លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស់គាត់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 05 ឆ្នាំ 2018 វេលាម៉ោង 12:39 នាទី ចំនួនអានៈ 2099

ដីមួយកន្លែង​មាន​ទំហំ​ជាង​ពីរ​ហិក​តា ស្ថិត​ក្នុង​ភូមិជ្រៃ ឃុំ​កណ្តែក ស្រុក​ប្រាសាទ​បា​គង​ដែល​ជា​កម្ម​សិទ្ធ​ស្រប​ច្បាប់​របស់​លោកជំទាវ លី-អ៊ុំអេង ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រហែល​១០​នាក់​​ចុះ​វាស់​វែង​ថា​ជាដី​របស់​ខ្លួន​កាល​ពីព្រឹក​​ថ្ងៃទី២១​ខែឧសភា​ឆ្នាំ​២០១៨​ម្សិលមិញនេះ។

លោកជំទាវ​ លី-អ៊ុំអេង បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា ដី​ខាង​លើ​នេះ​គាត់​បាន​ទិញ​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ម្លេះ ដែល​មាន​ប្លង់​ដី​ពី​សាលាស្រុក​ប្រាសាទបាគងខេត្ត​សៀមរាប ចុះថ្ងៃទី០៨ ខែ១១ ឆ្នាំ១៩៩៤ និង​ចុះហត្ថលេខាដោយលោក សុខ-គឹមសាន ការិយាល័យកសិកម្មស្រុក ដែល​មាន​ទំហំ ២៥០ម x ២០០ម ជាប្រភេទដី​ចំការ។ លោកជំទាវ​បាន​បន្ត​​ថា ប៉ុន្មាន​ឆ្នាំក្រោយពី​គាត់​បាន​ទិញ​ដីខាង​លើ​នេះ ស្រាប់​តែ​មាន​មនុស្ស​មួយក្រុម​ទៅ​លួច​បោះ​បង្គោល​ធ្វើ​ព្រំ ហើយ​ថែម​ទាំង​ទៅ​លួច​ធ្វើ​ប្លង់កម្ម​សិទ្ធ​ក្លែង​ក្លាយ​ ទើ​ប​គាត់​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប ជាលទ្ធផល​លោក​ជំទាវ​បាន​ទទួល​ជោគ​ជ័យ ឯភាគី​ខាង​ចុង​ចោទ​​គេ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ តែ​លោក​ជំទាវ​នៅ​តែ​​ឈ្នះក្តី​នៅសាលាឧទ្ធឬណ៍ទៀត ចុង​ចោទ​បាន​បន្ត​ប្តឹង​ទាស់​ទៅ​តុលាការ​កំពូលក្រុង​ភ្នំពេញ​ ចុង​ក្រោយ​តុលាការ​កំពូល​កាត់​អោយ​លោក​ទំទាវ​លី​អ៊ុំ​អេង​ឈ្នះក្តី​ដដែល ហើ​យ​សម្រេច​អោយ​លោក​ជំទាវ​​កាន់​កាប់​ដី​ដែល​គាត់​បាន​ទិញ​ស្រប​ច្បាប់​នេះជាកម្ម​សិទ្ធស្រប​ច្បាប់​តរៀង​ទៅ​អើយ។ លោក​ជំទាវ​បាន​បន្ថែម​​ទាំង​ហួស​ចិត្តថា អ្នក​មក​រំលោភ​ចង់​បាន​ដី​គាត់​ចាញ់​ក្តី​តាំង​ពី​ក្រោម​ដល់​លើស្ងប់​ស្ងាត់​យូរហើយ តែ​មិន​ដឹង​ថាដេក​ស្រ​មៃ​យ៉ាង​មេច​បាន​នាំ​គ្នា​មក​កកូកកាយ​ចង់​វាស់​យក​ដី​របស់​គាត់ទៀត ដែលជា​ហេតុ​ធ្វើ​អោយ​លោក​ជំទាវ​​សង្ស័យថា អាច​មាន​មនុស្ស​ដែល​ចាំតែញុះញង់ពលរដ្ឋ​ពីក្រោយខ្នង។​

