លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 17 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 01:39 នាទី ចំនួនអានៈ 1717

សៀមរាប៖ មាននាយការិយាល័យក២ភូមិភាគ៤ម្នាក់ដែលត្រូលបានគេស្គាត់ថា ឈ្មោះម៉ូតសឿមអាយុប្រហែលជាង៥០ឆ្នាំដែលជាកូនចៅរបស់លោកជាម៉ន មេភូមិភាគ៤កំពុងតែយករថយន្តអង្គភាពមកដឹកឈើខុសច្បាប់លក់ចែក ចាយក្នុងក្រុងសៀមរាបយ៉ាងអាណាធិប្បតេយ្យដោយគ្មានជំនាញណាហ៊ាន បង្រ្កាបព្រោះខ្លាចអំណាចលោកសក្តិ៥នេះផងណាមួយគេសង្ស័យថាលោកជា ម៉នជាអ្នកបើកដៃអោយដឹកយកលុយចែកគ្នាផងមិនដឹង។

ជាក់ស្តែងកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១២វេលាម៉ោង៧និង៣៧ នាទីយប់មានរថយន្តពណ៍ត្រេអ៊ី(គេនិយមហៅថាអាតំរីតឹក)១គ្រឿងដឹកឈើ ពេញអោយទាហ៊ានអង្គុយពីលើធ្វើដំណើរមកពីផ្លូវលេខ៦៧(ផ្លូវហៃវ៉េ) សំដៅចូលក្រុងសៀមរាបតែដោយសារមានរថយន្តមេព្រៃនិងក្រុមអ្នកសារ ព៍ត៌មានដេញតាមពីក្រោយក៏បើកគេចចូលក្នុងបន្ទាយភូមិភាគ៤បាត់ ទៅ។

ថ្ងៃទី១៦ខែឆ្នាំដដែលវេលាម៉ោង៥និង៣០នាទីរថយន្តដដែលនេះបាន ដឹកឈើពេញសាជាថ្មីម្តងទៀតដាក់អោយទាហ៊ានអង្គុយពីលើដដែលដឹកឈើ ចូលមកក្នុងដីឡូរបស់លោកម៉ូតសឿមដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមការមើលជាក់ស្តែងឈើដែលលោកម៉ូតសឿមដឹកនេះជាប្រភេទឈើអា លេខ២ដែលមានកំរាស៥ហ៊ុនទទឹង២តឹកបណ្តោយពី៤-៦ម៉ែត្រ ហើយដឹកពេញៗរថយន្តស្ទើរបាក់ថ្នល់ដោយគ្មានជំនាញឬសមត្ថកិច្ចណា គេហ៊ានបង្រ្កាបទេព្រោះខ្លាចអំណាចបុណ្យសក្តិលោកសត្តិ៥ណាមួយ ជាកូនចៅលោកជាម៉នទៀតផង។

បើតាមប្រភពប្រជាពលរដ្ឋនៅក្បែរផ្ទះរបស់លោកម៉ូតសឿមបានអោយ ដឹងថា រថយន្តទាហ៊ានដឹកឈើចូលផ្ទះលោកម៉ូតសឿមនេះមិនមែនទើបតែលើកទី មួយនោះទេវាស្ទើរតែជារៀងរាល់យប់។ ពួកគាត់លូចខ្សឹបទៀតថា តែងតែឃើញរថយន្តដឹកឈើដាក់ក្នុងដីឡូនេះច្រើនឆ្នាំហើយមិនមែន ទើបតែថ្មីៗទេ។ពួកគាត់បន្ថែមថា តែងឃើញសមត្ថកិច្ចនិងអ្នកកាសែតធ្លាប់តាមមកដល់ដែរតែកូនចៅលោកសឿម កុហក់គេថាយកឈើមកធ្វើផ្ទះ តែតាមពិតទំលាក់ពីឡានអស់ពេលស្ងត់ៗអោយរឺម៉កចូលដឹកដាក់អោយតាម អ្នកកម្ម៉ងទិញឬដាក់តាមដេប៉ូលក់ឈើទើបបានជាដឹកតែរហូតមិនចេះ ចប់មិនចេះហើយ។ក្រុមប្រជាពលរដ្ឋសង្ស័យថា គេត្រូវរូវជាមួយលោកជាម៉ន អាចមានភាគហ៊ុនជាមួយលោកជាម៉នទៀតផងបានជាហ៊ានដឹកឈើគេចចូលភូមិ ភាគ៤ពេលមានសមត្ថកិច្ចដេញតាម។

អ្នកយកព័ត៌មានជាច្រើននាក់បានរាយការណ៍ទៅលោកឡឹង-សុខាមន្រ្តី រដ្ឋបាលព្រៃឈើក្រុងសៀមរាបតែលោកមានប្រសាសន៍ថាពុំដែលមាននរណា គេហ៊ានបង្រ្កាបផ្ទះនេះទេ ណាមួយលោកជាកូនចៅតូចតាចសូមអោយរាយការណ៍ទៅថ្នាក់លើចុះ។

លោកយឹម-ស៊ីវននាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគងនិង ក្រុងសៀមរាបបានប្រាប់តាមទូរស័ព្ទនៅល្ងាចដដែលនេះថា លោកនៅឆ្ងាយកំពុងតែលវាស់ដីជូនប្រជាពលរដ្ឋជាមួយយុវជនស្ម័ក្រ ចិត្តសូមរាយការណ៍ទៅអ្នកផ្សេង។

លោកជាម៉នមេភូមិភាគ៤បានបដិសេធនៅល្ងាចថ្ងៃទី១៦ដដែលថា លោកពុំដែលស្គាល់ឈ្មោះសឿមខាងលើនេះទេ មិនដឹងសឿមណា ឡានតឹងមឹងឡានតំរីតឹកអីទេមិនដឹងទេ។

លោកនួននៅនាយរងភូមិភាគ៤បានមានប្រសាសន៍តាមទូរស័ព្ទនាថ្ងៃដដែល ថា លោកស្គាល់ឈ្មោះសឿមនៅខាងក២មែន បន្ទាប់មកលោកប្រាប់ថា លោកជាប់លើកទូរស័ព្ទមួយខ្សែទៀតក៏បិទទូរស័ព្ទបាត់ទៅ។

សូមបញ្ជាក់ថា នៅខេត្តសៀមរាបនាពេលបច្ចុប្បន្នគ្មានមន្រ្តីជំនាញណាឬសមត្ថកិច្ច ណាគេហ៊ានទប់ស្កាត់ឬបង្រ្កាបក្រុមអ្នករកស៊ីខុសច្បាប់ដែលមានអំ ណាចនោះទេ គេបង្រ្កាបបានតែក្រុមអ្នកក្រដឹកអុសដឹកធ្យូងតែប៉ុណ្ណោះ។

ក្រុមប្រជាពលរដ្ឋសូមផ្ញើសារជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនសូមមេត្តាដាក់បញ្ជាអោយបានតឹងរឹងចំពោះអ្នកយកអំណាច បុណ្យសត្តិមករកស៊ីខុសច្បាប់ដែលខ្លួនជាអ្នកកាន់ច្បាប់បែរជាយក ច្បាប់មកទ្រាប់គូទអង្គុយទៅវិញ ដែលជាគំរូដ៏អាក្រក់សំរាប់អ្នកដទៃគេធ្វើតំរាប់តាម៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1639ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2034ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2006ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1522ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1633ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1395ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន3765ដង បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន1587ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2008ដង ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន1585ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1992នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71583នាក់
ខែនេះ    178661នាក់
ឆ្នាំនេះ   2636564នាក់
សរុប   51996490នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:40