ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម

    ដោយៈ សៀមរាប ថ្ងៃទី 10 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 781

    ប្រ​ពៃណី​កាប់​ចាក់ ​ឈ្លោះ​ប្រ​កែក ហែក​ហួរ​ ជាន់​កថែម​ ព្រោះ​តែ​ផល​ប្រ​យោជន៍ផ្ទាល់​ខ្លួន បាន​កើន​មាន​ដដែល​ៗ​ មិន​ចេះ​ស្រាក​ស្រាន មិន​ចេះ​ជិ​ន​ណាយ ដែល​ទង្វើ​ទាំង​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ​គេ​រិះ​គន់​ថា មនុស្សប្រ​ភេទ​នេះ​ មានច​រិត​ប្រហាក់​ប្រហែល​ទៅ​និង​សត្វ​តិរិច្ឆាន ដែល​តែង​តែ​ឈ្លោះ​ខាំ​គ្នា​ដណ្តើម​ឆ្អឹង​ ឬ​លាមក​ដ៏ស្អុយរលួយដែល​គេ​បញ្ចេញ​ចោល​ គួរ​អោយស្អប់​​ខ្ពើម។

    បើ​ក្រលេក​មើល​ថយ​ក្រោយ​ទៅរឿង​រាវ​ប្រ​វត្តិ​សាស្រ្តកាល​ពី​​អតីតកាល​វិញ នោះ​យើង​ឃើញ​ថា ទឹក​ដី​សុវណ្ណ​ភូមិ​ដ៏ធំ​ល្វឹង​ល្វើយ​នេះ​ បាន​បាត់​បង់​ដោយ​សារ​តែ​ការ​ឈ្លោះ​ប្រ​កែក​គ្នា ការ​ចង់​ធ្វើ​ធំ​រៀង​ៗ​ខ្លួន ការ​និន្ទា​ឈ្នានីសគ្នា​ទៅ​វិញ​ទៅ​មក  ឃើញ​គ្នា​ខុស​មិន​ចេះ​នែនាំ​ចេះ​តែ​បន្ទុច​បង្អាប់​បន្ថែម ឃើញ​គ្នា​ធ្លាក់​អណ្តូង​មិន​ជួយ​ស្រង់​បែជា​ទំ​លាក់​ថ្មថែម តើ​ទង្វើ​បែប​នេះ កើត​ឡើង​ដោយ​សារ​មួល​ហេតុ​អ្វី? តើ​ចរិត​បែប​នេះ​ជា​ចរិត​របស់​មនុស្ស​លោក ឬ​ជា​ចរិត​សត្វ​តិរិច្ឆាន? សំ​នួរ​២នេះ​ទុក​អោយ​អ្នក​អាន​ពិចារណា​ដោយ​ខ្លួន​ឯង​ចុះ។

    កើត​មក​ជា​មនុស្ស​រស់​បាន​តែ​មួយ​ជាតិ​ ស្លាប់​ទៅ​ធាតុ​តែ​មួយ​ចាន គួរ​ណាស់​ខិត​ខំ​សាង​អំ​ពើ​ល្អ កាន់​ធម៌ព្រះ​ពុទ្ធ​ជា​ត្រី​មុខ ជួយ​កសាង​សង្គម​ជាតិ​មាតុភូមិ អោយបាន​រីក​ចំ​រើន បន្សល់​ស្នាដៃល្អៗ​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ បង្កើនមិត្ត​អោយ​ច្រើន​ជាង​បង្កើន​សត្រូវ ចេះ​កែលំ​អរ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ន័យ​ស្ថាបនា មិន​មែន​អាង​តែ​ខ្លួន​មាន​មាឌ​ធំ​ ដៃវែង​ចេះ​តែ​វាយ​ធ្វើ​បាប​អ្នក​តូច​តាចទន់​ខ្សោយ​ កុំ​អាង​ខ្លួន​ចេះ​ដឹងខ្ពង់​ខ្ពស់​បែ​ជា​មើ​ល​ងាយ​អ្នកល្ងិត​ល្ងង់ កុំ​ស៊ី​សំ​ណែន​ជន​ក្បត់​ជាតិ ឬ​ពពួក​ប្រ​ព្រឹត្តិ​ផ្ទុយ​និង​ច្បាប់ បែ​ជា​មក​សម្លាប់​ដៃ​គូ​រ​រួម​ឈាម​ខ្លួន​ឯង​ទៅ​វិញ ទង្វើ​ទាំង​នេះ​មាន​តែ​សត្វ​តិរិច្ឆាន​ទេ​ទើប​អាច​ធ្វើ​បាន។ ​