យោង​តាម​សម្តី​របស់ ​​មន្ត្រី នៃមន្ទីរសូរិយោដីដែល​ចុះវាស់វែងដីរបស់​​លោក​ជំទាវ​លីអ៊ុំ​អេង​កាល​ពី​ថ្ងៃ​ទី២១​​ម្សិល​មិញបាន​អោយ​ដឹងថា ពួកគាត់​ចុះ​វាស់​កំណត់ព្រុំ​តាម​ដី​ការ​បស់​តុ​លា​ការ​ខេត្ត​សៀម​រាប ដើម្បី​យក​ប្លង់​អោយ​តុលាការតែ​ប៉ុណ្ណោះ រឿង​ដី​តុលាការ​កាត់​អោយ​ខាង​ណា​ពួកគាត់​ពុំ​បាន​ដឹង​ទេ។

ក្នុង​ហេតុការ​ណ៍​ខាងលើ​នេះគេសង្កេត​ឃើញ​ក្រុមពលរដ្ឋមួយ​ក្រុង​ដែល​អះ​អាង​ថា ពួកគាត់​តំណាង​អោយ​ពលរដ្ឋ​ទាំង៧គ្រួសារ បានជួបជុំគ្នា ចង្អុលបង្ហាញក្បាលដីរៀងៗនៅ​ក្នុង​របង​ហុំ​ព័ទ​របស់លោក​ជំទាវ​លីអ៊ុំអេងខណ:ដែល​ខាង​មន្ត្រី នៃមន្ទីរសូរិយោដីកំពុង​ធ្វើការ​វាស់​វែង។

លោក លឹម ណារិទ្ធិ ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ​៧គ្រួសារ បាន​ប្រាប់​អ្នក​កាសែតថា ពួកគាត់មានលិខិតកាន់កាប់ផ្សេងៗគ្នា អ្នកខ្លះក្នុងឆ្នាំ១៩៩២ ខ្លះឆ្នាំ២០០០ជាង សរុបសេចក្តី ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៣។ តែនៅអំឡុងខែកក្កដា ឆ្នាំ២០១៦ ក៏ត្រូវបានលោកស្រីលី អ៊ុំអេង ដករបងពួកគាត់ចោល ហើយបោះរបងហ៊ុំព័ទ្ធជាថ្មី ដោយអះអាងថា ជាដីរបស់លោកស្រី​ទៅ​វិញ​។ លោក​ លឹម ណារិទ្ធិ បន្តថា ដោយឃើញទង្វើបែបនោះ រូបលោក​ និងឈ្មោះសុច សុខ បានប្តឹងទៅតុលាការ ខេត្តសៀមរាប ជួយអន្តរាគមន៏។

ជាចុងក្រោយ​លោក​ជំទាវ លី-អ៊ុំអេង បាន​ស្នើរសុំ​អោយ​មន្ត្រី​ពាក់​ព័ន្ធ និង​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​នៅក្នុង​ខេត្តសៀមរាប មេត្តា​ពិនិត្យ​ឯកសារ​ដែល​គាត់​មាន ហើយកុំ​ជឿង​សម្តី​មនុស្ស​ដែល​ចង់​រំលោភ​យក​ដី​គាត់​ម្តង​ហើយ​ម្តង​ទៀតនោះ ជាពិសេស​ស្ថាប័ណតុលាការ​ខេត្ត​សៀមរាប​ មេត្តា​ផ្តល់​ភាព​យុត្តិធម៌ជូន​លោក​ជំទាវផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2215ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1910ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2825ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1992ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4005ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1882ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន2400ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន1991ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2984ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន2240ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17340នាក់
ម្សិលមិញ    50676នាក់
សប្ដាហ៍នេះ    285865នាក់
ខែនេះ    433138នាក់
ឆ្នាំនេះ   3177442នាក់
សរុប   56776338នាក់
ថ្ងៃទី 10 ខែ 05 ឆ្នាំ 2025 ម៉ោង 09:07