បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ

ដោយៈ រិទ្ធី ខេត្តបាត់ដំបង ថ្ងៃទី 17 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 04:58 នាទី ចំនួនអានៈ 2654

ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១៥​ម៉ែត្រ ធ្វើឲ្យ​​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​និង​​សមត្ថកិច្ច​ ចុះ​ទៅ​ត្រួតពិនិត្យ​សព​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ​។​

​ការ​ធ្វើ​អត្តឃាត្តខាងលើនេះ​បាន​​កើតឡើង​កាលពី​យប់​​​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។ សព​យុវជន​រូបនោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហាប់ ង៉ា អាយុ​២១​ឆ្នាំ ប្រកប​មុខរប​រកម្ម​ក​រ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​ជុំវិញ​នៃ​ហេតុការណ៍​ខាងលើ លោក​អនុសេនីយ៍ឯក សារ៉េត វិសេត អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ស្រុក​ភ្នំព្រឹក បាន​ប្រាប់ឲ្យដឹង​ថា សាកសព​យុវជន​ឈ្មោះ ហាប់ ង៉ា សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច្ច័យ គឺ​នៅ​លើ​ដងខ្លួន​សព​ពុំមាន​ស្លាកស្នាម​អ្វី​គួរឲ្យ​សង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ ពោល គឺ​យុវជន​រូបនោះ ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន​។​

​លោក​អធិការរង បាន​បន្ត​ឲ្យដឹងថា ពាក់ព័ន្ធ​ការធ្វើអត្តឃាត​នេះ បើ​តាម​សមត្ថកិច្ច​ស្រាវជ្រាវ និង​សាកសួរ​ព័ត៌មាន​ពី​សំណាក់​ក្រុម​គ្រួសារ​សព សមត្ថកិច្ច​សន្និដ្ឋាន​ជាបឋម គឺ​យុវជន​ឈ្មោះ ហាប់ ង៉ា ចង​ក​សម្លាប់​ខ្លួន​ទៅ​តាម​សង្សារ​របស់​គេ ដែល​ទើបតែ​បាន​ស្លាប់ចោល​នៅ​រាជធានី​ភ្នំពេញ កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ ហើយ​ការស្លាប់​របស់​សង្សារ​នោះ គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ថា ស្លាប់​ដោយ​មូលហេតុ​អ្វី​នោះ​ទេ​។​

​ក្រុមគ្រួសារ​សព​បញ្ជាក់​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា រវាង​សង្សារ​ស្រី និង​យុវជន​រងគ្រោះ គឺ​ពួកគេ​ស្គាល់ និង​ស្រឡាញ់​គ្នា នៅពេល​ដែល​ធ្វើ​ការងារ​ជាមួយគ្នា​នៅ​ភ្នំពេញ​។ លុះ​ក្រោយ​ពី​ទទួលដំណឹង​ថា សង្សារ​របស់​ខ្លួន​ស្លាប់​នៅ​រាជធានី​ភ្នំពេញ​រួច​មក ចាប់តាំងពី​ពេលនោះ​ធ្វើឲ្យ​យុវជន​ខាងលើ មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ហើយ​កន្លងមក​គេ​ធ្លាប់​ប៉ង​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ម្តង​រួចមកហើយ ប៉ុន្តែ​ត្រូវបាន​ក្រុមគ្រួសារ​ជួយសង្គ្រោះ​ទាន់ពេលវេលា​​ តែលើក​ក្រោយ​នេះ ទើប​យុវជន​រងគ្រោះ​ធ្វើអត្តឃាត​ចង​សម្លាប់​ខ្លួន​បាន​សម្រេច ដោយ​គ្មាន​នរណា​ដឹង​នោះ​ឡើយ។

ករណីចង​ក​សម្លាប់ខ្លួនតាមសង្សានេះ ត្រូវ​បាន​មតិមហាជនរិះគន់ថា សម័យនេះទៅ​ហើយ​នៅ​មាន​មនុស្ស​ដែល​មិន​ចេះ​ពិចារណាទៅ​ចង​ក​សម្លាប់​ខ្លួនតាម​ស្រីស្នេហ៍ទៀត អំពើអត្តឃាតនេះ​មជ្ឈដ្ឋានទូទៅ​គេ​មិន​គាំទ្រទេ។ ពលរដ្ឋ​ក៏សូម​អំពាវនាវដល់​យុវជន យុវនាទី ដទៃទៀត​កុំយក​តម្រាប់តាមព្រោះ​នេះមិន​មែន​ជា​ជម្រើស​ដ៏ល្អសំរាប់​មនុស្សលោកទេ ខ្វះអី​ប្រុស​ពេញដីស្រីពេញនរគ បើ​នាង​លាចាកលោកនេះទៅ​ហើយ អ្នក​គួរតែ​ធ្វើ​បុណ្យឧទ្ទិសកុសលជូននាង​អោយ​នាង​បាន​ទៅ​កាន់សុគតិភពចុះ ឯយើងជាយុវជន ជាទំពាំងស្នងឬស្សី គួរខិតខំកែខៃ​ជីវិត​អោយប្រ​សើ កាពារ​ជាតិមាតុភូមិ កសាងស្នដៃទើបវាជា​យុវជនល្អ ជា​ប្រជាជនល្អ ជាកូនល្អក្នុងក្រុមគ្រួសារ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1595ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1737ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន2884ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន4917ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1660ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1727ដង ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1762ដង លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1643ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1671ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1800ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12160នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    53524នាក់
ខែនេះ    368771នាក់
ឆ្នាំនេះ   2222050នាក់
សរុប   55820946នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 16:14