រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន

ដោយៈ សៀមរាប ថ្ងៃទី 31 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 08:12 នាទី ចំនួនអានៈ 1332

រថយន្តកាម​រីបាឡែនមួយ​គ្រឿងដឹកឈើក្រញូង​ត្រូវបានអ្នក​​កាសែត​​១​ក្រុម​​ស្ទាក់​​ជាប់​​ប្រ​គល់​​អោយ​​កម្លាំង​អធិការ​នគរ​បាល​ស្រុក​វ៉ារិន​ នៅ​វេលា​ម៉ោង​១០និង៣០​នាទី​យប់ ថ្ងៃទី៣០​ ខែតុលា ​ឆ្នាំ២០១៣ ខណៈកំពុង​បើកបរ​មក​ដល់​ចំណុច​ផ្លូវ​លំ​១ខ្សែដែល​តភ្ជាប់​ពីផ្លូវ​លេខ​៦៧​ស្ថិត​នៅ​ភូមិវត្ត ​ឃុំស្រែណូយ​ ស្រុកវ៉ារិន ទៅកាន់​ស្រុក​អង្គ​ជុំ​ខេត្តសៀម​រាប។​

លោក នុប-សារ៉ាក់ អធិការនគរ​បាលស្រុក​វ៉ារិនបាន​ថ្លែងប្រាប់​នៅព្រឹកថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៣ថា ដោយមាន​​បញ្ជាផ្ទាល់​​ពីលោក​ស្នង​ការស្នងការ​រងខេត្ត និងលោកព្រះ​រាជអាជ្ញាអម​សាលា​ដំបូង​ខេត្តសៀមរាប​រូបលោក​បាន​បញ្ជាកម្លាំង​នគរបាល​ឲ្យឃាត់នូវ​រថយន្ត​កាម​រីបាឡែនមួយ​គ្រឿង​ពណ៍ស្ករ​ពុំ​មានផ្លាកលេខ​នោះដែល​​ផ្ទុក​ឈើ​​ក្រញូង​​ពេញដឹក​​ឆ្លង​កាត់​តំបន់​ភូមិ​សាស្រ្តខាង​លើ។​

លោកនុបសារ៉ាក់​ថ្លែងបន្ត​ថា លោកបាន​​បញ្ជា​អោយ​​អធិការ​រង​របស់​លោក និង​កម្លាំង​​ប៉ុស្តិ៍​សង្កាត់​​ស្រែ​ណូយ ​រឹបអូស​យក​ទាំង​​ឈើ​​ និង​រថ​​យន្ត​ដឹក​​ឈើ​ខាង​​លើ​ ទៅរក្សាទុក​នៅអធិការ​ទាំងយប់​ដើម្បីធ្វើការ​វាស់​វែង​ទៅ​​តាម​​ផ្លូវ​​ច្បាប់​ចំណែក​ឯ​តៃ​កុង​រត់​គេច​ខ្លួន​បាត់​តែម្ដង។​ អធិការស្រុករូបនេះ​បញ្ជាក់​ថា បន្ទាប់ពីធ្វើការ​ថ្លឹងឈើក្រញូង​ទាំងអស់​មាន​ចំនួន៥១ដុំ ស្មើ១២១៨គីឡូក្រាម ត្រូវបាន​ធ្វើការ​ប្រ​គល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើយក​ទៅរក្សាទុក​ដើម្បីអនុវត្ត​ទៅតាមច្បាប់​ព្រៃឈើ។​

បើទោះបីជាលោកអធិការស្រុក​វ៉ារិនមិន​បានបញ្ជាក់​ឈ្មោះឈ្មួញជាម្ចាស់​ឈើយ៉ាង​ណាក៍ដោយក៍​ប្រភ​ពច្បាស់ការ​បានទម្លាយ​ឲ្យដឹង​ថាម្ចាស់​រថយន្ត​ដឹក​ឈើ​ឈ្មោះ អៀ.ឆៃយិន ជាឈ្មួញរក​ស៊ីដឹកជញ្ជូន​ឈើក្រញូង​ដ៍ធំ​ម្នាក់​ប្រចាំ​ខេត្តសៀមរាប ហើយកន្លងមក​ក៍ធ្លាប់បាន​សមត្ថកិច្ច​បង្ក្រាប​ជាញឹក​ញាប់​ផង​ដែរ​តែ​ឈ្មួញរូប​នេះនៅតែមាន​ឧិកាសប្រករប​មុខរបររកស៊ីបទ​ល្មើសនេះ​បានរលូនដដែល។​

