បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 05:38 នាទី ចំនួនអានៈ 2520

នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក្រែលជា​ង​គេ​ក្នុង​វិស័យ​ទេសចរណ៍នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​កុងត្រា​អោយ​ក្រុម​ហ៊ុន​ឯក​ជន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជាក្រុម​ហ៊ុន​របស់​លោក ឧកញ្ញាសុខគង់នោះទេ ព្រោះ​ការ​កុងត្រានេះ​វា​បាន​បាត់​បង់​ថវិការ​​ចំណូល​របស់​ជាតិជា​ច្រើន​សន្ធឹកសន្ធាប។

បង​ប្អូន​ប្រ​ជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀម​រាប​ ​ដែល​មិន​សូវ​យល់​ដឹង​អំ​ពី​បញ្ហាខាង​លើបាន​សាក​សួរ​គ្នា​ពី​មាត់​មួយទៅ​មាត់​មួយថា តើ​មូល​ហេតុ​អ្វី​បាន​នៅ​ប្រ​ទេស​កម្ពុជា​ រដ្ឋា​ភិបាល​មិន​គ្រប់​គ្រង​កាវិនិយោគធំៗ មិន​គ្រប់​គ្រង​ចំណូល​ធំៗដោយ​ខ្លួនឯង បែជា​ចូល​ចិត្ត​កុង​ត្រា​អោយ​ក្រុម​ហ៊ុន​ឯក​ជនកេង​ចំណេញ​ប្រាក់​យ៉ាង​សន្ធឹក​សន្ធាប់​បែបនេះ? ឬមួយ​រដ្ឋា​ភិបាល​កម្ពុជា​មិន​មាន​លទ្ធភាព និង​មិន​មាន​ធន​ធានមនុស្ស​ ដែល​អាច​ធ្វើ​ការ​ងារ​នេះបានដូច​ក្រុម​ហ៊ុន​ឯកជន ឬរដ្ឋា​ភិបាល​មិន​ទុក​ចិត្ត​មន្រ្តីក្រោម​ឱវាទ​របស់​ខ្លួន​ទើប​សម្រេច​ចិត្ត​ យក​ក្រុម​ហ៊ុន​ធំៗទាំង​នេះ​ទៅ​កុង​ត្រាអោយ​ក្រុម​ហ៊ុន​ឯកជនបែបនេះទៅវិញ?

ក្រុម​ពលរដ្ឋ​នៅ​ខេត្តសៀមរាប​បាន​បន្ត​រិះគន់ថា រដ្ឋា​ភិបាល​សុខ​ចិត្ត​ខ្ចី​លុយ​ពី​បរ​ទេស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​យក​មក​អភិវឌ្ឈន៍​ប្រ​ទេស​កម្ពុជា តែ​ហេតុ​អ្វីបាន​ជា​រដ្ឋាភិបាលមិន​ព្រម​ដក​យក​ក្រុម​ហ៊ុន​ធំ​ៗ​ដែល​ក្រុង​ត្រាអោយ​ក្រុម​ហ៊ុន​ឯក​ជន​ ដើម្បី​បង្វែ​ចំ​ណូល​ទាំង​នោះ​ទៅ​ជា​សម្បត្តិ​របស់​រដ្ឋ​ ដើម្បី​យក​ថវិការ​ដ៏មាហាសាល​នេះ​មក​អភិវឌ្ឈន៍​ប្រ​ទេស ក្នុង​ការ​កាត់​បន្ថយ​ការ​ខ្ចី​ប្រាក់​ពី​ប្រ​ទេស​ជិត​ខាង ដើម្បី​ជាស​វៀង​​ប្រ​ទេស​ម្ចាស់​ជំ​នួយ​ និង​ប្រ​ទេស​ម្ចាស់កម្ចីទាំងនោះ​​មើ​ល​ងាយ​ថា ​រដ្ឋា​ភិបាល​កម្ពុជា​អសមត្ថ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ចំណូល​របស់​ខ្លួន ចេះ​តែ​ដើរ​ខ្ចីលុយគេទៅ​វិញ ហើយ​បើ​ការ​កុង​ត្រា​ទាំង​នេះ​គ្មាន​ផល​ប្រ​យោជន៍​អ្វី​ដល់​រដ្ឋា​ភិបាល​ទេ តើ​រដ្ឋា​ភិបាល​នៅ​បន្ត​កុង​ត្រាវា​ធ្វើ​អ្វី​ទៀត​? ដែល​ការ​កុង​ត្រាការ​លក់​សំ​បុទ្រ​ប្រាសាទ​អង្គរ​វត្តនេះ​វានាំ​មក​នូវ​តែ​ការ​រិះ​គន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយពី​សំ​ណាក់​ពលរដ្ឋ​របស់​ខ្លួននោះ​។

