ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 10:06 នាទី ចំនួនអានៈ 2339

បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​មួយ​ចំ​នួន​នៅ​តែ​មិន​មាន​ការ​កោដ​ក្រែង​អ្វី​ទាំង​អស់​ នៅ​តែ​លួច​ឆ្លៀត​ឱកាស​ លួច​ស៊ី​លុយ​ក្រោម​តុ​ជា​ថ្នូរ​​និង​សេវា​កម្ម​ឆាប់​រហ័ស ឬសេវាកម្ម​ល្អ ហើយ​ទង្វើ​ទាំង​នេះ​អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​គួរ​តែ​រឹត​បន្តឹង​អោយ​បាន​ឆាប់​រហ័យ ជាស​វៀង​ខូច​កិត្តិ​យស​ដល់​ថ្នាក់​ដឹក​នាំ​កំពូល។

យោង​តាម​បណ្តាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះថា ˝Sovitou Vy” និង​មាន​ការ​ចែក​រំ​លែក​បន្ត​ពី​បណ្តាញ​សង្គម​ ˝ Sok Kimseng˝ បាន​ធ្វើ​ការ​រិះ​គន់​ក្រុម​គ្រូ​ពេទ្យ​មួយ​ចំ​នួន​នៅ​បម្ទី​ពេទ្យ​បង្អែកខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០១៥ដូច​ខាងក្រោម៖

˝ពត៌មាន មួយជ្រុងពីមន្ទីពេទ្យបង្អែកខេត្ត៖ សៀមរាបថ្ងៃទី២៩ / ០៩/ ១៥ ខ្ញុំបាននាំកូនទៅមន្ទីពេទ្យខេត្ត ដើម្បីពិនិត្យជម្ងឺ ( ពកទន់ៗនៅត្រចៀកផ្នែកខាងក្រោយ )ដំ​បូង​ខ្ញុំត្រូវបង់​សេវា ១៥០០០៛​ សំ​រាប់​ផ្នែក​ពិគ្រោះយោ​បល់​ក្រោយមក ត្រូវបង់ ១២០០០៛ទៀតផ្នែក អេកូសាស្ត្រ បន្ទាប់ពីធ្វើអេកូ រួចគ្រូពេទ្យថាកូនខ្ញុំកើត គីស ត្រូវវះពេលត្រឡប់មកដល់បន្ទប់ពិនិត្យវិញ( បន្ទប់ពិនិត្យជំងឺទី ១ )
ពេលនោះមានអ្នកគ្រូពេទ្យរាងចំណាស់បន្តិច ពាក់ម៉ាស់ បានយកក្រដាស លទ្ធផលអេកូពីកូនខ្ញុំចូលបន្ទប់ ហើយអោនខ្សិបដាក់ត្រចៀកអ្នកគ្រូពេទ្យដែលអង្គុយក្នុងបន្ទប់ រួចក៏ហៅខ្ញុំចូល រួចនិយាយថា គេយក ៥០$ ( អ្នកវះកាត់ )វះអោយភ្លាមមិនចាំបាច់រងចាំ បើធ្វើតាមលំដាប់លំដោយ ត្រូវបង់សេវា បន្ទប់សំរាក និងត្រូវរងចាំយូរថ្ងៃទើបបានវះព្រោះអ្នកជំងឺច្រើនណាស់ ខ្ញុំគិតមួយសន្ទុះក៏សំរេចចិត្ត អោយពេទ្យវះកាត់ ព្រោះតែខ្ញុំរវល់ពេកមិនមានពេល ដេកកំដរ ។ ក្រោយប្រគល់លុយខ្ញុំទាមទាវិក័យបត្រ័ គាត់ថាអត់មានទេ ( ពេទ្យលួចវះអោយទេ ) គាត់ថាបើអញ្ចឹងធ្វើតាមធម្មតាទៅ

បញ្ជាក់: នៅមុនពេលកូនខ្ញុំចូលវះ ក៏មានប្អូនម្នាក់មានជម្ងឺដូចគ្នាដែរ ដែលត្រូវក្រុមគ្រូពេទ្យ ទាលុយ ថ្លៃមុខកាំបិត មួយសន្ទុះក្រោយមក ក្មួយខ្ញុំបានសួរអ្នកដែលវះមុន គាត់ថាពេទ្យយក ១០០០០០៛ = ២៥$
ពេលនោះខ្ញុំបានទៅអង្គុយក្បែរប្អូនម្នាក់នោះដើម្បីសួរនាំ ស្រា់ប់តែពេទ្យហៅចូលបន្ទប់យ៉ាងលឿនពេចេញ​មក​ក្រៅខ្ញុំសួរម្តងទៀតគាត់ឆ្លើយថា ថ្លៃមុខកាំបិត ៥០$ខ្ញុំគិតថា​ពេទ្យអោយ​គាត់និយាយ​អញ្ចឹងព្រោះ​ខ្លាច​ខ្ញុំតវ៉ា។
សំនួរ : តើនេះជាអំពើពុករលួយដែរទេ? តើទង្វើនេះកើតឡើងទូទៅ រឺ ចំពោះតែពួកខ្ញុំពីនាក់? តើទង្វើរនេះធ្ងន់ធ្ងរយ៉ាងណាចំពោះអ្នកជម្ងឺផ្សេងទៀត? សូមមិត្តភ័ក្រ និងបងប្អូនមេត្តាផ្តល់យោបល់!˝

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ប៉ែន ​ផលគុណ​ ប្រ​ធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​បាន​ទេនៅ​ម៉ោង​៩និង​៥៤​នាទី​ព្រឹក​ថ្ងៃទី០១​ ខែ​តុលា ឆ្នាំ​២០១៥​នេះ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ទទួល​។

ប្រ​ជា​ពល​រដ្ឋ​កម្ពុជា សូម​អង្វ​យ៉ាង​ទទួច​ទៅ​លោកគ្រូវ​ពេទ្យ អ្នក​គ្រូ​ពេទ្យ​ សូម​មេត្តា​ធ្វើ​ការ​ទៅ​តាម​វិជ្ជា​ជីវៈ កុំ​មាន​ការ​រើស​អើង​ ប្រ​កាន់​អ្នក​ក្រអ្នក​មាន​ ឬអ្នក​តូច​អ្នក​ធំ ព្រោះ​សុទ្ធ​តែ​ជា​មនុស្ស​ដូច​តែគ្នាទេ និង​សូម​មេត្តា​បញ្ឈប់​រាល់​អំ​ពើ​ពុក​រលួស​ដែល​ជា​ទំ​លាប់​ចាស់​នោះ​ចោល​ទៅជាស​វាង​មាន​ការ​រិះ​គន់​ដូច​ខាងលើ ហើយ​អាច​និង​ប្រ​ឈរ​មុខ​ចំ​ពោះ​មុខ​ច្បាប់​ទៀតផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន2790ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1755ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1403ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2304ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1619ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1733ដង វប្បធម៌~អរិយធម៌   អាន9576ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន1303ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1693ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1764ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5768នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71846នាក់
ខែនេះ    819637នាក់
ឆ្នាំនេះ   3563941នាក់
សរុប   57162837នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:44