រដ្ឋាភិបាលថៃបានប្រកាសនៅថ្ងៃសុក្រទី២៣ ខែវិច្ឆិកានេះថា តំបន់ចំនួន៣ក្នុងទីក្រុងបាងកកដែលជាគោលដៅនៃការជួបជុំគ្នា នៃក្រុមទាមទារផ្ដួលរំលំរដ្ឋាភិបាល ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន។
តាមប្រភពពី INN ឲ្យដឹងថា រដ្ឋាភិបាលបានចេញសេចក្ដីប្រកាសប្រើប្រាសព្រះរាជបញ្ញត្តិសន្តិសុខជាតិដាក់តំបន់ចំនួន៣ក្នុងទីក្រុងបាងកកដែលមានដូចជា ព្រះនគរ ដុសិត និង ប៉មប្រាប ក្នុងរយៈពេល៩ថ្ងៃ ។គឺជាតំបន់ដែលស្ថិតក្នុងគម្រោងនៃការជួបជុំគ្នា នាចុងសប្ដាហ៏នេះរបស់ក្រុមដែលទាមទារឲ្យមានការផ្ដួលរំលំរដ្ឋាភិបាល ។
ក្រុមអ្នកបះបោរដែលគេដឹថា ដឹកនាំដោយមន្ត្រីយោធាចូលនិវត្តន៏ឈ្មោះ ប៊ុន ឡឺត បានប្រកាសថា គេនឹងប្រមូលប្រជាពលរដ្ឋ មន្រ្តីយោធាទូទាំងប្រទេស ជាច្រើនម៉ឺននាក់ ដើម្បីដាក់សម្ពាធឲ្យដ្ឋាភិបាលបច្ចុប្បន្នរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចុះចេញពីតំណែង ហើយទុកឱកាសឲ្យយោធាគ្រប់គ្រង។
គួរបញ្ជាក់ថា បងរបស់លោកស្រី យីងឡាក់ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្លាប់បានស្គាល់ភាពជូរចត់ក្នុងការបណ្ដេញចេញពីតំណែងនាយករដ្ឋមន្ត្រីដោយក្រុមយោធា កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០០៦ ។ ពេលនេះលោក ថាក់ស៊ីន កំពុងរសនៅនិរទេសពីការកាត់ទោសឲ្យជាប់ពន្ធនាគារក្រោមបទពុករលួយ ៕
ថ្ងៃនេះ | 2155 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30443 | នាក់ |
ខែនេះ | 2155 | នាក់ |
ឆ្នាំនេះ | 3584815 | នាក់ |
សរុប | 52944741 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 05:58 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net