បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 11 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:52 នាទី ចំនួនអានៈ 2169

បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្នាំនេះ​សាសា​ខេត្ត​សៀម​រាប​និង​រៀប​ចំ​ប្រា​រព្វ​ពិ​ធី​បុណ្យ​អ៊ំ​ទូក​នៅ​ថ្ងៃ​ទី​០៥​-០៦​ខែ​វិច្ឆការ​ឆ្នាំ២០១៤​នៅ​ដង​ស្ទឹង​សៀម​រាប ដែល​​មាន​ចំណារ​ពី​ឯកឧត្តម​ ឃឹម-ប៊ុនសុង អោយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​ទទួល​បន្ទុក​ខាង​សាង​សង់​វេទិកាដែល​និង​ត្រូវ​ចំ​ណាយ​ឈើ​អស់​ចំ​នួន​១៥០​ម៉ែត្រ​គូប​ដោយ​អនុញ្ញាអោយ​ឈ្មោះ អ៊ំ​វឌ្ឈនៈ ហៅ​(ពៅ​ប្រ​ជ្រុយ)​ជា​អ្នក​រ៉ាប់​រង​ខាង​ផ្នែក​ដឹក​ជញ្ជួនតាម​ដង​ផ្លូវជាតិលេខ​៦ ផ្លូវ​លេខ៦៧ និង​ផ្លូវលេខ​៦៤។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ក្រុម​អ្នក​តាម​ដាន​ការ​ដឹក​ឈើ​ធ្វើ​វេទិការ​បាន​អះអាង​ថា ការ​ដឹក​ឈើ​យក​មក​ធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​ជា​រៀង​រាល់​ឆ្នាំកន្លង​ទៅពួក​​គេ​សង្កេត​ឃើញ​ថា ហាក់​មាន​ការ​ឃុប​ឃិត​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ដោយ​ក្រុម​ឈ្មួញ​ដែល​ដេញ​ថ្លៃ​ដឹក​ឈើ​ខាង​លើ​នេះ​ បាន​ដឹកឈើ​​លើស​ចំ​នួន​កំណត់​រាប់​រយ​ម៉ែត្រ​គូប យក​ទៅ​លក់​ចែក​ចាយតាម​ដេប៉ូទាំង​ធំទាំង​តូច​នៅ​ក្នុង​ក្រុង​សៀម​រាប។

ប្រ​ភព​បាន​លួច​បង្ហើប​ពី​​កលល្បិច​របស់​អ្នក​ដេញ​ថ្លៃដឹក​ឈើ​ធ្វើ​វេទិការ​ថា ដំ​បូង​ពួក​គេ​យក​លេស​ថា ដឹក​ឈើ​មក​ធ្វើ​វេទិការ​មិន​ទាន់​ ដូច្នេះសុំ​ខ្ចី​ឈើ​ពី​ដេប៉ូលក់​ឈើ​សិន រួច​ចាំ​ដឹក​ឈើ​ពី​ព្រៃ​មក​សង​វិញតាម​ក្រោយ។ ការ​ខ្ចី​ឈើ​ពី​ដេប៉ូ​មក​ធ្វើ​វេទិការ​សិន​វាមិន​មែន​ជា​រឿង​គួរ​អោយ​ចាប់​អារម្មណ៍នោះទេ តែ​រឿង​ដែល​គួរ​អោយ​ចាប់​អា​រម្មណ៍​នោះគឺ ពួ​គេ​ខ្ចី​ឈើ​មួយ​ដេប៉ូ១០ម៉ែត្រគូប(ឧទាហរណ៍)​តែ​ដល់​ពេល​ដឹក​ឈើ​សង​ដេប៉ូវិញគឺ​រាប់​រយ​ម៉ែត្រ​គូប​ ដឹក​រាប់​ខែ​មិន​ចេះ​គ្រប់​ ហើយ​បើ​មាន​អ្នក​ណាសាកសួរ​គឺ​គេ​ឆ្លើយ​ថា ដឹក​ឈើ​សង​ដេប៉ូ ព្រោះ​ជំ​ពាក់​កាល​ពី​ធ្វើ​វេទិការ​បុណ្យអ៊ំទូក។

