យោងតាមប្រភពព័ត៌មានពីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសក្នុងអង្គប្រជុំប្រចាំសបា្ដហ៍របស់ខ្លួននៅទីស្ដីការគណរដ្ឋមន្ដ្រីថា និងដកយកការលក់សំបុត្រពីក្រុមហ៊ុនឯកជនរបស់លោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ។
យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលបានបន្ថែមអោយដឹកទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតសហគ្រាសសាធារណៈ ដើម្បីធុរៈកិច្ចគ្រប់គ្រងរមណីយដ្ឋានបេតិកភ័ណ្ឌអង្គរដែលមានក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអន្ដរក្រសួងដើម្បីរៀបចំគណកម្មាធិការនេះ។
ការដក ការលក់សំបុត្រប្រាសាទអង្គរវត្តចេញពីក្រុមហ៊ុនឯកជនរបស់លោក សុខគង់ មកជាសម្បត្តិរបស់រដ្ឋវិញនោះ វាជាការទន្ទឹងរំពឹករងចាំអស់កាលជាយូររបស់ប្រជាពលរដ្ឋកម្ពុជា តែឥឡូវអ្វីៗបានសម្រេចដូចក្តីប្រាថ្នា។
តែបើទោះជារាជរដ្ឋាភិបាលបានដកយកការលក់សំបុត្រពីក្រុមហ៊ុនឯកជនហើយក៏ដោយ តែក្នុងនាយយើងជារាស្ត្រខ្មែរ សូមអោយការលក់សំបុត្រប្រាសាទអង្គរដែលមានចំណូងយ៉ាងសន្ធឹកសន្ទាប់នេះ មានការគ្រប់គ្រងអោយបានត្រឹមត្រូវ ជាសវៀងមានការប្រព្រឹត្តិអំពើពុករលួយណាមួយ ដែលនាំអោយមានការបាត់បង់ថវិការរបស់រដ្ឋ៕
ថ្ងៃនេះ | 5767 | នាក់ |
ម្សិលមិញ | 20263 | នាក់ |
សប្ដាហ៍នេះ | 47131 | នាក់ |
ខែនេះ | 362378 | នាក់ |
ឆ្នាំនេះ | 2215657 | នាក់ |
សរុប | 55814553 | នាក់ |
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 12:18 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net