    ជួន​ពេល​ខ្លះ​ ខ្លួន​ធ្វើ​ខុស ​តែ​មើ​លមិន​ដឹង​ថា ខ្លួន​ឯង​ធ្វើ​ខុស​នោះ​ទេ ទាល់​តែមាន​មនុស្ស​ទី​២ ប្រាប់​ថា ចំ​នុច​នេះ​អ្នក​ធ្វើ​ខុស​ហើយ ទើប​ភ្ញាក់​ខ្លួន​ព្រើត​ដឹងថា ឱ!​អញ្ញ​ធ្វើ​ខុស​ទេតើ។ អ្នក​ខ្លះ​លាង​អាចម៌ខ្លួន​ឯង​មិន​ជ្រះ​ផង​តែ​បែ​ជា​ចង់​ដុះ​ក្អែល​ខាត់​ស្បែក​អោយអ្នក​ដ៏​ទៃ។ ក្រុម​គ្រួសារ​សាច់​ញាតិ​ កូន​ចៅ ខ្លួនធ្វើ​ខុស​ មាន​កំ​ហុស​ប៉ុន​ភ្នំ​តែបែ​ជា​មើល​មិន​ឃើញ​​ តែ​អ្នក​ដ៏ទៃ​គេ​ធ្វើ​ខុស​ប៉ុន​សរសៃ​អំ​បោះ​ បែ​ជា​បំ​ភ្លើស​ បំ​ប៉ោង​សំ​លេង អោយ​បាន​លឺ​ខ្ទរ​ខ្ទា ដូច​ធំ​ដុំ​ណាស់​ មនុស្ស​ប្រ​ភេទ​នេះ ទង្វើ​ក្តិចត្រួយ​បែប​នេះហើយ​ ដែល​តែង​តែ​​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​បាត់​បង់​ភាព​យុត្តិធម៌ បាត់​បង់​សមភាព បាត់​ការ​ជឿទុក​ចិត្តរវាង​គ្នា​និង​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​ហេតុ​បង្ករ​អោយ​មាន​ការ​ប្រ​កាន់​បក្ខ​ពួក​ ពណ៍​សម្បុរ ប្រកាន់​ឋានៈអ្នក​ធំ​អ្នក​តូចទាប​ខ្ពស់។

    ក្នុង​នាម​យើង​ជា​កូន​ខ្មែររស់​នៅ​លើ​ទឹក​ដី​សុវណ្ណភូមិ បើមិន​បាន​ជួយ​ជាតិ​មាតុ​ភូមិ​ទេ កុំ​ជួយ​ជាន់​ពន្លិច បើ​មិន​បាន​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ខុស​ច្បាប់​ទេ កុំ​នាំ​គ្នា​គាំ​ទ្រ​ ឬ​នៅ​ពី​ក្រោយ​ខ្នង​បទ​ល្មើស ដើម្បី​ទទួល​លាភសក្ការៈ បន្តិច​បន្ទួច ​ដែលសកម្ម​ភាព​​បែប​នេះ​លាក់​បាំង​បាន​តែ​មនុស្ស​មិន​ចេះ​ពិចារណា​តែ​ប៉ុណ្ណោះ មិន​អាចលាក់​បាំង​ជា​មួយ​មនុស្ស​ដែល​មាន​ការ​គិត​ពិចារណា មិន​អាច​លាក់​បាំង​ជា​មួយ​អ្នក​មាន​ខួក្បាល​ស្នេហាជាតិ​បានទែ។ កុំ​ព្យាយាម​ធ្វើ​ខ្លួន​ជា​សត្វ​សុណខ ដែល​ចាំ​តែ​ស៊ី​ឆ្អឹង​ និង​កាក​សំ​ណល់​សល់​ពី​គេ​បោះ​ចោល ហើយ​ហួង​ហែង ការពារ​ខាំ​គេ​ខាំ​ឯង ព្រោះ​តែ​ឆ្អឹង​១ដុំ។ ទង្វើ​បែប​នេះ ប្រ​ពៃណីជាន់​កថែម​​​នេះ​សុំ​អស់​លោក​បញ្ចប់​ទៅ ជាស​វាង​មហាជន​គេ​ដៀលថា បនុស្ស​លោកយក​ស្តាយ​សត្វ​តិរិច្ឆាន ហើយ​អ្វី​ដែល​គួរ​អោយ​ខ្មាស​សត្វ​តិរិច្ឆាននោះគឺ សត្វ​តិរិច្ឆាន​មិន​ដែល​យក​ស្តាយ​បនុស្ស​ទៅ​ប្រើទេ មាន​តែ​មនុស្ស​ខ្វះ​ការ​ពិចារណា​ទេ​ដែល​ប្រើ​ស្តាយ​ដូច​សត្វ​តិរិច្ឆាន៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន783ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1057ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន846ដង ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស   អាន4029ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន1444ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន669ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន652ដង សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន4862ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន1497ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន3900ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំយោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
    លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយលោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4474នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42452នាក់
    ខែនេះ    158369នាក់
    ឆ្នាំនេះ   1371197នាក់
    សរុប   29476448នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:02