ប្រ​ភព​បន្តថា បើ​ពួក​គេ​ដឹក​ឈើ​ពី​ព្រៃយក​ទៅ​ដាក់​កន្លែង​ធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​ដោយ​ផ្ទាល់​វា​ពិបាក​និង​ធ្វើ​ការ​ចល័ត​ឈើ​ចេញ​ទៅ​លក់​តាម​ដេប៉ូ ម្យ៉ាង​ទៀត​វា​ពិបាក​ក្នុង​ការ​ដឹកឈើ​​លើស​ចំ​នួន​កំណត់​ ដូច្នេះទើ​អ្នក​ដឹក​ឈើ​ធ្វើ​វេទិការ​បុណ្យអ៊ំ​ទូក​ជ្រើស​រើស​យក​វិធីខូច​​ខាង​លើ។​

ប្រ​ភព​បន្ថែមថា ការ​ដឹក​ឈើ​លើស​កំណត់​នេះមិន​មែន​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​មិន​ដឹង​នោះ​ទេ ជា​ពិសេស​មេព្រៃ​តាម​ដង​ផ្លូវ និង​លោក​នាយ​ខណ្ឌ តែ​ការ​សែន​ព្រេន ឬការ​ចែក​រំ​លែក​ក្រោម​តុត្រូវ​បាន​ដំ​ណើរ​ការ​យ៉ាង​រលួលន​ទើប​អ្វី​ៗ​អាច​ប្រ​ព្រឹត្តិ​ទៅ​បាន​យ៉ាង​ស្ងប់​ស្ងាត់​ឥត​មាន​ល្អក់កករបែបនេះ។

ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​មាន​ការ​រិះ​គន់​ថា គ្រាន់​តែធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​មួយ​ត្រូវ​ចំ​ណាយ​ថវិការ​ជាតិ​អស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ឆ្នាំ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ចូល​រួម​បំ​ផ្លាញ​ព្រៃ​ឈើ​អស់​រាប​រយ​ម៉ែត្រ​គូប​ទៀត​ផង​ នេះ​មក​ពី​ថ្នាក់​ដឹក​នាំខេត្ត​ទាំង​នេះខ្វះការ​ពិចារណា ហើយ​ធ្វើ​អ្វី​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​ ចាំ​ស្តាប់​តែ​ក្រុម​អាទិនអាតយដែល​​ពូកែ​វៃ​អែប​ស៊ី​អប​អោយ​យោបល់ដើម្បី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួនតែប៉ុណ្ណោះ។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​បាល​លើក​ឡើង​ថា បើគង់​តែ​ប្រ​រព្វ​ធ្វើ​ពិធីបុណ្យ​អ៊ំ​ទូក​ជា​រៀង​រាល់​ឆ្នាំដដែលៗបែបនេះ ម្តេច​មិន​សង់​វេទិការ​ជាថ្ម​ អោយ​វាមាន​អាយុ​រាប់​រយ​ឆ្នាំតែម្តង​ទៅ ចំ​ណាយ​លុយ​តែ​ម្តង​វា​ជាការ​ស្រេច ចាំបាច់​ចំ​ណា​យ​លុយជា​ច្រើន​​រាល់​ឆ្នាំធ្វើ​អី ​មិន​តែ​ប៉ុណ្ណោះ​ហាក់​ទុក​ឱកាស​អោយ​ក្រុម​ខ្មូត​ឆ្លៀត​ឱកាស​កេង​ចំ​ណេញ​ពី​ក្រោយ​ខ្នង​ទៀតផង​ ដែល​នាំ​អោយ​មាន​ការ​សើច​ចំ​អក​ថា ថ្នាក់​ដឹក​នាំខេត្ត​មិន​សូវ​ឆ្លាតវៃ អោយ​ឈ្មួញ​ប្រើ​ក្បាច់​ហុង​កុង​កុង​ហ្វូពីក្រោយ​ខ្នង។

