លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ

ដោយៈ CCK ខេត្តសៀមរាប ថ្ងៃទី 04 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 09:18 នាទី ចំនួនអានៈ 2136

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ ជា​ប្រព័ន្ធ ​ហើយ​ជា​ពិសេស​មាន​ការបើក​ដៃ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ពី​សំណាក់​លោក  ​យូ សុធា ដែល​ជា​មេ​ប៉ុស្តិ៍​ព្រំដែន អន្តរជាតិ​ដាក់​ដាំ ​ដែល​មិនគួរ​ថ្នាក់លើ​មើលរំលង​នោះទេ ។​

​បើ​តាមប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា ​ក្រុម​​​ឈ្មួញ​អាច នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​ ចូលមក​​ស្រុក​ខ្មែរ​ដូចជា ៖ ​ប្រេង​សាំង​ ទំនិញ​ចាប់ ហួយ​គ្រប់​ប្រភេទ នំ​កញ្ចប់  ​មី គ្រឿង​កំប៉ុង  ​ប្រេង​សណ្តែក ទឹក​ស៊ុប សាច់​ជ្រូគ និង​ស្រា​បៀរ​ជាដើម……។​

​ប្រភព​បាន​ឱ្យដឹងទៀតថា ​លោក ញ៉ែម វ៉ាន់​នី ដែល​ជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី និង​លោក តូច យន់ ស្នងការរង​ទទួលបន្ទុក កិច្ចការ​ព្រំដែន​ប្រហែលជា​អាច​ទទួលបាន​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​លោក យូ សុធា នោះ​ក៏​អាច​ថា​បាន ទើប​បណ្តោយឱ្យ មន្ត្រី​រូប​នេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ជាន់ឈ្លី​កំណែទម្រង់​ថ្នាក់លើ​យ៉ាង​ព្រហើន ដែល​គួរតែ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​ពី​ការ​អ​សមត្ថ ភាព​របស់ ស្នងការរង តូច យន់ និង​ស្នងការ​ខេត្ត​មណ្ឌល​គី​រី ញ៉ែម វ៉ាន់​នី ដែល​សំបូរ​រឿងអាស្រូវ និង​កំពុង​ប្រញាប់ ប្តឹង​ពី​មន្ត្រី​ក្រោម ឱវាទ​ពីបទ​ពុករលួយ និង​បក្ខពួក​គ្រួសារ​និយម​នេះ​ផង ។​

​មាន​ការលើកឡើង​ពី​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​ខេត្ត​នេះ​ថា លោក​ យូ សុធា ក្នុងនាម​ជា​ប្រធាន​ប៉ុស្តិ៍​ព្រំដែន​អន្តរជាតិ​ទ្វេភាគី ដាក់​ដាំ​ កំពុងតែ​ក្រអឺតក្រទម​យ៉ាង​ល្បីឈ្មោះ​បំផុត​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​គាបសង្កត់​លើ​ញើស​ឈាម​ប្រជាពលរដ្ឋ និង​ឈ្មួញ​ប្រមូល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ដឹកឈើ​ប្រណិត​ទៅ​លក់​នៅ​ស្រុក​យួន​ និង​ប្រមូល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុស​ច្បាប់​ចូល​ស្រុក​ខ្មែរ វិញ។​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះដែរ ក៏​មាន​ក្រុម​មន្ត្រី​ស្នើសុំ​ឱ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ ច្រក​ដាក់​ដាំ ​ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គី​ទ្បូ​ម៉ែត្រ ស្ថិន​នៅ​ប៉ែក​ខាងត្បូង​ឆៀង​ខាងកើ​ត​ទី​រួម​ខេត្ត​មណ្ឌលគិរី កំពុង​កើតមាន​បទល្មើស​ឆ្លងដែន​យ៉ាង​ពេញបន្ទុក​ក្រោម​ក្លៀក​របស់​ឈ្មោះ យូ សុធា និង​ក្រោម​ក្លៀក​ការធ្វើ​មិនដឹងមិនឮ​របស់ ស្នងការរង តូច យន់ និង​ស្នងការ ញ៉ែម វ៉ាន់​នី  ហើយក៏​មាន​សំណូមពរ​ឱ្យ​ថ្នាក់លើ​គួរតែ​ចុះ​ត្រួតពិនិត្យ​នូវ​ភាព​មិន​ប្រក្រតី របស់​ច្រកទ្វារ​ភាគី​ដាក់​ដាំ​នេះ​ជា​បន្ទាន់​ផង ។ ជាពិសេស គឺ​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​នោះ តែម្តង ដែល​គេ​គណនា​ពី​មេ​ប៉ុស្តិ៍​ខាងលើ​កេង​បំបាត់​ពន្ធ​រដ្ឋ​ក្នុង​មួយ​យប់​មួយ​ថ្ងៃ​ឬ​មួយ​ខែៗ ស្មើនិង​រាប់សែន​ដុល្លារ ដែល​ធ្វើឱ្យ​មេ​ប៉ុស្តិ៍​ដាក់​ដាំ យូ សុធា គ្រប់ទឹក​ត្រូវប៉ាន់​បំផុត ​ហើយ​​មិន​គួរ​លោក សុខ ផល មើលរំលង​នោះទេ ។​

​ដូចជា ជុំវិញ​សកម្មភាព​នាំចេញ​ឈើ​ប្រណិត​ទៅ​ស្រុក​យួន​ និង​សកម្មភាព​នាំ​ទំនិញគេចពន្ធ​ចូល ស្រុក​ខ្មែរ ពុំ​មាន​ការថយចុះ​នោះ ទេ បាន​ធ្វើឱ្យ​លោក យូ សុធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ប្រចាំ​ច្រក​ដាក់​ដាំ​បាន​ឃុបឃិត​គ្នា​ធ្វើ អ្វីៗ​ដើម្បី​តែ​ផលប្រយោ ជន៍​ផ្ទាល់ខ្លួន​ទុក​រក្សា​​កៅអីតែ​ប៉ុណ្ណោះ​។​

​ដោយឡែក​ជុំវិញ ករណី​នេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរតែ​ចាត់​វិធាន ការស៊ើបអង្កេត​ជា​បន្ទាន់ ដើម្បី​កុំឱ្យ​លោក យូ សុធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ដាក់​ដាំ​ប្រព្រឹត្ត​អំពើ​ពុករលួយ តាមតែ​ទំនើងចិត្ត​ជាន់ឈ្លី​កិត្តិយស​ប៉ូលិស​ថ្នាក់​ជាតិ​ជា​បន្តទៅទៀត ។

កម្ពុជាសុវណ្ណភូមិ ​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ខាង​លើ​បាន​ទេនៅ​ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥នេះ ព្រោះ មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1392ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន1924ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2156ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2420ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2520ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1204ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2014ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1379ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1491ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1624ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6517នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    23555នាក់
ខែនេះ    130633នាក់
ឆ្នាំនេះ   2588536នាក់
សរុប   51948462នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 22:44