បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរាប

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 15 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:04 នាទី ចំនួនអានៈ 1666

បន្ទាប់​ពី​ជា​រៀង​រាល់​រដូវ​ត្រី​ពង​កូន​ពី​មួយ​ឆ្នាំ​ ទៅមួយ​ឆ្នាំគេ​ឃើញ​មាន​ជន​ជាតិ​វៀត​ណាម​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ ​នៅ​ក្នុង​ខេត្ត​សៀម​រាប ដែល​ជា​ប្រ​ភេទ​ត្រី​ស៊ី​សាច់​ត្រី​​ដូច​គ្នា​ជា​អាហារ ដែល​រដ្ឋ​បាន​ប្រ​កាស​អោយ​ពល​រដ្ឋ​នៅ​កម្ពុជា​ផ្អាក​ចិញ្ចឹម​ត្រី​ទាំង​នេះ ជា​បណ្តោះ​អាសន្ន​តាំង​ពី​ឆ្នាំ​២០០៤​មក​​ម្លេះ។

ក្រុម​អ្នក​ចិញ្ចឹម​ត្រី​មិន​ស្រប​ច្បាប់​ទាំង​នេះ​គេ​ស្គាល់​ថា សុទ្ធតែ​ជា​ពួក​ដង្ខៅ​មាន​លុយ​ និង​មាន​ខ្នង​បង្អែក​នៅ​ពី​ក្រោយខ្នង​ទៀត​ផង​ ហើយ​ម្យ៉ាង​វិញ​ទៀត​គេ​សង្ស័យ​នថា​ មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​ក្នុង​ខេត្ត​ ទើបបាន​ជា​​ពួក​អ្នក​ប្រ​កប​របរ​ខុស​ច្បាប់​ទាំង​នេះ​គេ​គ្មាន​ការកោត​​ក្រែង​រអែង​និង​ច្បាប់​ទាល់​តែ​សោះ។

បើ​ទោះបី​​ជា​រដ្ឋ​បាន​ប្រកាស​បិត​ឡូ​នេសាទ​ឯក​ជន​នៅ​បឹង​ទន្លេ​សាប​ ទុក​អោយ​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​ណា​ក៏ដោយ ក៏​ត្រី​នៅ​បឹង​ទន្លេសាប​ នៅ​តែ​គ្មាន​សង្ឃឹម​ថានិង​បាន ពង​កូន​ តកូន​តចៅ​ សំបូរដូច​កាល​ពី​សម័យ​មុន​ដែរ បើ​រដ្ឋ​មិន​មាន​វិធាន​ការ​បង្ក្រាប​បទ​ល្មើស​នេសាទអោយ​បាន​ជោគ​ជ័យ​​ទេនោះ។ ​

អ្នក​នេសាទ​ដែល​មាន​វ័យ​ចំណាស់​នៅ​តាម​ដង​ទន្លេសាប​មាន​ជំនឿយ៉ាង​មុត​មាំថា ប្រភេទ​ត្រី​ស៊ី​សាច់​ជា​អាហារ​ ពុំ​អាច​យក​ទៅ​ចិញ្ចឹម​អោយ​ស៊ី​កន្ទុ ឬ​ចំណីការ៉ុង​ដែល​គេលក់​តាម​ទី​ផ្សាបាន​ទេ ព្រោះ​ចំ​ណី​ដែល​មិន​មែន​ជា​ចំ​ណី​ធម្មជាតិ​របស់​វា​ធ្លាប់​ស៊ី​ វា​ធ្វើ​អោយ​ត្រី​ទាំង​នោះ​គ្មាន​ការ​ធំធាត់​ ពោល​គឺ​មាន​តែ​ក្បាល ស្បែក​ហើយ​និង​ឆ្អឹង​តែប៉ុណ្ណោះ។

នៅ​រដូវ​បិត​ឡូនេសាទ​ ដែល​ជា​រដូវ​​រដ្ឋ​ហាម​ឃាត់​ ការ​នេសាទ​ទ្រង់​ទ្រាយ​ធំ ទុក​អោយ​ត្រី​ពង​កូន​បន្ត​ពូជ​ ដើម្បី​ជាស​វៀង​ការ​បាត់​បង់​ពូជ​ត្រីនៅ​បឹង​ទន្លេ​សាបនោះ ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ស៊ី​សាច់​ជា​អាហារ​ទាំង​នេះ បាន​នាំ​គ្នាទិញ​កូន​​ត្រីឆ្តោតូច​ៗ​ប៉ុនៗដើម​ធូបពី​អ្នក​នេសាទនៅ​បឹង​ទន្លេ​សាប​ យក​មក​ផ្សាំទុកមួយ​រយៈទើប​យក​មក​ប្រ​លេងក្នុង​ស្រះ​នីមួយៗ​របស់​ពួក​គេ​។

បើ​យោង​តាមអ្នក​ជំ​នាញបាន​អោយ​ដឹង​ថា ​ត្រីឆ្តោវា​ស៊ី​កូន​ត្រីអស់​ជា​ច្រើន​គឺ​ឡូ​ក្រាម តាំង​ពី​ការ​ចិញ្ចឹ​ម​ដំ​បូង​រហូត​ដល​​ត្រី​ធំ ​អាច​ចាប់​លក់​បាន នេះ​ហើយ​ជា​មូល​ហេតុ​ដែល​គេ​បារម្ភណ៍ថា បើ​ការ​ចិញ្ចឹម​ត្រី​ស៊ី​សាច់ជា​អាហារ​កាន់​តែ​ច្រើន​ វា​និង​មាន​ការ​បំ​ផ្លាញ​ពូជ​ត្រី​អស់​ជា​ច្រើន​ពី​បឹង​ទន្លេ​សាប​ផង​ដែរ។