គេបានបង្ហើប​ឲ្យដឹងទៀត​ថានៅយប់ប្រតិបត្ត​ការចាប់រ​ថយន្តដឹក​ឈើរបស់​លោក អៀ.ឆៃយិន បានមួយ​គ្រឿង​នោះគឺមាន​រថយន្ត​ដឹកឈើ​ឈ្មួញរូប​នេះរហូត​ដល់បី​គ្រឿង​ឯណោះតែ​រត់​រួច​ពី​គ្រឿង។​

លោក អ៊ុំ-អមរា ស្នងការរង​នគរបាល​ខេត្តសៀម​រាប និងជាប្រធាន​ការិល័យ​កណ្ដាលប្រឆាំង​បទ​ល្មើស​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​តាម​ទូរ​ស័ព្ទថា ដោយ​អនុវត្ត​តាម​បទបញ្ជា​អគ្គស្នងការ​នគរបាល​ជាតិ​ក៍ដូច​ស្នង​ការរូប​លោកតែង​តែប្រឆាំង​ជានិច្ចរាល់​បទល្មើស​ដែលកើត​មាននៅក្នុង​ខេត្តជា​ពិសេសសកម្មភាព​ដឹក​ជញ្ជូន​ឈើក្រញូង​ហើយ​កម្លាំងរបស់​លោកបាន​បង្ក្រាបបទ​ល្មើស​ជាច្រើន​ករណី។

ក្រុម​អ្នក​កាសែត​១ក្រុម​ដែល​ចូល​រួម​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាងលើបាន​អះ​អាង​ដូច​ៗ​គ្នា​ថា ប្រ​ភព​បាន​រាយ​ការណ៍​ពី​ស្រុក​អន្លង់​វែង​តាំង​ពី​រថ​យន្ត​លោក​ យិន​ វិល​កង់​មក​ម្លេះ ដូច​នេះ​ពួក​គេ​បាន​ប្រើ​​រថ​យន្ត​៤គ្រឿង​ចាំ​ពួន​ស្ទាក់​នៅ​ក្នុង​ឃុំ​ស្រែណូយ​ខាង​លើ​ លុះ​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​មក​ដល់​ពួក​គេ​បាន​ស្ទាក់​ជាប់​លើ​ដង​ផ្លូវ​ទៅ​មុខ​លែង​រួច​ ហើយ​ភ្លាម​នោះ​បាន​រាយ​ការ​ទៅ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​អោយ​មក​​ទទួល​យក​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​ទៅ​តាម​ផ្លូវ​ច្បាប់។ ក្រុម​​អ្នក​កាសែត​ទាំង​នោះ​បាន​បន្ថែម​ថា ការ​បង្រ្កាប​រថ​យន្ត​ខាង​លើ​បាន​ជោគ​ជ័យ​គឺ​ដោយ​សា​មាន​ការ​ចូល​រួម​យ៉ាង​ពេញ​ទំ​ហឹង​ពី​អធិការ​ស្រុក​វ៉ារិននេះ​តែម្តង តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះស្នាក់​ការ​មេ​ព្រៃ​សង្កាត់​ស្រែណូង​ដែល​ស្ថិត​ជិត​កន្លែង​បង្ក្រាប​បទ​ល្មើ​ស​ព្រៃ​ឈើ​ខាង​លើ​នេះ បែ​ជា​សម្ងំ​ដេក​មិន​ចូល​រួម​ ហើយ​ធ្វើ​ដូច​អត់​ដឹង់​ខ្យល់​អី​បន្តិច​ទាស់​តែសោះ ដែល​ទង្វើ​បែប​នេះ​ត្រូវ​បាន​មហាជន​សង្ស័យ​ថា ស៊ី​លុយ​លោក​យិន​រួច​ហើយ៕​ សៀ-ឆៃណា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1708ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1547ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1495ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1430ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1525ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1342ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1577ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1311ដង នឹកសង្សាចាស់   អាន1733ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1402ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2450នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    29072នាក់
ខែនេះ    398481នាក់
ឆ្នាំនេះ   2409020នាក់
សរុប   51768946នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 09:43