សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់

ដោយៈ សេដ្ឋការ ខេត្តកំពុងឆ្នាំ ថ្ងៃទី 27 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 06:50 នាទី ចំនួនអានៈ 2158

លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំងសាច់អួនទំនើបៗប្រវែងវែងៗ នៅក្នុងតំបន់អភិរក្ស ចំ​ណុច​សែ​សាង​ក្នុង​ឃុំ​កំ​ពង់​​ព្រះ​​គគីរ ស្រុក​បរិបូណ៍។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះចាប់បានជនល្មើសចំនួន៥នាក់ និងកាណូត៣​គ្រឿង និង​បាន​ប្រ​លែង​​ត្រីនៅក្នុងលបលូទាំងអស់ទៅក្នុងទន្លេធម្មជាតិវិញ។ សមត្ថកិច្ចចម្រុះដែលបានសហកា​រគ្នា​ក្នុង​កិច្ច​ប្រតិបតិ្តការខាងលើនេះ រួមមានសមត្ថកិច្ចនគលបាលខេត្ត នគរបាលស្រុកបរិបូណ៍ នគល​បាល​ប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ និងប្រជាពលរដ្ឋក្នុង​សហគមន៍នេសាទឃុំកំពង់ព្រះគគីរ សរុបមានចំនួន​ជាង​២០នាក់ ប្រើប្រាស់កាណូត៧គ្រឿង។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ជនល្មើសកំពុងលើកលបលូចំនួន៥នាក់ ដែលមាន១-ឈ្មោះ ណាក់ វណ្ណា​ អាយុ២៥ឆ្នាំ, ២-ឈ្មោះ សាង វុធ អាយុ២៦ឆ្នាំ ពួកគេទាំងពីរនាក់ រស់នៅភូមិស្លត ឃុំ​ផ្លូវ​ទូក ស្រុកកំពង់លែង, ​៣-ឈ្មោះ ហ៊ាន តុប អាយុ៤០ឆ្នាំ, ៤-ឈ្មោះ ម៉េង ណាត អាយុ១៨ឆ្នាំ, ៥-ឈ្មោះ ម៉េង រស្មី អា​យុ​៩ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង និងដក​ហូត​កា​ណូត​បាឡា​ស្មាច់ចំនួន៣គ្រឿង ចុះកាត់យកលបលូចំនួន៣២គ្រឿង ដែល​ក្នុង​មួយ​គ្រឿងៗ​មាន​​ប្រវែង​ពី​១០ ​ទៅ​១៥​ម៉ែត្រ ក្នុង​នោះដែរ ត្រីមួយចំនួនធំដែលជាប់នៅក្នុងលបលូ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋចាក់លែង​ក្នុងទន្លេធម្មជាតិវិញ​។កិច្ចឆ្មក់ប្រតិបត្តិការនេះ បានចាប់ផ្តើមពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ម៉ោង១២ត្រង់​ទើប​បញ្ចប់។

ក្រោយពីបានឆ្លងយោបល់លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោក ឯក ស៊ុនរស្មី ព្រះរាជ​អាជ្ញា​រងខេត្ត បានធ្វើការអប់រំជនល្មើសទាំង៥នាក់ ដោយឲ្យធ្វើកិច្ចសន្យាបឈ្ឈប់ការប្រព្រឹត្តនេសាទល្មើសច្បាប់ និង​ធ្វើ​កិច្ចសន្យា​ឲ្យរុះរើបំផ្លាញរុះរើរបាំងសាច់អួនខុសច្បាប់ឲ្យអស់ពីក្នុងតំបន់អភិរក្សវិញ ទើប​ប្រគល់​កា​ណូត​បាឡាស្មាច់ទាំង៣​គ្រឿង និងអនុញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានជាបណ្តោះអាសន្ន។ នៅ​ក្នុង​ករណី​បង្ក្រាប​នេះ លោកព្រះរាជអាជ្ញា​រង បានតម្រូវឲ្យលោកនាយប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ និង​លោក​នាយ​សង្កាត់រដ្ឋបាលជលផលបរិបូរណ៌ កសាង​សំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ដោយឡែកលបលូចំនួន៣២មាត់ ត្រូវបានសមត្ថកិច្ចចម្រុះ និងប្រជា​ពលរដ្ឋក្នុងសហគមន៍នេសាទ​ ដឹក​យក​ទៅកាប់កម្ទេចចោលនៅលើដីទួល​វត្តកំពង់ព្រះគគីរ ក្នុងភូមិកោះតាម៉ូវ។

លោក ឯក ស៊ុនរស្មី បានថ្លែងឲ្យដឹងនៅក្នុងកិច្ចបង្ក្រាបបទល្មើសនេសាទខាងលើនេះថា មូល​ហេតុដែល​នាំ​ឲ្យលោក​ដោះលែងជនល្មើសនេសាទខាងលើនេះ គឺព្រោះតែលោកមិនចង់ធ្វើបាបប្រជាពលរដ្ឋក្រីក្រ លោក​នឹង​ស្រាវជ្រាវវែកមុខរកមេខ្លោងនៅពីក្រោយខ្នង និងអ្នករត់ការ ដែលបានអនុញាតឲ្យ​ប្រជា​ពល​រដ្ឋប្រ​ព្រឹត្តិបទល្មើស​នៅក្នុងតំបន់អភិរក្ស ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា របាំងសាច់អួនរាប់គីឡូម៉ែត្រដូចខាងលើនេះ នៅមានជាច្រើនកន្លែងទៀត នៅតាម​ស្រុកមួយ​​ចំនួន ដែលខាងមុខនេះ លោកព្រះរាជអាជ្ញានឹងដឹកនាំសមត្ថកិច្ចចម្រុះ ចុះ​ឆ្មក់​ទៅ​បង្ក្រាប​ជាបន្ត​បន្ទាប់​​ទៀត ដោយ​មិនឲ្យសមត្ថកិច្ចខិលខូចមួយចំនួនដឹងជាមុនឡើយ ព្រោះថា បើឲ្យដឹងជាមុននោះ កិច្ចបង្ក្រាប នឹងមិនទទួលបាន​លទ្ធផលល្អក្នុងការបង្ក្រាបនោះឡើយ៕ សេដ្ឋការ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1538ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1623ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1508ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3191ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1449ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន1927ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1401ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1316ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1626ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2241ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1436នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71027នាក់
ខែនេះ    178105នាក់
ឆ្នាំនេះ   2636008នាក់
សរុប   51995934នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:39