បើ​យោង​តាម​សារ​ព័ត៌មាន​មួយ​ចំ​នួន​បាន​ចុះ​ផ្សាយ​នៅ​ចុង​ឆ្នាំ២០១២នេះ គេសង្កេត​ឃើញ​ថា នៅ​តាម​បណ្តារ​ខេត្ត​មួយ​ចំនួន​ គេ​បាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ ដោយ​ការ​ចាប់​យក​ត្រី​ទាំង​នោះ ពី​កន្លែង​ចិញ្ចឹម​ខុស​ច្បាប់ ​ទៅ​ប្រលេង​ក្នុង​បឹង​ទន្លេ​សាប​វិញ​ អោយ​វា​រស់​មាន​សេរីភាព​ជា​លក្ខណៈ​ធម្ម​ជាតិ​របស់​របស់​ពួក​វា។

បើ​ក្រ​ឡេក​មើល​​ខេត្ត​សៀម​រាប​វិញ​ ថ្នាក់​ដឹក​នាំ​តាំង​ពី​លើ​ដល់​ក្រោម រាប់​ទាំង​មន្រ្តី​ជំនាញផង​នោះ ហាក់​ធ្វើ​មិន​ដឹង​មិន​លឺអំ​ពី​បញ្ហា​ការ​ចិញ្ចឹ​ម​ត្រី​ស៊ី​សាច់​ជា​អាហារ​ទាំង​អស់​នេះសោះ​។ មិន​តែ​ប៉ុណ្ណោះ​បើ​ទោះ​ជា​មាន​ការ​រាយ​ការណ៍ពី​ពល​រដ្ឋ​ ឬ​ស្ថាប័នណា​មួយ​​អំ​ពី​បទ​ល្មើស​នេសាទទាំង​នេះ​ក៏​ដោយ ក៏​អស់​លោក​ខាង​លើ​នេះ​នៅ​តែ​មិន​ឈឺ​ក្បាល​វិល​មុខ​អីដែរ។ សកម្ម​ភាព​ស្ពឹក​ស្រពន់​ទាំងអស់​នេះហើយ ដែល​ជា​កត្តា​មួយ​នាំ​អោយ​ពល​រដ្ឋ​ខ្មែរ​អស់​សេចក្តី​ទុក​ចិត្ត អស់​ជំ​នឿ​ទៅ​លើ​ ថ្នាក់​ដឹក​នាំខេត្ត​សៀម​រាប និង​អស់​ជំ​នឿទៅ​លើ​អស់​លោក​មន្រ្តី​ជំនាញផង​ដែរ​។

គេ​សង្ស័យ​ថា បើ​លោក​ ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប​ លោ​ ព្រិន​សាវិន​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​និង​ស្ថាប័ន​ពាក់​ព័ន្ធ ក្នុង​ខេត្ត​ទាំងអស់​មិន​បាន​ទទួល​ផល​ប្រ​យោជន៍ពី​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ ខុស​ច្បាប់​ទាំង​នេះ​ទេ ចុះ​ហេតុ​អ្វី​ទុក​អោយ​មាន​ការ​ចិញ្ចឹម​ត្រី​ទាំង​នេះ យ៉ាង​អាណាធិបតេយ្យបែបនេះ ដោយ​មិន​ព្រម​ចុះ​បង្រ្កាប? ឬ​មួយ​អ្នក​ចិញ្ចឹម​ត្រី​ទាំង​នោះ​ជា​ខ្សែ​ស្រឡាយ ជា​បក្ស​ពួក​ ជា​ឆ្នាំង​បាយ​ប្រ​ចាំខែទេ​ដឹង​ បាន​ជា​ធ្វើ​មិន​ដឹង​មិន​លឺតែ​រហូត​បែប​នេះ​?។

ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​កំពុង​រង​ចាំ​មើល​ថា បើ​ថ្នាក់​ខេត្ត​គេ​មិន​អើពើ​ចំ​ពោះ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុស​ច្បាប់​ទាំង​នេះទេ តើ​ថ្នាក់​ក្រ​សួង​ដែល​មាន​លោក​ ណៅ​ធួក​ ជា​ថ្នាក់​ដឹក​នាំ​រដ្ឋ​បាល​ជល​ផល​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​ និង​ចាត់​ការ​ដោយ​វិធី​ណា​ដែរ? ឬ​ទុក​អោយ​ចិញ្ចឹម​បន្ត​ទៀត? ដែល​ជា​គំរូ​សំ​រាប់​ពល​រដ្ឋ​ផ្សេងអោយ​​គេ​ចិញ្ចឹម​​តាម​ដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1457ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3300ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1520ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន1986ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1562ដង ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1649ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1514ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1411ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1458ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1618ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2521នាក់
ម្សិលមិញ    9504នាក់
សប្ដាហ៍នេះ    30809នាក់
ខែនេះ    2521នាក់
ឆ្នាំនេះ   3585181នាក់
សរុប   52945107នាក់
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:25