ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំសាយចោល

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2022 វេលាម៉ោង 04:26 នាទី ចំនួនអានៈ 1653

ឈ្មោះការិយាល័យប្រឆាំងបទល្មើស​បច្ចេកវិទ្យានៃស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ស្តាប់ទៅវាពិរោះខ្លាំងណាស់ មើលពីសំបក​ក្រៅទៅវាល្អមើលណាស់ តែបើនិយាយពីកិច្ចការបម្រើរាស្ត្រវិញ សេរ៉ូលើសេរ៉ូ ដែលធ្វើ​អោយប្រជាពលរដ្ឋមានបញ្ហាពាក់ព័ន្ធនឹងបច្ចេកវិទ្យា ខកចិត្តស្អិតទ្រូង ព្រោះតែការអសកម្ម​របស់មន្ត្រីនៅការិយាល័យនេះតាំងពីក្រោមដល់លើ។

ជាក់ស្តែងប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះត្រូវបានចោរបច្ចេកវិទ្យា (Hacker) លួចចូលប្រើអាខោនហ្វេសប៊ុគរបស់គាត់កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ហើយចោរនោះបានយកអាខោនហ្វេស​ប៊ុគមួយនេះផ្ញើសារទៅភាគីម្ខាងទៀត​ (កន្លែងវេលុយ លក់មាស លក់ពេជ្រ) អោយវេលុយអោយពីរលើកគឺ លើកទីមួយចំនួនប្រាំបួនលានរៀល និងលើកទីពីរចំនួនប្រាំមួយលានរៀល សរុបគឺ ១៥,០០០,០០០(ដប់ប្រាំលាន)រៀល។ មិនតែប៉ុណ្ណោះចោរ​នោះ​បានផ្ញើសារទៅអ្នកផ្សេងជាច្រើននាក់ទៀត ធ្វើ​អោយមានការភ្ញាក់ផ្អើលដល់ម្ចាស់អាខោនហ្វេស​ប៊ុគ ដែលគាត់ពុំដឹងខ្លួនសោះ។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដដែលម្ចាស់អាខោហ្វេសប៊ុគ បានទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប វេលាប្រហែម៉ោង៣រសៀល ដើម្បីសុំដាក់ពាក្យបណ្តឹង តែជាអកុសល្យមន្រ្តីដែល​ប្រចាំការក្នុងការិយាយល័យនេះ បានច្រានចោលមិនទទួលពាក្យបណ្តឹង ឬសេចក្តីរាយការណ៍នោះទេ ថែមទាំងពោលពាក្យថា ”ករណីបែបនេះវាបានកើតឡើងច្រើនណាស់ ដោះស្រាយមិន​ចេញទេ ហើយបើចាប់ចោរបានក៏យកលុយមិនបានដែរ ព្រោះចោរវាចាយអស់ហើយ បានត្រឹមតែដាក់គុគតែប៉ុណ្ណោះ“។ បន្ទាប់មក​ជនរងគ្រោះជាម្ចាសអាខោនហ្វេសប៊ុគបានត្រឡប់មកផ្ទះវិញ ហើយបារម្ភថា ចោរអាចយកហ្វេសប៊ុគគាត់ទៅឆបោកលុយអ្នកផ្សេងទៀត ដូចនេះ គាត់បានពឹងប្អូនរបស់គាត់ អោយជួយយកអាខោនហ្វេសប៊ុគគាត់​មក​វិញ ហើយជនរងគ្រោះម្ចាស់អាខោនហ្វេសប៊ុគក៏បានបដិសេធជាមួយម្ចាស់លុយផងដែរថា គាត់ពុំបានអោយវេលុយ​អោយទេ ហើយលេខទូរស័ព្ទដែលទទួលលុយក៏មិនមែនជាលេខរបស់គាត់ដែរ តែម្ចាស់លុយនៅតែដាក់បន្ទុកអោយគាត់ចេញសងដដែល។

លុះដលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១ព្រឹកមិញនេះ ម្ចាស់អាខោនហ្វេសប៊ុគបានទៅការិយាល័យ​ប្រឆាំងបទល្មើសបច្ចេកវិទ្យាម្តងទៀត ដើម្បីសុំធ្វើ​សេចក្តីរាយការណ៍ពីករណីខាងលើដដែល តែខាងមន្ត្រីប៉ូលីសនៅការយាល័យនេះ មិនព្រមទទួលយកសេចក្តីរាយការណ៍របសជនរងគ្រោះនោះទេ ហើយឆ្លើយយក​លេសថា “បើអាខោហ្វេសប៊ុគយកមកវិញបានដោយខ្លួនឯងហើយ ខាងប៉ូលីសមិន​ទទួលសេចក្តីរាយការណ៍ទេ ហើយថែមទាំងគម្រាមជនរងគ្រោះថា សងលុយគេទៅ បើមិន​អញ្ចឹងថ្ងៃទី១មិថុនា ម្ចាស់លុយគេប្តឹងទៅតុលាការ អោយចាប់ខ្លួនហើយ”។ បន្ទាប់មកជនរងគ្រោះបានលខទូរស័ព្ទទៅលោក ម៉ៅ ហាក់ ស្នងការរងទទួលបន្ទុកការិយាល័យបច្ចេកវិទ្យាផ្ទាល់ តែលោក ម៉ៅ ហាក់ ក៏បដិសេធមិន​ទទួលសេចក្តីរាយការណ៍ដូចកូនចៅក្រោមឱវាទរបស់គាត់ដែរ។

សូមរំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២១ មានករណីអ្នកលក់ប៉ើតប៉ោងនៅផ្លូវ៦០ម៉ែត្រ ត្រូវបានគេពង្រត់កូនស្រីអាយុជាង១០ឆ្នាំ យកទៅពួកជួលបន្ទប់ក្នុងក្រុងសៀមរាប តែឪពុករកមិនឃើញ ហើយទូរស័ព្ទកូនស្រីគាត់ខលចូល​តែមិន​មាន​អ្នកលើកទទួល ដូច្នេះគាត់ក៏សម្រេចចិត្តទៅការិយាល័យប្រឆាំងបទល្មើស​បច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអោយជួយឆែកមើលទីតាំងកន្លែងកូនគាត់ស្នាក់នៅតាមរយៈលេខ​ទូរស័ព្ទ តែជាអកុសល្យក្រុងមន្ត្រីទាំងនេះ បដិសេធមិន​ព្រមទទួលពាក្យបណ្តឹង និងមិន​ទទួលសេចក្តីរាយការណ៍ ហើយអោយឪពុកជនរងគ្រោះទៅប្តឹ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាបវិញ។ កាលនោះឪពុកជនរងគ្រោះបានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិថា គាត់ចង់ដាច់ខ្យល់​ស្លាប់ បើមិនមែនជាកូនស្រីទេ ជារបស់ទ្រព្យល្មមៗដែលបាត់ គាត់សុខចិត្តក្រវាត់ចោល មិនបាច់ប្តឹងទេ ព្រោះទៅប្តឹងនៅ​ប៉ុស្តិ៍ស្លក្រាមគេមិន​ទទួល រត់ទៅក្រុង ក្រុងអោយទៅខេត្ត រត់ទៅខេត្ត ខេត្តអោយមកក្រុងវិញ រត់ចុះរត់ឡើងៗៗ ចុងក្រោយបានខាងអធិការនគរបាលក្រុងទទួលពាក្យបណ្តឹងជួយរកកូនស្រីគាត់។

ពលរដ្ឋនៅខេត្តសៀមរាប មានការងឿងឆ្ងល់ថា តើការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប ដែលដឹកនាំដោយលោក ម៉ៅ ហាក់ ស្នងការរង បង្កើតឡើងដើម្បីអ្វី? ព្រោះ​ពេលពលរដ្ឋមានបញ្ហាពាក់ព័ន្ទទៅនឹងបច្ចេកវិទ្យា រត់ទៅរកជំនួយពីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខាងលើនេះ តែបែជាដេញពលរដ្ឋចេញ ហើយប្រើភាសា គម្រោះគម្រើយ ត្រគោះបោះបោក មិនគោរពវិជ្ជាវីវៈក្នុងនាយជាមន្ត្រីបម្រើរាស្ត្រទាល់តែសោះ។

ពលរដ្ឋខេត្តសៀមរាប សូមផ្ញើសារទៅឯកឧត្តម តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប មេត្តាត្រួតពិនិត្យការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានេះផង ថាតើគួរទុកបន្តទៀត ឬរំសាយចោល ជៀស​វាងបំផ្លាញថវិការរដ្ឋឥតប្រយោជន៍ ព្រោះធ្វើការពាក់ព័ន្ធករណីបច្ចេកវិទ្យាអត់បានផង សូម្បីតែរឿងប៉ុនក្រ​ចកដៃដូចករណីខាងលើនេះ?៕ ដោយៈ ផ្លុង រ៉េត រក្សាសិទ្ធិគ្រប់យ៉ាងដោយ កាសែតកម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1329ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន1801ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1567ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1629ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1540ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1562ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1537ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន1655ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2102ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1458ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      393នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    11969នាក់
ខែនេះ    41043នាក់
ឆ្នាំនេះ   3226071នាក់
សរុប   49189420នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 04:53