ព័ត៌មានក្ដៅ

តើចៅចិត្រខំប្រតិបត្តិតាមប្រការអ្វី ក្នុងការ​កសាង​ខ្លួនបាន​ជោគ​ជ័យ?

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 03 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 12:04 នាទី ចំនួនអានៈ 3364

ប្រ​ធាន៖ ចៅ​ចិត្រ​ចេះ​ប្រឹង​ប្រែង​កសាង​ជីវភាព​របស់ខ្លួន​អោយ​រីក​ចំរើន។ តើ​ចៅ​ចិត្រ​ខំប្រតិបត្តិ​តាម​ប្រ​ការអ្វី? ចូរ​ពន្យល់​អោយ​បាន​ក្បោះ​ក្បាយ ដោយ​លើក​យក​ដំណើរ​រឿង ”កុលាប​ប៉ៃ​លិន“ មក​បញ្ជាក់។

ដើម្បីសាង​ជីវភាព​គ្រួសារ អោយ​បាន​សម្បូរ​សប្បាយ រុង​រឿងមាន​កិត្តិ​យស​ យើង​គប្បី​ស្រ​លាញ់ និង​ខិត​ខំ​ធ្វើ​ការ​ងារកុំបី​ខ្ជិល​ច្រ​អូស។ ក្នុង​រឿង​កុលាប​ប៉ៃលីន​ក្រោយ​ឪពុក​ចែក​ឋាន​ទៅ​ ចិត្រ​បាន​ប្រឹង​ប្រែង​កាសាង​ជីវ​ភាព​របស់​ខ្លួន​បាន​រុង​រឿង​រីក​ចំរើន។ តើ​ចៅ​ចិត្រ​ខំ​ប្រ​តិបត្តិ​តាម​អ្វី​ដែល​នាំ​អោយ​ខ្លួន​ទទួល​បាន​ជោគ​ជ័យ​ក្នុ​ងជី​វិត​រស់​នៅ?

ដើម្បី​ជា​ជំនួយ​ដល់​ការ​បក​ស្រាយ​បញ្ហា​ខាង​លើ​យើង​គួរយល់​អត្ថន័យ​នៃ​ពាក្យ ”កសាង​ជីវភាព“ អោយ​បាន​ច្បាស់​លាស់​ជា​មុន​សិន។​ កសាង​ជីវភាព​​ មាន​ន័យ​ថា ការ​រៀប​ចំ​ជីវិត​រស់​នៅ​អោយ​បាន​ល្អ​ប្រ​សើរ។ ប្រ​ធាន​បទ​ខាង​លើ​មាន​ន័យ​ថា ការ​ចេះ​ប្រឹង​ប្រែង​រៀប​ចំឆាក​ជីវិតរ​បស់​ខ្លួន​ ដើម្បី​អោយ​ខ្លួន​ទទួល​បាន​ភាព​ជោគ​ជ័យ​ និង​រីក​ចំរើន។ 

