កាលពីរសៀលថ្ងៃទី១៣ ខែគុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ លោក សននី អ្នកគ្រប់គ្រងផ្សារក្រោមធ្វើលើដីសួនច្បារ និងដីចំណីផ្លូវ បានបដិសេធថា លោកមិនមែនជាអ្នកគ្រប់គ្រងធំនៅផ្សារនេះទេ គាត់គ្រាន់តែជាមេការរងតែប៉ុណ្ណោះ ឯមេធំដែលគ្រប់គ្រងផ្សារនេះគឺលោក ហ៊ុប ថៃ ដែលជាអ្នកគ្រប់គ្រងផ្សារលើធំថ្មីក្នុងក្រុងសៀមរាប និងផ្សារស្រុកពួកផងដែរ។
លោក សននី បានរៀបរាប់ថា ផ្សារក្រោមដែលគេចោទថា ធ្វើលើដីសួនច្បារនេះ ដើមឡើយជាផ្សាររបស់គាត់តាំងតែពីឆ្នាំ១៩៨៣មកម្លេះ តែដោយសារអ្នកមានលុយមានអំណាច បានឃុបឃិតគ្នាធ្វើផ្សារនៅក្បែរនេះ (ផ្សារតាសារ៉ន) បានព្យាយាមរំលាយផ្សាររបស់គាត់ ដើម្បីអោយអាជីវកររត់ទៅលក់ដូរនៅផ្សារក្រោមថ្មីរបស់គេ។ លោក សននី បន្ថែមថា ដីសួនច្បារវាគ្រាន់តែជាពាក្យបន្លាយគេតែប៉ុណ្ណោះធាតុ វាមិនដែលមានសួនច្បារអីនោះទេ តាំងតែពីដើមរហូតមក។
នៅរសៀលថ្ងៃទី១៤ ខែគុម្ភៈ ឆ្នាំ២០១៩នេះ កាសែតកម្ពុជាសុវណ្ណភូមិ ពុំអាចសុំការបកស្រាយពីលោក ហ៊ុប ថៃ អ្នកម៉ៅការផ្សារទាំងបីនេះបានទេ ព្រោះទូរស័ព្ទចូលពីរដងគ្មានអ្នកលើកទទួល។
សូមរំលឹកផងដែរថា លោក ហ៊ុបថៃ ធ្លាប់មានកាសែតក្នុងស្រុកជាច្រើនចុះផ្សាយពីរឿងអសកម្ម រឿងអាស្រូវ ដូចជាទឹកស្អុយហូរកាត់ផ្សារលើ សំរាមស្អុកពាសពេញផ្សារ មុខផ្សារលើគ្មានចំណត បណ្តោយអោយរថយន្តចតពេញផ្លូវ បណ្តាលអោយកកស្ទះចរាចរណ៍ អ្នកក្រគ្មានកន្លែងលក់ដូរ អ្នកលក់បន្លែតែមួយកញ្ច្រែង ក៏យកផាស៊ីដែរ…។ល។ មហាជនបានចោទសួរថា បើលោក ហ៊ុបថៃ អសមត្ថភាពបែបនេះ ហេតុអ្វីនៅតែអាចឈរឈ្មោះជាអ្នកម៉ៅការផ្សារបានរហូតមកដល់សព្វថ្ងៃនេះ?
យោងតាមការស្រាវជ្រាវ ដើមឡើយ ហ៊ុបថៃ មិនមែនជាអ្នកមានស្តុកស្តំអីនោះទេ តែតាំងពីបានម៉ៅការគ្រប់គ្រងផ្សារលើមក ជីវភាពកាន់តែធូរធា មានបាន រហូតជិតកើតមហាសេដ្ឋីទៅហើយ នាពេលបច្ចុប្បន្ននេះ។
ប្រភពព័ត៌មានបែកធ្លាយមួយទៀត បានបង្ហើបថា លោក ហ៊ុបថៃ បានចំណាយលុយរាប់ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែៗ ដើម្បីទប់តំណែងរបស់ខ្លួន និងសូកប៉ាន់ដល់ស្ថាប័ណពាក់ព័ន្ធនានាដើម្បីបិតមាត់បិតភ្នែកបិតត្រចៀក កុំអោយរិះគន់រាល់រឿងអាស្រូវ និងរឿងអសកម្មផ្សេងៗ។
ពលរដ្ឋនិងអាជីវករមួយចំនួននៅខេត្តសៀមរាប កំពុងរងចំាមើលថាតើ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងថ្មីសម្តីផ្អែម ចាត់ការយ៉ាងណាចំពោះផ្សារក្រោមដែលធ្វើលើដីសួនច្បារ? ហើយតើទុកលោក ហ៊ុបថៃ អោយកាន់តំណែងជាអ្នកម៉ៅការផ្សារទាំងបីនេះប៉ុន្មានរយឆ្នាំទៀត?៕ដោយ៖ ផ្លុងរ៉េត
ថ្ងៃនេះ | 2715 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 31003 | នាក់ |
ខែនេះ | 2715 | នាក់ |
ឆ្នាំនេះ | 3585375 | នាក់ |
សរុប | 52945301 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:38 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net