ព័ត៌មានក្ដៅ

មាតាបិតាគឺជាបុព្វទេវា បុព្វាចារ្យ និងជាព្រះរបស់បុត្រធីតា

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 09:02 នាទី ចំនួនអានៈ 5248

មនុស្ស​ទាំង​ឡាយ​ដែល​កើត​មក​ហើយ តែង​តែ​មាន​មេ​បា​ជា​អ្នក​បង្កើត និង​ចិញ្ចឹម​បីបាច់​ ថែរក្សា។ តាម​ទ្រឹស្តីព្រះ​ពុទ្ធ​សាសនា​បាន​ចែង​ថា ”មាតាបិតាគឺ​ជា​បុព្វ​ទេវា បុព្វាចារ្យ និង​ជា​ព្រះរបស់​បុត្រ​ធីតា“ តើ​ទ្រឹស្តីនេះ​ត្រឹម​ត្រូវ​ឬទេ?

ជា​ជំ​នួយ​ដល់​ការ​បក​ស្រាយ​បញ្ហា​ខាង​លើ​យើង​គួរ​យល់​អត្ថ​ន័យ​នៃ​ពាក្យ មាតា​បិតា និង​បុត្រ​ធី​តា​ជា​មុន​សិន។ មាតាបិតា គឺ​ជា​ឪពុក​ម្តាយ​ដែល​ជា​អ្នក​ផ្តល់​កំ​ណើត​ដល់​កូន។ បុត្រ​ធី​តា គឺ​កូន​ប្រុស​ស្រី។ ប្រ​ធាន​ខាង​លើ​មាន​ន័យ​ថា មាតាបិតាគឺ​ជា​ទេ​វា​ ជា​គ្រូ និង​ជាព្រះ​សំរាប់កូន។

មាតាបិតាជា​បុព្វ​ទេវានៃ​បុត្រ​ធី​តា​មានន័យ​ថា គឺ​ជា​ទេវ​តាដើម​ ដែល​ផ្តល់កំ​ណើត​កើត​ជា​ដល់​កូន​ប្រុស​ស្រី ហើយ​ថែម​ទាំង​ចិញ្ជឹម​បីបាច់​ថែ​រក្សា​អោយ​កូន​មាន​ជី​វិត​ថ្លៃ​ថ្នូរ​ល្អ​ប្រ​ពៃ​។ ក្រៅ​ពី​ការ​ចិញ្ចឹម​មាតាបិតា​ផ្តល់​នូវ​ភាព​កក់​ក្តៅ​ជា​ច្រើន​ទៀត​ដូច​ជា​បញ្ជូន​កូន​អោយ​សាលា​រៀន​សូត្រ​យក​ចំ​ណេះ​ផ្សេត​ៗ អោយ​កូន​មាន​ឱ​កាស​ចូល​រួម​សកម្ម​ភាព​នានា​ដើម្បី​សប្បាយ​រី​ក​រាយ​ក្នុង​ជីវិត។

ផ្សេង​ពី​នេះ​មាតាបិតា​ផ្តល់​ក្តី​សង្ឃឹម​គ្រប់​បែប​យ៉ាង អោយ​កូន​រស់​នៅ​បាន​សុខ​ស្រួល និង​មាន​ភាព​កក់​ក្តៅ​ក្នុង​ជីវិត។ មាតាបិតា​សុខ​ចិត្ត​រង​គ្រោះ​ក្នុង​ទុក្ខ​លំ​បាក​វេទ​នា​ដោយ​ខ្លួន​ឯង ដើម្បី​អោយ​កូន​បាន​សុខ​ស្រួល និង​មាន​ភាព​សុខ​សាន្ត។ មាន​តាបិតា​ហ៊ាន​ស្លាប់បាត់​បង់​ជីវិត​ជំ​នួស​បុត្រ​ធី​តា។ ដូច​នេះ​បើ​គ្មាន​មាតាបិតា ក៏គ្មាន​បុត្រ​ធី​តា បើ​គ្មាន​បុព្វ​ទេ​វា បុត្រ​ធី​តា​ទាំង​ឡាយ ក៏ក្មាន​សេច​ក្តី​សុខ​ចំ​រើន​ដែរ។

ឯបុព្វា​ចារ្យ​នេះ​សំ​ដៅ​លើ​អាចារ្យ​ខាង​ដើម មាតាបិតា​គឺ​ជា​គ្រូអាចា​រ្យ​ដែល​បាន​ អប់​រំ​ទូម្មាន ប្រៀន​ប្រ​ដៅ​កូន​ចៅ​អោយ​ខិតខំ​រៀន​សូត្រ​ ចេះ​គោរព​ចាស់​ទុំ​ គ្រូបាអាចារ្យ ចេះ​ធ្វើ​អំ​ពើ​ល្អ ដោយ​កាយ​វាចា​ចិត្ត គោរព​ច្បាប់​សង្គម និង​មិន​ប្រ​ព្រឹត្ត​អំ​ពើ​អា​ក្រក់​ទុច្ច​រិត​ដែ​ល​នាំអោយ​សង្គម​ស្អប់​ខ្ពើម។

