ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា

ដោយៈ Siem Reap Siem Reap ថ្ងៃទី 05 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 08:51 នាទី ចំនួនអានៈ 2165

មន្ត្រី​ការបរទេសចិន​បានចេញមុខ​ការពារ​ខ្លួន​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋអាមេរិក អំពី​ទំនាក់ទំនងយោធា​ជា​មួយ​កម្ពុជា ពិសេសលើការព្រួយបារម្ភចំពោះវត្តមានកងទ័ពចិន​នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ការ​ចេញ​មុខ​អះអាងជាថ្មី​របស់​ភាគីចិន ​គឺធ្វើ​បន្ទាប់ពី​មានការ​លើកឡើង​​របស់​ អនុរដ្ឋមន្ត្រីការបរ​ទេស​អាមេរិក​ នៅចំពោះ​មុខ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អំ​ពីការ​សាងសង់​មូដ្ឋានទ័ពចិន​នៅសមុទ្ររាម ​ខេត្តព្រះសីហនុ។

ទំនាក់ទំនងរវាងចិន និងកម្ពុជាបានរួមចំណែក ធ្វើឲ្យមានសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះជាការអះ​អាង​របស់អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ក្នុង​សន្និសិទ​កាសែត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ដែលដកស្រង់មក​ចុះផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មាន​​AP។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិន និងកម្ពុជារីករាយនឹងមិត្តភាពប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

បើតាមអ្នក​នាំពាក្យ​ការបរទេសចិនរូបនេះ ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើ​វិស័យផ្សេងៗ និងបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ហើយបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ការ​ចេញ​មុខ​អះអាងជាថ្មី​របស់​ភាគីចិនបែបនេះ ​​គឺ​បន្ទាប់ពី​មានការ​លើកឡើង ​របស់​អនុរដ្ឋមន្ត្រីការបរ​ទេស​អាមេរិក លោកស្រី Wendy Sherman នៅចំពោះមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ អំពីការ​សាងសង់​មូដ្ឋានយោធាចិន​នៅសមុទ្ររាម​ ខេត្តព្រះសីហនុ។

មន្ត្រី​ការទូតជាន់ខ្ពស់​អាមេរិករូបនេះ សំដែងជា​កង្វល់ថា​ សកម្មភាព​យោធា​របស់​ចិន ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា គំរាមកំហែង​សន្តិសុខ​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក។ លោកស្រី​ ថែមទាំង​ជំរុញ​មេដឹកនាំ​កម្ពុជា​ឲ្យ​រក្សា​គោលនយោបាយ​ការបរទេស​ប្រកប​ដោយ​តុល្យភាព និង​ឯករាជ្យ។

ឆ្លើយតបនឹង​ការ​លើក​ឡើង​ម្តងហើយ​ម្តង​ទៀត​ពីបញ្ហាមូលដ្ឋាន​កងទ័ពចិន​នៅកម្ពុជានេះ ប្រមុខ​ការពារជាតិ​កម្ពុជា លោក ទៀ បាញ់ នៅ​ថ្ងៃទី៣ មិថុនា ក៏បានអះអាងថា កម្ពុជានឹង​អនុញ្ញាតឲ្យ​អនុព័ន្ធ​យោធា​អាមេរិក​ចុះ​ពិនិត្យ​ទីតាំង​កំពង់ផែ​រាមដោយ​ផ្ទាល់ ដើម្បី​ជំរៈ​មន្ទិល​សង្ស័យ​ពី​វត្តមាន​មូលដ្ឋានកង​ទ័ព​ចិន៕

ប្រភពព័ត៌មានៈ RFI

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1561ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1662ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1766ដង អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម   អាន1726ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន2400ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន2100ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2021ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1901ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន1943ដង សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម   អាន2328ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      13070នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    54434នាក់
ខែនេះ    369681នាក់
ឆ្នាំនេះ   2222960នាក់
សរុប   55821856នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 16:46