ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ

ដោយៈ Sieam Reap Siem Reap ថ្ងៃទី 23 ខែ 06 ឆ្នាំ 2024 វេលាម៉ោង 12:18 នាទី ចំនួនអានៈ 12818

ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ករណីនេះបណ្តាលឱ្យគណកម្មការចម្រុះក្នុងខេត្តសៀមរាបបានចុះមកសិក្សាស្រាជ្រាវដល់សង្កាត់ជ្រាវ ក្រុងសៀមរាប និងឃុំកណ្តែកស្រុកប្រាសាទបាគង។

ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១និង០០នាទី ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការនៃអាជ្ញាធរបឹងទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសនៃអាជ្ញាធរបឹងទន្លេសាប ចុះជួបពិនិត្យស្ថានភាពទន្រ្ទាន និងភ្លើងឆេះព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានកិច្ចសហការចូលរួមពី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ស្នងការនគរបាលខេត្ត អភិបាលរងក្រុង ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន ការិយាល័យភូមិបាលស្រុក ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤នាក់។

សកម្មភាពចុះពិនិត្យស្ថានភាពទន្រ្ទាន និងភ្លើងឆេះព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប គណកម្មការចម្រុះបាននាំគ្នាពិនិត្យដល់ទីតាំងជាក់ស្តែង ដល់តំបន់ឈួសឆាយនៅតំបន់២ និងករណីឆេះព្រៃនៅតំបន់ជាក់ស្តែង ព្រំប្រទល់សង្កាត់ជ្រាវ និងឃុំកណ្តែក។ បន្ទាប់មកគណកម្មការចម្រុះបានបើកកិច្ចប្រជុំនៅសង្កាត់ជ្រាវដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១-ចុះពិនិត្យជាក់ស្តែងដោយមិនមានការទន្ទ្រានដីថ្មីនៅតំបន់៣ទេ ប៉ុន្តែមានការឈួសឆាយនៅតំបន់២ដែលបានកាត់ឆ្វៀល

២-ចំណុចដែលមានការទន្ទ្រានដីថ្មីចំនួន ២៣.៨៣ ហិតា នៅក្នុងតំបន់៣ ដែលបញ្ជាក់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (លិខិតលេខ ១១៧៧ ដនស/ខុទ្ធកាល័យចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤) វាជាដីបាទបឹងចាស់នោះទេ

៣-ពិតជាមានស្លាកស្នាមភ្លើងឆេះព្រៃលិចទឹកបិតប្រាកដមែនដែលស្ថិតនៅព្រំប្រទល់សង្កាត់ជ្រាវ ក្រុងសៀមរាប ជិតឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

៤-ស្នើអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការកាប់ទន្ទ្រានថ្មី បង្កាកុំអោយភ្លើងឆេះព្រៃ និងពង្រឹងការអនុវត្ត អនុក្រឹត្យលេខ ០៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានមានប្រសាសន៍តាមទូរសព្ទថា គណកម្មការមិនបានចុះទៅពិនិត្យដីស្រែអាស្រ័យផលដែលលោក គង់ មង្គល ឈួសឆាយកាលពីសប្តាហ៍មុននោះទេ ព្រោះដីនោះនៅតំបន់២ ហើយក៏ជាដីដែលបានកាត់ឆ្វៀលជូនពលរដ្ឋរួចហើយ។ លោកចៅសង្កាត់បានបន្ថែមថា គណកម្មចម្រុះបានចុះទៅមើលត្រពាំងរហាលប្រាដែលវារាំងស្ងួត តាមរយៈការបង្ហោះត្រូន ដែលមើលតាមផែនទីទៅអស់ ២៣.៨៣ ហិតា។ លោកចៅសង្កាត់ធ្លាប់បានរាយការណ៍ថា វាមិនមែនដីឈូសឆាយថ្មីទេ គឺត្រពាំងវារាំញស្ងួត តែគណកម្មការមិនជឿបានជាចុះមកផ្ទាល់មើលជាក់ស្តែង។ តែគណកម្មការចម្រុះនៅតែសង្កត់ធ្ងន់ថា ទោះជាតំបន់២ ឬតំបន់បីក៏ដោយបើមិនមែនជាដីកាត់ឆ្វៀលជូនពលរដ្ឋទេ អាជ្ញាធរត្រូរក្សាការពារអោយបានកុំអោយមានការទន្ទ្រានឈូសឆាយដីព្រៃលិចទឹកយោងតាមអនុក្រឹត្យលេខ ០៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3557ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1886ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2391ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1725ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1795ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1695ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1701ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1480ដង គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា   អាន1768ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1639ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39734នាក់
ម្សិលមិញ    19948នាក់
សប្ដាហ៍នេះ    125771នាក់
ខែនេះ    873562នាក់
ឆ្នាំនេះ   3617866នាក់
សរុប   57216762នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2025 ម៉ោង 21:57