មុននឹង​ឪពុក​ចែក​ឋាន​ទៅគាត់​បាន​ផ្តាំ​ដល់​ចិត្តថា ”អត្តាហិអត្តនោ​នាថោ“ គឺ​ខ្លួន​ទី​ពឹង​ខ្លួន។ បណ្តាំ​នេះ​បាន​នៅ​ជាប់​ក្នុង​ក្រ​អៅ​បេះ​ដូចចៅចិត្ត​ជា​និច្ច​ ហើយជា​កត្តា​ជំរុញ​ចិត្ត​អោយ​មាន​ស្មារតី​មុះ​មុត​ប្រឹង​ប្រែង​ប្រតិ​បត្តិ​តាម​យ៉ាង​ខ្ជាប់​ខ្ជួនឥត​បី​ធ្វេស​ប្រ​ហែស។ ដោយ​ចិត្ត​ជា​មនុស្ស​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​យ៉ាង​មួត​មាំនេះ​ហើយ ទើប​ធ្វើ​អោយ​ការ​បំ​ពេញ​ការ​ងារផ្សេង​ៗ​របស់​គេ​ចេះ​តែ​ទទួល​បាន​ជ័យ​ជំ​នៈ​ ចំ​ណុច​នេះ​លេច​ចេញ​ពី​គំ​និត​មួយ​ដែល​គិត​ថា ”គេ​ដទៃ​យ៉ាង​ណា​ ខ្ញុំ​ក៏គង់​តែ​ធ្វើ​បាន​ដូច​គេ​ដែរ“។ ហើយ​ជ័យ​ជំនៈដែល​ចិត្ត​ទទួល​បាន​ជា​បន្ត​បន្ទាប់​នេះ ក៏ព្រោះ​តែ​ចិត្រ​មាន​ចំ​ណេះដឹង​គ្រប់​គ្រាន់ ទាំង​ការ​សិក្សា​រៀន​សូត្រ និង​បំ​និនប្រ​សព្វ​ក្នុង​ជំ​នាញ​ផ្សេងៗ​ដែរ។ ចៅ​ចិត្រ​បាន​ឆ្លង​កាត់​ការ​សិក្សារ​ហូត​បាន​ទទួល​ប្រ​កាស​នីប័ត្រ​ ធ្វើ​អោយ​គេ​មាន​សមត្ថ​ភាព​អាច​គ្រប់​គ្រង​កម្មករ​ និង​លុយ​កាក់​បាន។ មិន​ត្រឹម​តែ​ជួស​ជុល​ និង​បើក​បរ​រថ​យន្ត​ទេ គេ​អាច​ធ្វើ​ជា​កម្ម​ករ​ត្បូង​ដ៏​ល្អ មាន​មិត្ត​ភក្តិ​ស្រ​លាញ់​រាប់​អាន​ច្រើន ពិ​សេស​ជាង​នេះ​ទៅ​ទៀត​ គេចេះ​ធ្វើ​អោយ​ចៅ​ហ្វាយ​នាយ​ពេញ​ចិត្ត​នឹង​គេ​ទៀត​ផង ក្នុង​ការ​ងារ​ដណ្តាំ​បាយ​ស្លស្លុក​ ធ្វើ​ម្ហូ​ប​អាហារ និង​ការ​ចេះ​កាន់​កាំ​ភ្លើង​យ៉ាង​អង់​អាច​ក្លាហាន​ក្នុង​ការ​ការ​ពារ​ចៅ​ហ្វាយ​នាយ​អោយ​រួច​ផុត​ពី​គ្រោះ​ថ្នាក់។ បន្ថែម​ពី​នេះ ចៅ​ចិត្រ​ជា​មនុស្ស​មាន​បទ​ពិសោធជា​មួយ​នឹង​ការ​ងារ ទាក់​ទង​ល្អ​ជា​មួយ​មិត្ត​ភក្តិ​កម្មករ​ផ្សេង​ៗ​ទៀត និង​ចេះ​ជួយ​ទុក្ខធុរៈ​​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ស្និទ្ធ​ស្នាល​ទៀត​ផង។ សូម្បី​តែ​តា​សុន​ជា​អ្នក​បើក​ឡាន​ជូន​លោក ហ្វួង​ក៏ពេញ​ចិត្ត​ចៅ​ចិត្រ​ដែរ ជាក់​ស្តែង​ពេល​តា​សុនបញ្ឆេះ​ឡាន​មិន​ឆេះចៅ​ចិត្រ​ចេះ​ជួយ​ឈឺ​ឆ្អាល បើ​ក​ឡាន​ជូន​លោក​ហ្វួង​ជំនួស​តា​សុន​វិញ ធ្វើ​អោយ​តាសុន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ហើយ​ពោល​ថា ”ពូកែ​គ្រាន់​បើ​ក្មួយ​អញ“។ មិន​តែ​ប៉ុណ្ណោះ​ចៅ​ចិត្ត​ចេះ​សម្រប​សម្រួល​ខ្លួន​គ្រប់​មជ្ឈ​ដ្ឋាន​ដូច​ជា​រស់​នៅ​ជា​មួយ​កម្ម​ករ​ដូច​គ្នា​ ក៏​ដូច​ជា​ការ​យួរ​កន្រ្ត​ទៅ​ផ្សា​រ​តាម​ឃុន​នារីយ៉ាង​តត្រុក។ មិន​តែ​ប៉ុណ្ណោះ​ចៅ​ចិត្រ​មាន​កំ​លាំង​កាយ​គ្រប់​គ្រាន់​អាច​ធ្វើ​ជា​កម្ម​ករ​ អណ្តូង​រ៉ែ​ដូច​កម្ម​ករ​ដទៃ​ទៀត​បាន​ ព្រម​ទាំង​អាច​ប្រ​យុទ្ធ​ជា​មួយ​ចោរ​ហារយ​នៅ​ក្នុង​ព្រៃ ការ​ពារ​ម្ចាស់​យ៉ាង​ស្វា​ហាប់​ និង​វាយ​បាឡាត់​ដួល​ផ្ងារ​នៅ​ពេល​ដែល​បំ​រុង​រំ​លោភ ឃុន​នារី​ស្រី។ ផ្សេង​ពី​នេះ​ទៅ​ទៀត ប្រ​ការ​ដែល​ជំ​រុញ​អោយ​ចៅ​ចិត្រ​មាន​ជី​វ​ភាព រីក​ចំ​រើន​នោះ​គឺ​កំ​លាំង​ចិត្រ និង​កំ​លាំង​ប្រាជ្ញា​របស់​គេ​ផ្ទាល់។ កំលាំង​ចិត្ត​នេះ​សំ​ខាន់​ណាស់​ក្នុង​ការ​ជួយ​មនុស្ស​អោយ​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ងារ​គ្រប់​យ៉ាង​។ ចៅ​ចិត្រ​ចេះ​តស៊ូ​អំ​ណត់​អត់​ធន់ ក្នុង​ការ​ងារ​ក្លា​ហាន​ចំ​ពោះ​បញ្ហា​ដែល​កើន​មាន​ចំ​ពោះ​មុខ​ និងឈ្លាស​វៃ​ក្នុង​ការ​ដោះ​ស្រាយ​បាន​ភ្លាមៗ​។ ចំ​ណុច​ពិសេស​មួយ​ទៀត​នោះ​គឺ​ចៅ​ចិត្រ​អាច​ធ្វើ​អោយ​ចៅ​ហ្វាយ​នាយ​ស្រ​លាញ់​ គឺ​គេ​មិន​ចេះ​រើស​អើង​ការ​ងារ ហើយ​ការ​ងារ​អ្វី​ក៏​ចិត្រ​ធ្វើ​បាន​ដែរ​។ ប្រ​សើ​លើស​អ្វី​ទាំង​អស់​នោះ ចៅ​ចិត្រ​ជា​មនុស្ស​ស្មោះ​ត្រង់​ជា​មួយ​ចៅ​ហ្វាយ​នាយ កម្ម​ករ​ដូច​គ្នា​ ព្រ​ម​ទាំង​ឃុន​នារី។ ចៅ​ចិត្រ​មិន​ដែល​កិប​កេង​យក​ចំ​ណេញ​ពី​ចៅ​ម្វាយ​នាយ​ឡើយ​ទាំង​ការ​ងារ និង​សេច​ក្តី​ស្នេហា។ បើ​ចៅ​ចិត្រ​មិន​ស្មោះ​ត្រ​ង់​ទេ​ប្រ​ហែល​ជា មិន​បាន​ឋានៈកូន​ប្រ​សារ​ថៅ​កែ​ត្បូង​ឡើយ។ សរុប​សេច​ក្តី​មក​ ចៅ​ចិត្រ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ងារ​រស់​នៅ​របស់​ខ្លួន នឹង​អាច​ធ្វើ​អោយ​ខ្លួន​ទទួល​បាន​ជោគ​ជ័យ​នេះ​ក៏​សំ​អាង​បណ្តាំ​ឪពុក ”អត្ថា​ហិអត្ត​នោ​នា​ថោ“ នេះ​ហើយ។