មិន​តែ​ប៉ុណ្ណោះ​បាន​នែ​នាំ​កូន​អោយ​ចេះ​ដឹង​គុណ និង​តប​ស្នង​សង​គុណ​ដល់​គ្រូឧប​ជ្ឃាយាចារ្យ។ ចេះ​ស្រ​លាញ់​ថែ​រក្សា​បង​ប្អូន ពូជ​ពង្ស​វង្ស​ត្រ​កូល​ផៅ​សណ្តាន​ ចេះ​ជួយ​ទុក្ខ​ធុរៈ​ ញាតិ​មិត្ត​មិន​រើស​អើង និង​មិន​ប្រកាន់​វណ្ណៈឡើយ។ សេចក្តី​ល្អ​ទាំង​ឡាន​ដែល​កូន​បាន​ចេះ​ដឹង​សុទ្ធ​សឹង​តែ ទទួល​បាន​ពី​ការ​អប់​រំ​របស់​មាតា​បិតា​ទាំង​អស់។ ឯព្រះ​ព្រហ្ម​មាតា​បិតា​ជា​ព្រះ​ព្រហ្ម​យ៉ាង​ពិត​ប្រា​កដ​ណាស់ សំរាប់​បុត្រ​ធី​តា ឧបេក្ខា ក្តី​មេតា របស់​ម៉ែ​ឪ​ចំ​ពោះ​កូន​នោះ មាន​ជា​អនេក គឺ​ការ​ផ្តល់​នូវ​សេច​ក្តីស្រ​លាញ់​ ពេញ​ចិត្ត​ដល់​កូន​គ្រប់​ៗ​រូប​ស្មើ​គ្នា​ឥត​មាន​មន្ទិល​សៅ​ហ្មង។ ​

ករុណា​ការ​អា​ណិត​អា​សូរ​ប្តូរ​ផ្តាច់​ របស់​មាតា​បិតា​ចំ​ពោះ​កូន​ ដោយ​ហ៊ាន​ធ្វើ​ពលីកម្ម ខ្លួន​ឯង​សព្វ​បែប​យ៉ាង​ដើម្បី​អោយ​កូន​បាន​សុខ​ស្រួល​ និង​មាន​អនាគត​ល្អ។ មុទិតា គឺ​សេចក្តី​ត្រេក​អរ សប្បាយ​រីក​រាយ យ៉ាង​ខ្លាំ​ឥត​ឧប​មា​របស់​ម៉ែ​ឪ នៅ​ពេល​កូន​ចៅ​របស់​ខ្លួន​ទទួល​បាន​សេច​ក្តី​សុខ​ចំ​រើន​រុង​រឿង។ ឧបេក្ខា គឺ​ជា​ការ​ប្រ​មើល​មើល​ ដ៏​វែង​ឆ្ងាយ​ទាំង​ផ្លួវ​កាយ​ចិត្ត​បញ្ញា​ស្មារ​តី របស់​មាតា​បិតា ក្នុង​គោល​បំ​ណង​ចង់​អោយ​បុត្រ​ធីតា​របស់ខ្លួន​មានចំ​ណេះ​ដឹង​ខ្ពស់ មាន​កិត្តិ​យស​ មាន​បុណ្យ​ស័ក្តិ​ធំ មាន​ទ្រព្យ​សម្បត្តិ​មហិមា មាន​គេ​ស្រ​លាញ់​រាប់អាន​ គោរព​កោត​ខ្លាច និង​ជា​មនុស្ស​សំ​ខាន់​សំ​រាប់​សង្គម។ ដោយ​អំ​ណាច​នៃ​ព្រហ្ម​វិហារ​ធម៌​នេះ លោក​ជា​មាតា​បិតា​ខំ​ព្យា​យាម​ស្វែង​រក ទ្រព្យ​សម្បត្តិ​អោយ​បាន​ច្រើន​ សំ​រាប់​ទុក​ជួយ​ឧបត្ថម​ដល់​បុត្រ​ធី​តា។ ទោះ​បី​ជា​​ប្រ​ទះ​និង​សេច​ក្តិ​ក្រ​លំ​បាក​វេទ​នា​យ៉ាង​ណាក៏​ដោយ ក៏​លោក​នៅ​តែ​ប្រឹង​ប្រែង​ព្យា​យាម ជួ​យ​ឧបត្ថម​បុត្រ​ធី​តា​ របស់​ខ្លួន​តាម​លទ្ធ​ភាព​ដែល​មាន។ សរុប​សេច​ក្តី​មាន​តាបិតា​ពិត​ជា ទេវ​តា​ដើមដំ​បូង​ និង​ជា​ព្រះ​ព្រហ្ម​សំ​រាប់​បុត្រ​ធី​តា​ពិត​មែន។

ប្រ​ធាន​បទ​ខាង​លើ​ពិត​ជា​ត្រឹម​ត្រូវ​ល្អ ព្រោះ​បាន​អប់​រំ​មនុស្ស​អោយ​ដឹង ពីគុណ និង​ចេះ​តប​ស្នង​សង​គុណ​ចំ​ពោះ​មាតា​បិតា​របស់​ខ្លួន។ ដូច​នេះ​ក្នុង​នាម​ជា​ខេមរ​បុត្រ​ទាំង​អស់​គប្បី​ចេះ​ គោរព​ស្តាប់​បង្គាប់​ម៉ែ​ឪ ខិត​ខំ​រៀន​សូត្រ​ កុំ​ធ្វើ​អោយ​លោក​ពិបាក​ព្រោះ​តែ​យើង៕ដោយ​៖ លោក​សាស្រ្តា​ចារ្យ​ ជៀប​-អង្គាវឌ្ឍនា (សូម​ជួយ​ចែក​រំ​លែក​ទៅក្នុង​បណ្តាញ​សង្គម​របស់​អ្នក​បើ​ស្រ​លាញ់​អក្សរ​សាស្រ្ត​ខ្មែរ)

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23099នាក់
ម្សិលមិញ    68738នាក់
សប្ដាហ៍នេះ    240939នាក់
ខែនេះ    388212នាក់
ឆ្នាំនេះ   3132516នាក់
សរុប   56731412នាក់
ថ្ងៃទី 09 ខែ 05 ឆ្នាំ 2025 ម៉ោង 16:34