ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 21 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 06:23 នាទី ចំនួនអានៈ 1599

អ្វីដែល​មិន​ធ្លាប់​មាន និង ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក ពេល​នេះ​​បាន​រំ​លេច​ខ្លួន​នៅ​​លើ​​ទឹក​ដី​​អច្ឆ​រិយ​​សៀម​រាប​​ អង្គរ​​​ នៃ​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​យើង​ហើយ​ គឺ​ល្ខោន​សៀក​កម្ពុ​ជា​ហ្វារ​​ដែល​មាន​ការ​សម្តែង​​យ៉ាង​ប៉ិន​ប្រ​សព្វ​​ពី​សំ​ណាក់​​សិល្ប​ករ​​​ សិល្ប​ការនី​​​របស់​​សមា​​គម​​ហ្វាពន្លឺសិល្ប​ ដែល​នឹង​ពាំ​នាំ​នូវ​​ទេព​កោស​ល្យ​​របស់​ខ្លូន​ ​មក​​សំ​ដែង​​ក្នុង​​ខេត្ត​​ទេស​ចរណ៏​​មួយ​​នេះ​ចាប់​ពី​ថ្ងៃទី​៨​​ ​ខែកុម្ភៈ​​​​​​​​​ ឆ្នាំ២០១៣​​​ តទៅ​​​​។​​

បន្ទាប់​ពី​ទទួលបាន​ការ​​គាំទ្រ ​​និង​​​ភាព​​ជោគជ័យ​​ក្នុង​ការ​សម្តែង​​សិល្ប​ល្ខោន​​សៀក​​​​នៅ​​ក្នុង​​ខេត្ត​​បាត់​ដំ​បង​ ​​ភាព​​​ល្បី​រន្ទឺ​នេះ ​បាន​​លាត​​ត្រ​ដាង​​ទៅ​ដល់​ប្រ​ទេស​មួយ​ចំ​នួន​​ក្នុង​​​ទ្វីប​អាស៊ី​ និង​អ៊ឺរ៉ុប ជា​មួយ​និង​ ទស្ស​នីយ៏​ភាព​​​​​ដ៏​​ល្អ​​ឯក​​របស់​​ហ្វារ​ពន្លឺ​សិល្ប​​ដែល​​ជា​​ខ្សែ​​រឿង​​បង្ហាញ​​ពី​​ជី​វិត​ ​និងសង្គម​កម្ពុជា​និង​ជា​​ការ​ចូល​​រួម​​បញ្ជូល​នូវ​​ការ​​​សំ​ដែង​ជា​​លក្ខណៈ​បែប​​ប្រ​ពៃ​ណី​​និង​​សម័យ​​ទំនើប​​របស់​​ល្ខោន​​ តន្រ្តី​ក្បាច់​រាំ​បចេ្ចក​ទេស​​​​សៀក​ការ​ហក់​​លោត​និង​ពត់​ពែន​ដង​ខ្លួន​ជា​ដើម។​

ល្ខោន​សៀក​កម្ពុជា​ហ្វារ​ នឹង​សម្តែង​ រឿង ​ពុទ្ធោ​ ដំ​បូង​គេ​ ដែល​​ជា​ស្នា​ដៃ​​និពន្ធ​របស់​ក្រុម​និ​សិត្ស​សៀក​​នៅ​​មុន​​ពេល​​ពួក​គេ​បញ្ចប់​ការ​សិក្សា។​ រឿង ​ពុទ្ធោ ​ជា​កំ​រង​សាច់​រឿង​ដែល​បាន​ឆ្លុះ​បញ្ចាំង​អំ​ពី​ត​ថ​ភាព​ជី​វិត​របស់​​ប្រ​ជា​ជន​​ក្នុង​​​​សង្គម​ខ្មែរ​​ រួម​មាន​ការ​​ប្រៀប​ធៀប​សម្ពន្ធ​ភាព​ស្នេហា​ រវាង​​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​ក្នុង​ ប្រ​ទេស​​កម្ពុជា ​អម​ជាមួយ​ការ​បង្ហាញ​សម្រស់​ជី​វិត​តាម​រយៈ តូរ្យ​តន្ត្រី។​ ស្នេហា​គ្រួ​សារ​ ការ​ព្រាត់​បា្រស​និង​​ អំ​ពើ​ហឹង្សា​គ្រប់​រូប​ភាព​ ជា​​ពិ​សេស​ សម្ពន្ធ​ភាព​​ស្នេហា​ ​​រវាង​​ភេទ​ដូច​គ្នា នឹង​បង្ហាញ​អោយ​ឃើញ​កាន់​តែ​ច្បាស់​​តាម​​រយៈ​​​រឿង​ ពុទ្ធោ។