បើ​ទោះ​ជា​មាន​ការ​រិះ​គន់​ពី​សំ​ណាក់​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​ក៏ដោយ ក៏នៅ​មាន​ប្រ​ជា​ពល​រដ្ឋ​ខ្លះ​និយាយ​ថា យើង​មិន​អាច​បន្ទោស​លោក​ ឃឹម-ប៊ុនសុង​ អភិបាល​ខេត្ត​ទាំង​ស្រុង​នោះ​ទេ ព្រោះ​លោក​ទើប​ឡើង​កាន់​ដំ​ណែង​ថ្មី មិន​ដែល​បាន​រៀប​ចំ​វេទិការ​បុណ្យ​អ៊ំ​ទូក​ពី​មុន​មក ដូច្នេះ​ប្រហែល​ជា​លោក​ ឃឹម-ប៊ុន​សុង​ មិន​ទាន់​បាន​ដឹង​ពី​ល្បិច​ត្រី​ងៀត​ឆ្លៀត​ពង​របស់​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹង​ឈើ​នៅ​ខេត្ត​សៀម​រាប​នៅ​ឡើយទេ តែ​លោក​ឃឹម​ប៊ុន​សុង​ត្រូវ​តែ​ក្តាប់​អោយ​បាន​នូវ​ទង្វើ​ខុស​ច្បាប់​ ទប​ល្មើស​ព្រៃ​ឈើ បទ​ល្មើស​នេសាទ ការ​ឃុប​ឃិត​គ្នា​ស៊ី​ក្រោម​តុ នៅ​ក្រោយ​ខ្នង​ជា​ដើម ព្រោះ​បរិវា​ក្រោម​ឱវាត​របស់​លោក​មួយ​ចំ​នួនជា​មនុស្ស​ដែល​ធ្វើ​ការ​ងារ​យូរឆ្នាំចេះគ្រប់​ល្បិច​កល់​ក្នុង​ការ​រក​លុយ មិន​តែ​ប៉ុណ្ណោះ​នៅ​មាន​អាទិន​អាតយ​នៅ​ចាំ​វៃ​អែប​ស៊ីអបអោប​ជើង​អោប​ដៃ ដើម្បី​តែ​លាភសការៈ ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះ​ពាល់​ដល់​ថ្នាក់​លើ​នោះទេ។

សរុប​សេចក្តី​មក​លោក ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ត្រូវ​តែ​តាម​ដានសិក្សា​អោយ​បាន​ច្បាប់​រាល់​ការ​ដឹក​ជញ្ជួន​ឈើ​យក​មក​ធ្វើ​វេទិការ​បុណ្យអ៊ំទូក​ឆ្នាំនេះ ជាស​វៀង​ក្រុម​ខ្មូត​ប្រើ​ល្បិច​រុញ​ទូក​បណ្តោយ​ទឹក ឬគេ​ហៅ​ថា ត្រី​ងៀត​ឆ្លៀត​ពង ដែល​ទង្វើ​ទាំង​នេះ​វា​អាច​ជះឥទ្ធិ​ពល​ដល់​កិត្តិ​យស​របស់​លោក​ ដែលកន្លង​មក​លោក​​​ធ្លាប់​តែ​មាន​កេរ​ឈ្មោះ​ល្អនៅ​ក្នុង​ខេត្ត​សៀម​រាបតាំង​ពី​មុន​លោក​ធ្វើ​ជា​ចៅ​ហ្វាយ​ខេត្ត​សៀម​រាប​មក​ម្លេះ​៕​ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1659ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន3324ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1668ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1552ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2407ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន2626ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1643ដង ការហែរគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ   អាន6003ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1806ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1611ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5698នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    47062នាក់
ខែនេះ    362309នាក់
ឆ្នាំនេះ   2215588នាក់
សរុប   55814484នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 12:09