតែគេសំអាងថាបានសែនព្រេនដល់អស់លោកអ្នកធំទាំងនោះអស់ហើយ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលមិនបានទទួលលាភសក្ការៈដូចមេកើយរបស់ខ្លួន បានឲ្យដឹងថា នៅតាមបណ្តោយផ្លូវជាតិលេខ៤ ជារៀងរាល់ថ្ងៃជាពិសេសពេលយប់ គឺក្រុមឈ្មួញតែងតែធ្វើចរាចរណដឹកប្រេងគេចពន្ធទាំងនោះតាមរថយន្តកាម៉ារីគូថហើមនិងសាំយ៉ុងប្រភេទតូរីសជាច្រើនគ្រឿង មកពីខេត្តកោះកុង និងខេត្តព្រះសីហនុមកស្តុកទុកនៅម្តុំផ្សារត្រែងត្រឹងផ្សារប៉ុងកាសី ផ្សារឧត្តុង្ត និងជាច្រើនកន្លែងផ្សេងទៀតដោយគ្មានការរំខានពីសមត្ថកិច្ចគ្រប់ស្ថាប័នព្រោះតែក្រុមឈ្មួញទាំងនោះបានសែនព្រេនមេៗខាងលើអស់ហើយ។ ប្រភពបានបន្តថាសម្រាប់កងកម្លាំងមានតួនាទីតូចតាចបានត្រឹមតែឈរមើលប៉ុណ្ណោះ បើសុំយោបល់មេបង្ក្រាបនោះមេមិនអនុញ្ញាត្តិ។
មេការដឹកប្រេងយ៉ាងសកម្មឆ្លងកាត់ខេត្តកំពង់ស្ពឺដែលមិនបញ្ជេញឈ្មោះបានឲ្យដឹងតាមទូរសព្ទថាគេអោយផ្អាកសិន។ ពេលដែលអ្នកយកព៍ត៌មានយើងសួរថាបង់លុយអោយទៅខាងណាខ្លះ? មេការរូបនោះឆ្លើយថាមិនដឹងខាងណាៗខ្លះទេព្រោះគេជាកូនចៅគេដែ។ មេការរូបនោះបានឲ្យដឹងទៀតថា ព័ត៌មានបានចុះខ្លាំងៗបើចុះត្រឹមខេត្តមិនអីទេតែនេះចុះដល់តែលោក ប៉ែនស៊ីម៉ន។
ទាក់ទងនិងការលើកឡើងរបស់មេការខាងលើថា ផ្អាកនោះត្រូវអ្នកឃ្លាំមើលបទល្មើសរត់ពន្ធប្រេងសុំមិនបញ្ជេញឈ្មោះថាគេឃើញសកម្មភាពរថយន្តសាំយ៉ុង២គ្រឿងនិងរថយន្តកាំម៉ារីបិទកញ្ជក់រ៉ៃប័នដឹកប្រេងគេចពន្ធធ្វើចរាចរណ៍ឆ្លងកាត់ផ្សារត្រពាំងក្រឡឹងចំណុចថ្នល់បំបែកទៅផ្លូវជាតិលេខបីយកទៅស្តុកនៅផ្សារបុ័ងកាសីជារៀងរាល់ថ្ងៃគ្មានការរំខានពីសមត្ថកិច្ចណាមួយឡើយ។
ជុំវិញបញ្ហានេះលោកម៉ែនស៊ីប៊នមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មិនអាចសុំការបំភ្លឺបានទេដោយលេខទូរសព្ទលោកពេលខលចូលនិងសួសំនួរទាក់ទងនិងបទល្មើសប្រេងនោះត្រូវបានអ្នកលើកទូរស័ព្ទបដិសេធថា ” ខ្ញុំមិនមែនម៉ែនស៊ីប៊នទេគ្រាន់តែជាតៅកុងឡានរបស់គាត់ចាំនិយាយជាមួយគាត់ទៅ “ សម្រាបលេខលោកមេបញ្ជាការរូបនេះមួយខ្សែទៀតខលចូលជាច្រើនដងតែគ្មានមនុស្សលើកទទួល៕ដោយ៖តាពេជ្រ
ថ្ងៃនេះ | 7859 | នាក់ |
ម្សិលមិញ | 16725 | នាក់ |
សប្ដាហ៍នេះ | 36273 | នាក់ |
ខែនេះ | 218401 | នាក់ |
ឆ្នាំនេះ | 218401 | នាក់ |
សរុប | 53817297 | នាក់ |
ថ្ងៃទី 22 ខែ 01 ឆ្នាំ 2025 ម៉ោង 10:54 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net