ព័ត៌មានក្ដៅ

ទស្សនៈ១ចែងថា ទីណាមានការជិះជាន់ ទីនោះមានការរើបំរះ

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 10 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 04:03 នាទី ចំនួនអានៈ 4483

ទស្សនៈ១ចែងថា ”ទីណាមានការ​ជិះជាន់ ទីនោះ​មាន​ការ​រើ​បំរះ“

ចូរ​ពន្យល់​ដោយ​លើក​ ឧទាហរណ៍​បញ្ជាក់ (សំរាប់​ថ្នាក់ទី០៩)

មនុស្ស​គ្រប់រូប​ និង​គ្រប់​សញ្ជាតិ​តែង​តែ​ស្រលាញ់​ សេរីភាព ចង់​បាន​យុត្តិ​ធម៌ ចៀស​វាង​ការ​គាប​សង្កត់ ជិះជាន់ ទើប​ទទួល​បាន​សកម្ម​ភាព​នេះ មនុស្ស​តែង​តែ​រើ​បំរះ​ប្រ​ឆាំង​តប​ដោយ​ខាន​មិន​បាន​។

ដោយ​យល់​ឃើញ​បែប​នេះ​ហើយ ទើប​មាន​ទស្សនៈ​លើក​ឡើង​ថា ទីណាមានការ​ជិះជាន់ ទីនោះ​មាន​ការ​រើ​បំរះ“

តើ​ទស្សនះ​នេះ​មាន​អត្ថ​ន័យ​យ៉ាង​ដូច​ម្តេច?

ដើម្បី​កែ​ខៃ​បញ្ហា​ខាង​លើ​អោយ​ងាយ​យល់​យើង​គប្បី​យល់​ពាក្យ ” ការ​ជិះ​ជាន់​ និង​ការ​រើ​បំ​រះ​ជា​មុន​សិន “។

ការ​ជិះ​ជាន់ គឺ​ជាការ​គាប​សង្កត់​គេង​ប្រ​វ័ញ្ជ​ផ្សេងៗ ឯការ​រើ​បំ​រះ គឺ​ជា​ការ​តស៊ូ​ប្រ​ឆាំង​ ដើម្បី​រក​សន្តិ​ភាព មក​វិញ។ មតិ​របស់​ប្រ​ធាន​ខាង​លើ​មាន​ន័យ​ថា គ្រប់​ទី​កន្លែង​ និង​ពេល​វេលា​ដែល​មាន​ការ​ជិះជាន់ សង្កត់​សង្កិន តែង​តែ​មាន​ការ​ប្រ​ឆាំង​តស៊ូ​រើ​បំ​រះ​ទាម​ទា មក​វិញ​នូវ​យុត្តិ​ធម៌។

