សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម

ដោយៈ សហការី ខេត្តកំពុងធំ ថ្ងៃទី 27 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 06:29 នាទី ចំនួនអានៈ 2015

ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរថយន្តយីឌុប២គ្រឿង ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២ ឆ្ពោះទៅកំពង់ចាម។

ពាក់ព័ន្ធហេតុការណ៍ចាប់ឡានធុនយក្សដឹកឈើខាងលើនេះ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព័ត៌មានថា មានរថយន្តយីឌុបភ្លៅ៥ពីរគ្រឿង កំពុងធ្វើចរាចណ៍ដឹកឈើមកដល់ចំណុចភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង សមត្ថកិច្ចនគរបាលសហការជាមួយមេព្រៃសង្កាត់ និងផ្នែក ក៏បានស្ទាក់បានរថយន្តទាំងពីរខាងលើដោយជោគជ័យ ព្រមទាំងឃាត់ខ្លួនអ្នកបើកបរ៤នាក់ ក្នុងនោះមានជនជាតិវៀតណាម មិនចេះខ្មែរ២នាក់។

ជាលទ្ធផលក្រោយវាស់វែងឃើញថា ក្នុងរថយន្ត១គ្រឿង ដឹកឈើចំនួន៣៣១ដុំ ស្មើនឹង៣៣,៥៦៧ម៉ែត្រគូប​ និងរថយន្ត១ទៀត ដឹកឈើចំនួន២៤១ដុំ ស្មើនឹង២៣,១៩២ម៉ែត្រគូប​។

ប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា ឈើនេះមានម្ចាស់ឈ្មោះ ប៉ែន អៀន ជាអតីតអភិបាលរងខេត្តកំ​ពង់​ចាម ដែលល្បីឈ្មោះខាងរកស៊ីឈើជាយូរមកហើយ និងត្រូវបានដកហូតមុខតំណែងពីជួរដ្ឋាភិបាល ដោយសារតែឃុបឃិតចុះហត្ថលេខាបន្លំឯកសារឲ្យឈ្មួញរកស៊ីឈើក្នុងខេត្តកំពង់ចាម នាពេលកន្លងមក។

ពាក់ព័ន្ធករណីប្រើប្រាស់រថយន្តធុនធំដឹកឈើដោយគ្មានញញឺតសមត្ថកិច្ចឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានគេពិនិត្យឃើញថា មានលិខិត១ច្បាប់ គឺឈ្មោះ ប៉ែន អៀន គោរពស្មើសុំអភិបាលខេត្តព្រះវិហារ សុំអ​នុញ្ញាត​ដឹក​ឈើចំនួន៣០ម៉ែត្រគូប យកទៅសង់ផ្ទះនៅស្រុកញញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ ប៉ុន្តែប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មោះខាងលើបានប្រើរថយន្តធុននេះដឹកឈើ១លើករួចមកហើយ ចូលដល់លើកទី២ ទើបសមត្ថកិច្ចចាប់បានក្នុងពេលនេះ។ ប៉ុន្តែសកម្មភាពដឹកឈើខាងលើនេះ មិនមានសមត្ថកិច្ចជំនាញណាក្នុងខេត្តកំពង់ធំ បានដឹកនោះឡើយ គឺមានតែមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងម្នាក់ ឈរជើងនៅចំណុចថ្នល់បែកខេត្តកំពង់ធំ ដឹង និងបានទទួលលុយពីឈ្មោះ ប៉ែន អៀន ក្នុង១រថយន្ត៧០០ដុល្លារ ពីររថយន្ត គឺ១,៤០០ដុល្លារ។

ប្រភពព័ត៌មានបន្តទៀតថា បើពិនិត្យលើលិខិត គឺខុសគ្នាស្រឡះ ព្រោះសុំច្បាប់ដឹកឈើសំណង់តែ៣០ម៉ែត្រគូប ប៉ុន្តែជាក់ស្ដែងក្នុងមួយរថយន្តផ្ទុកឈើលើសពី៣០ម៉ែត្រគូប ហើយមិនមែនប្រភេទឈើសំណង់ទៀត គឺទាំង២រថយន្ត ដឹកបានរហូតជិត ៧០ម៉ែត្រគូប និងធ្វើសកម្មភាពដឹកបាន១លើករួចមកហើយ។ នេះជាលើកទី២ ត្រូវសមត្ថកិច្ចចាប់បាន ចុះបើចាប់មិនបាន ថាតើឈ្មោះនេះ នឹងប្រើលិខិតនេះដឹកប៉ុន្មានលើកទៀត។ ចំណុចមួយដោយឡែក គឺឈើនេះ ត្រូវបានដឹកចេញពីកងពលលេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងមានហត្ថលេខារបស់នាយសង្កាត់រដ្ឋបាលព្រៃឈើជាំក្សាន្តផងដែរ។

គួរបញ្ជាក់ថា ប្រភពព័ត៌មានចុងក្រោយ គឺឈ្មោះ ប៉ែន អៀន មិនមែនធ្វើសកម្មភាពតែម្នាក់ឯងទេ គឺមានបុគ្គ​លមានឥទ្ធិពលម្នាក់ នៅខេត្តកំពង់ចាម នៅពីក្រោយករណីរកស៊ីឈើនេះផងដែរ។

មជ្ឍដ្ឋានមហាជនរង់ចាំមើលនោះ គឺក្រោយគេស្គាល់មុខ និងអត្តសញ្ញាណម្ចាស់ឈើហើយ តើសមត្ថកិច្ចជំនាញ និងលោកព្រះរាជ្ញាខេត្តកំពង់ធំ នឹងមានចំណាត់ការរបៀបណា? សង្ឃឹមថាមិន​លួច​ដោះលែង​ស្ងាត់ៗ​ក្រៅ​ផ្លូវការ​នោះទេ ព្រោះ​ម្ចាស់ឈើ​ជា​អ្នក​មាន​ខ្នង​បង្អែកផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន2153ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1572ដង ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់   អាន855ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន1775ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1576ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2061ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1486ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1415ដង លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នង...    អាន1504ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន1825ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1992នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71583នាក់
ខែនេះ    178661នាក់
ឆ្នាំនេះ   2636564នាក់
សរុប   51996490នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:40