ប្រ​ធាន​បទ​ខាង​លើ​មាន​អត្ថ​ន័យ​​ល្អ​ត្រឹម​ត្រូវ​សំ​រាប់​អប់រំ​មនុស្ស​អោយ​ចេះ​ជឿ​ជាក់​លើ​សមត្ថ​ភាព​របស់​ខ្លួន និង​ចេះ​តស៊ូ​អំ ណត់​អត់​ធន​​ក្នុង​ការ​ធ្វើ​ការ​ងារ។ ដូច​នេះ​ខេមរ​បុត្រ​ទាំង​ឡាយ​អើយ​ ត្រូវ​ចេះ​កសាង​ខ្លួន​អោយ​មាន​សមត្ថ​ភាព​ក្នុង​ការ​ដឹក​នាំជោគ​វាស​នា​របស់​ខ្លួន​អោយ​បាន​ល្អ​ប្រ​សើរ​ និងពោ​ពេញ​ដោយ​ភាព​ជោគ​ជ័យ៕ដោយ​៖ លោក​សាស្រ្តា​ចារ្យ ជៀប-អង្គាវឌ្ឍនា (សូម​ជួយ​ share ទៅ​ក្នុង​បណ្តាញ ​Face book របស់​អ្នក​បើ​ស្រ​លាញ់​អក្សរ​សាស្រ្ត​ខ្មែរ)

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      22508នាក់
ម្សិលមិញ    68738នាក់
សប្ដាហ៍នេះ    240348នាក់
ខែនេះ    387621នាក់
ឆ្នាំនេះ   3131925នាក់
សរុប   56730821នាក់
ថ្ងៃទី 09 ខែ 05 ឆ្នាំ 2025 ម៉ោង 16:21