ពលរដ្ឋ​ខេត្ត​សៀម​រាប​យល់​ឃើញ​ថា គ្មាន​អ្វី​ដែល​សម្តេច​ ហ៊ុន ​សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ធ្វើ​មិន​បាន​​នោះ​ទេ ហើយ​ក៏គ្មាន​អ្វី​មក​ររារាំង​បាន​ដែរបើ សម្តេច​ តាំង​ចិត្ត​ថាត្រូវ​តែ​ដក​ប្រាសាទ​អង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​លោក ឧកញ្ញា​សុខគង់ មក​ជា​សម្បត្តិ​របស់​រដ្ឋ​វិញនោះ។

ពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប​ក៏កំពុង​តែ​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផងដែរ​ចំ​ពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក​ សម រង្ស៊ី​ ជា​ប្រ​ធាន​ និង​លោក​ គឹម​ សុខា ជា​អនុប្រធាន​ ដែល​បាន​សម្រេច​ចិត្ត​ចូល​សភាចាប់​ដៃ​គ្នា​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ក្នុង​ការ​អភិវឌ្ឈន៍​ប្រ​ទេសជាតិ និង​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបា​យដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​បោះ​ឆ្នោត​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣ មក​នោះ តើ​គណបក្ស​សង្គ្រោះ​ជាតិអាច​មាន​លទ្ធភាព​ធ្វើ​អ្វី​ខ្លះ?  អាច​ដោះ​ស្រាយ​អ្វី​បាន​ខ្លះ? ដល់​តម្រូវការ​របស់​ពលរដ្ឋ​កម្ពុជាទាំង​មូល។

ពល​រដ្ឋ​ខេត្តសៀមរាប​ក៏សូម​សំណូម​ពរ​ទៅ​ដល់​លោក នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន និង​លោក សម រង្ស៊ី មេត្តាពិចារ​ណា​សាជាថ្មី​ចំពោះ​ការ​កុង​ត្រា​ប្រាសាទ​អង្គរ​វត្ត​អោយ​ក្រុម​ហ៊ុន​ឯកជន​របស់​លោក សុខគង់ ខាងលើ។ ពលរដ្ឋ​សុំ​អោយ​រដ្ឋា​ភិបាល​ដក​ប្រាសាទ​អង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​ឯក​ជន​ខាង​លើ​មក​ជាសម្បត្តិ​រដ្ឋ​វិញ ព្រោះ​ក្រុម​ហ៊ុន​នេះ​មិន​បាន​ផ្តល់​ផល​ប្រ​យោជន៍​អ្វី​ដល់​ពលរដ្ឋ​ខេត្ត​សៀមរាបទេ គឺមាន​តែ​មក​កេញ​ចំ​ណេញ​ មក​បឺត​ជញ្ជគ់ ថវិការ​យ៉ា​ង​សន្ធឹក​សន្ធាប់​ពី​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​សម្បត្តិ​របស់​ដូន​តាខ្មែរ​ ដែល​បាន​បន្សល់ទុក​អោយ​កូន​ខ្មែរ​ជំ​នាន់ក្រោយ​​តែប៉ុណ្ណោះ៕ ដោយ​៖ ផ្លុង-រ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1956ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1907ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1764ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2206ដង កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់   អាន1598ដង គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន901ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1549ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1916ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1656ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1820ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1272នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    42636នាក់
ខែនេះ    357883នាក់
ឆ្នាំនេះ   2211162នាក់
សរុប   55810058នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 02:46