គ្រោះធម្មជាតិតែងតែកើតឡើងដោយយថាហេតុដោយមិននឹកស្មានដល់ យើងមិនអាចទប់ស្កាត់គ្រោះធម្មជាតិមិនអោយកើតឡើងបានទេ តែយើងអាចរកវិធីសាស្រ្តណាមួយដើម្បីបញ្ជៀស បង្កា បន្សាំខ្លួនទៅនឹងហេតុការណ៍ទាំងនោះ។
គេសង្កេតឃើញថា កាលពីឆ្នាំ២០១១ទឹកជំនន់បានឡើងលេចលង់ខុសពីឆ្នាំមុនៗ ដែលបណ្តាលប្រជាពលរដ្ឋទទួលរងនូវភាពលំបាក បាត់បង់លំនៅដ្ឋាន ស្រែចំការ គោក្របី ជ្រូកមាន់ទា រហូតបាត់ជីវិតមនុស្ស ដែលជាហេតុធ្វើអោយខាតបង់ថវិការរបស់រដ្ឋយ៉ាងសន្ធឹកសន្ធាប់។
ដោយយល់ឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅទីក្រុងមួយចំនួនមានកំណត់ និងជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ ភាគច្រើនពុំបានយល់ដឹងអំពីវិធានការការពារ ទប់ស្កាត់ ឬវិធីបន្សាំខ្លួនទៅនឹងហេតុការទាំងនោះនៅឡើយទេ ដូច្នេះគួរតែអាជ្ញាធរ ស្ថាប័នមានសមត្ថកិច្ច ចុះចែករំលែក បទពិសោធន័ ការយល់ដឹងអំពី ការការពារខ្លួនទប់ទល់នឹងគ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ជាដើម។
ម្យ៉ាងវិញទៀតអាជ្ញាធរគួរតែ រៀបចំប្រព័ន្ធធារាស្រ្ត លូប្រឡាយអោយបានច្រើលើសពីការកំណត់ ដើម្បីបញ្ជៀស ទឹកពីទីប្រជុំជន ពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អោយបានមួយរយភាគរយនោះទើបជាការប្រសើ។
ការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ តាមសារអេឡិចត្រូនិក តាមសារព័ត៌មាន វាជាការរួមចំណែកមួយដ៏សំខាន់ ប៉ុន្តែបើអាជ្ញាធរ ចុះផ្ទាល់ពន្យល់ នែនាំដល់ប្រជាពលរដ្ឋតាមភូមិឃុំនីមួយៗ នោះទើបវាជាការប្រសើ ព្រោះប្រជាពលរដ្ឋអាចមានអារម្ភណ៍រីករាយ អាចសួរអាចឆ្លើយទៅវិញទៅមក អាចទទួលការយល់ដឹងបានច្រើនដោយផ្ទាល់។
កុំដូចពាក្យស្លោកមួយពោលថា ” គោរួចទើបធ្វើរបង ដល់ពេលប្រឡងទើបខំរៀន “ កុំដល់ពេលទឹកដល់ច្រមុះហើយតាំងនាំគ្នាចុះមកជួយសង្រ្គោះ។ ការចុះជួយសង្រ្គោះបែបនេះជូនកាលទាន់ពេល ជួនកាលហួសពេលទៅហើយ បើផ្តល់ចំណេះដឹងដល់ពួកគាត់ យ៉ាងណាក៏ពួកគាត់ អាចជួយខ្លួនឯងជាមុន មុនពេលអ្នកសង្រ្គោះទៅដល់។
នៅតាមជនបទគេសង្កេតឃើញថា ពេលមានគ្រោះទឹកជំនន់ឡើងលិចដីស្រែចំការ លំនៅដ្ឋានរបស់ពួកគាត់ គេតែងតែឃើញសំបូរទៅដោយសត្វអាសេរពិសមួយចំនួន ដូចជាពស់ ក្អែប ខ្ទួយ ហែលមកតោងតាមកន្លែងស្នាក់អាស័យរបស់ប្រជាពលរដ្ឋ រួចខាំទិចប្រជាពលរដ្ឋជាញឹកញាប់។ នេះក៏ជាកត្តាមួយពាក់ព័ន្ធជាមួយសេវាសុខភាព ដែលត្រូវបន្យល់ប្រជាពលរដ្ឋ ថាគួរធ្វើបែបណាពេលសត្វទាំងនោះទិច ឬខាំ? តើគាត់គួរមានឱសថអ្វីខ្លះប្រចាំក្រុមគ្រួសាររបស់គាត់? ប្រសិនបើគេហដ្ឋានរបស់គាត់នៅឆ្ងាយពីមន្ទីរពេទ្យ។
គន្លឹះ ឬចំណុចតូចៗ វាអាចនាំអោយមានភាពជោគជ័យ ប្រសិនបើអាជ្ញាធរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ លំដាប់ថ្នាក់ កុំចេះតែហៃអើ ហៃអើ ពេលមានគ្រោះទឹកជំនន់តាំងនាំគ្នាចុះជួយថតដាក់ទូរទស្សយកមុខយក មាត់ ដល់ផុតទឹកជំនន់ស្ងាត់ឈឹង គ្មានរកវិធីសាស្រ្តបង្ហាត់ បង្រៀនផ្តល់ជាចំនេះដឹងដល់ពួកគាត់សោះ។ តើគួរបង្រៀនអោយគាត់ចេះចាប់ត្រី ឬនាំគ្នាទៅចាប់ត្រីអោយគាត់ហូបរាល់ថ្ងៃ???៕
ថ្ងៃនេះ | 3301 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 31589 | នាក់ |
ខែនេះ | 3301 | នាក់ |
ឆ្នាំនេះ | 3585961 | នាក់ |
សរុប | 52945887 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 07:20 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net