សូរ្យ​គ្រាស ជា​​វណ្ណ​កម្ម​ទី​ពីរ​ ដែល​នឹង​ត្រូវបា​នសម្តែង​បន្ទាប់​ពី​រឿង​ ពុទ្ធោ។​ វា​ជា​កំ​រង​​រឿង​ ដែល​ឆ្លុះ​បញ្ចាំង​អំ​ពី​ ភាព​រើស​អើង​​​ក្នុង​សង្គម​​​។​

សមាគម​ហ្វារ​ពន្លឺ​​សិល្ប​គឺ​​ជា​​សមាគម​​សិល្ប​​ដែល​​មិន​​ស្វែង​​រក​​បា្រក់​​ចំ​នេញ​​ ​ហើយ​បាន​បង្កើត​ក្នុង​ឆ្នាំ​១៩៩៤​​ ដោយ​យុវ​ជន​​ខ្មែរ​ ​៨ រូប​ដែល​ត្រ​លប់​មក​ពី​​ជំ​រុំ​ជន​ភៀស​ខ្លួន​នៅ​ប្រ​ទេស​ថៃ​ក្នុង​គោល​បំ​ណង​ពង្រឹង​​​ការ​​អភិវឌ្ឍន៏​​​​ក្នុង​សហ​គមន៏​ដោយ​​ផ្តល់​​នូវ​​ចំ​ណេះដឹង​​ និង​ការ​​បង្ហាត់​​បង្រៀន ​បណ្តុះ​​បណ្តាល​​នូវ​ជំ​នាញ​​សិល្ប​​ជា​ច្រើន​​ ដូច​ជា​សិល្ប​សូន​រូប​ សិល្ប​​តន្រ្តីបុរាណ និង​សម័យ ​ការ​សំ​ដែង​ល្ខោន​ ការ​សំ​ដែង​​សៀក​និង​​មាន​​សា​លា​ផ្តល់​ចំ​ណេះដឹង​​ទូ​ទៅ​ពី​កំ​រិត​បឋម​សិក្សា​ដល់​វិទ្យា​ល័យ។​

ល្ខោន​សៀក​កម្ពុជាហ្វារ​ នឹង​សម្តែង​ជូន​នូវ​ទស្សនីយ​ភាព​ដែល​ជា​ការ​ច្នៃ​ប្រ​ឧិត​របស់​ខ្មែរ​មាន​​ភាព​​ស្ទាត់​​ជំ​នាញ​និង​បញ្ជាក់​អំ​ពី​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ដែល​មាន​តែ​មួយ​គត់​រួម​​ចំ​នែ​ក​ផ្តល់​​បទ​​ពិ​សោធ​​សំ​បូរ​​បែប​​​ និង​អា​រម្មណ៍​​ស្រ​លាញ់​មនុស្ស​ជាតិ។​

ដើម្បីអោយ​ដឹង​ថា ​ល្ខោន​សៀក​កម្ពុជាហ្វារ​ មាន​អ្វី​ប្លែក សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ការ​សម្តែង​ផ្ទាល់​ ដែល​មាន​​ទី​​តាំង​នៅ ​ផ្លូវ​កូ​មៃ​ខាង​​ក្រោយ​​សារៈ​មន្ទីរ​​ជាតិ​អង្គរ​ និង​ទល់​មុខ​សណ្ឋាគារ​អង្គរ​សិន​ជូ​រី​ ​​ ដែល​នឹង​ត្រូវ​បើក​​សម្ភោធ​​​​ជា​​ផ្លូវ​​ការ​​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៣​ ​ នឹង​ចាប់​សម្តែង​នូវ​ទស្សនីយ​ភាព​ជា​រៀង​រាល់​ថ្ងៃ​រ​យៈ​​ពេល​​១​ម៉ោង​ គឺ​ចាប់​​ពី​ម៉ោង​​៧:៣០​ល្ងាច​ត​ទៅ​៕

សំ​​រាប់​ព័ត៌​មាន​ផ្សេងៗ​សូម​ទំ​នាក់​ទំ​នង​តាម​ទូរស័ព្ទ​លេខ៖  ០១៥​ ​៤៩៩ ៤៨០/៨១ /៨៣!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1694ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1582ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1737ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1662ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2281ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1800ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1646ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1554ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន2305ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1545ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5600នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    46964នាក់
ខែនេះ    362211នាក់
ឆ្នាំនេះ   2215490នាក់
សរុប   55814386នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 11:56