ជាក់​ស្តែង​ក្នុង​របប​ប្រ​ល័យ​ពូជ​សាសន៍​ប៉ុល​ពត មនុស្ស​ម្នា​ក្នុង​ដែន​កម្ពុជា រដ្ឋ​ទាំង​មូល បាន​រស់​រង​ទុក្ខ​វេទនា​ ក្រោម​អំ​ពើ​ជិះ​ជាន់​កេ​ង​ប្រ​វ័ញ្ជ​ យ៉ាង​ព្រៃ​ផ្សៃ​បំ​ផុត។ មនុស្ស​ម្នា​សុទ្ធ​តែ​រស់​ក្រោម​អំ​ណាច​ដ៏​សា​ហាវ ឃោឃៅ​រក​ទី​បំ​ផុត​គ្មាន របស់​អង្គការ​ដ៏​មហា​ប្រ​ល័យ​មួយ​នោះ បើ​អង្គការ​ថា យ៉ាង​ណា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​តែ​ធ្វើ​យ៉ាង​នោះ ដោយ​គ្មាន​ការ​ប្រ​កែក​តវា។ ដោយ​អំ​ពើ​ជិះ​ជាន់​ទាំង​ផ្លូវ​កាយ​ ចិត្ត​គំ​និត ស្មារ​តី​និង​ជី​វិត​បែប​នេះហើយ ទើប​ធ្វើ​អោយ​មាន​ចលនា​រើ​បំ​រះ​យ៉ាង​ខ្លាំង​ក្លា​កើត​ឡើង។ ចុង​ក្រោយ​របប​ដែល​អង្គ​ការរបស់​ពួក​គេ​បាន អួត​ថា​ជា​របប​មហា​អស្ចារ្យ មហា​លោត​ផ្លោះ នោះ​ត្រូវ​បាន​កំ​ទេច​ចោល​ទាំង​ស្រុង ដោយ​កំ​លាំ​ង​តស៊ូ​រើ​បំ​រះ ពី​សំ​ណាក់​ប្រ​ជា​ជន។ ផ្សេង​ពី​នេះ របប​អ៊ី​ទ្លែ​នៃ​ប្រ​ទេស​អា​ឡឺ​ម៉ង់ដែល​កសាង​ និង​សាប​ព្រោះ​មហា​វិនាស​កម្ម ជិះ​ជាន់​ឈ្លាន​ពាន ទៅ​លើ​ប្រ​ទេស​ដ៏​ទៃ ក៏​ត្រូវ​បាន​បរា​ជ័យ​យ៉ាង​ធ្ងន់​ធ្ងរ ក្រោម​អំ​ណាច​នៃ​ការ​តស៊ូ ប្រ​ឆាំង​របស់​មនុស្ស​ដែល​ត្រូវ​ការ​សេរីភាព។ ម្យ៉ាង​វិញ​ទៀត​ក្នុង​អក្សរ​សិល្ប៍​ខ្មែរ រឿង​ភូមិ​តិរច្ឆាន ប្រ​ជា​ជន​ខ្មែរ​រស់​រង​ក្រោម​គំ​នាប របស់​ពួក​អាណា​និគម​និយម​បារាំងយ៉ាង​ល្វីង​ជូចត់​បំ​ផុត។ ពួក​បារាំង​នេះបាន​ជិះ​ជាន់​កេង​ប្រ​វ័ញ្ជ ប្រ​កប​ដោយ​អំ​ពើ​អយុ​ត្តិ​ធម៌ និង​គ្មាន​មនុស្ស​ធម៌ មក​លើ​ខ្មែរ​ដែល​ជា​ជន​ជាតិ​ម្ចាស់​ស្រុក។ អំពើ​នេះ​បាន​ធ្វើ​អោយ​ប្រ​ជា​ជន​មាន​កំហឹង ពុះ​កញ្រ្ជោល​ឡើង​បង្កើត​បាន ជា​ភ្លើង​កំហឹង​តស៊ូ រើ​បំ​រះយ៉ាង​ខ្លាំង​ខ្លា​វាយ​តប​ទៅ​លើ​ពួក​ អាណា​និគម​និ​យម​បារាំង និង​បក្ស​ពួក​ដោយ​គ្មាន​ញញើត​ដៃ​ឡើយ។ ដោយ​មូល​ហេតុ​នៃ​ការ​រើ​បំ​រះ​នេះ ធ្វើ​អោយ​ពួក​បារាំង​ទាល់​ច្រក ទទួល​រង​នូវ​បរា​ជ័យ​យ៉ាង​អាម៉ាស ហើយ​ក៏​ប្រ​គល់​សិទ្ធិ​សេរី​ភាព​ជូន​ដល់​កម្ពុជា​វិញ។ពេល​នេះ​ប្រ​ទេស​កម្ពុជា​ទាំង​មូល​ បាន​ទទួល​ជោគ​ជ័យ​ប្រ​កប​ដោយ​សិទ្ធិ​សេរី​ភាព​ពេញ​លេញ បរិបូរ​ហើយ បាន​ក្លាយ​ជា​ប្រ​ទេស​ដែល​មាន​ឯក​រាជ្យ លេង​ស្ថិត​ក្រោម​ក្រ​ញាំ​ដៃ​បី​សាច​បារាំងសេស​ភ្នែក​ស​​ទៀត​ហើយ។

សរុប​សេចក្តីមក គ្រប់​ទី​កន្លែង​ដែល​មាន​ការ​ជិះ​ជាន់ ​ដល់​ការ​រស់​នៅ មនុស្ស​អោយ​ទទួល​អយុ​​ត្តិ​ធម៌ ទី​នោះ​តែង​តែ​ទទួល​បាន​នូវ​ការ​តស៊ូ ប្រ​ឆាំង​រើ​បំ​រះ តប​វិញ​ជាក់​ជា​មិន​ខាន។

មតិ​របស់​ប្រ​ធាន​ខាង​លើ​ពិត​ជា ត្រឹម​ត្រូវ​ព្រោះ​បាន​អប់​រំ​ដល់​មនុស្ស​អោយ​ចេះ​តស៊ូ​រើ​បំ​រះ ពី​ការ​ជិះ​ជាន់​ និង​អោយ​ចេះ​រស់​នៅ​ចុះ​សំរុង​គ្នា មិន​បៀត​បៀន​គ្នា​ដោយ​អំ​ពើ​អាក្រក់។ ដូច​នេះ​កុល​បុត្រ​កុល​ធីតា​ខ្មែរ ទាំង​អស់​គប្បី​ចេះ​រួប​រួម​សាមគ្គី​ដើម្បី​បំ​បាត់​រាល់​អំ​ពើ​ជិះ​ជាន់​ផ្សេងៗ​ ពី​សំ​ណាក់​ពពួក​មនុស្ស​អាក្រក់៕ ដោយ៖ លោកសាស្រ្តាចារ្យ ជៀប-​អង្គាវឌ្ឈនា

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23011នាក់
ម្សិលមិញ    68738នាក់
សប្ដាហ៍នេះ    240851នាក់
ខែនេះ    388124នាក់
ឆ្នាំនេះ   3132428នាក់
សរុប   56731324នាក់
ថ្ងៃទី 09 ខែ 05 ឆ្នាំ 2025 ម៉ោង 16:30