អភិបាលរងស្រុកស្វាយលើម្នាក់ ប្រើហឹង្សាលើអ្នកកាសែត ព្រោះតែកាងកូនប្រុសឈូសដីព្រៃរបស់រដ្ឋ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2023 វេលាម៉ោង 01:08 នាទី ចំនួនអានៈ 1370

ប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា នៅវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ លោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ ផឹកស៊ីស្រវឹងជោគជាំ មានកំហឹងក្រេវក្រោធ បាននាំកូនប្រុសពីរនាក់ទៀត​មកវាយ​ដំច្រំធាក់​អ្នកសារព័ត៌មានឈ្មោះ ឆោម ស៊ីថា ភេទប្រុស មានវ័យប្រហែលជាង៥០ឆ្នាំ នៅស្រុកស្វាយលើ ដោយខឹងសម្បានឹងអ្នកកាសែតរូបនោះបានចុះផ្សាយអំពីឈ្មោះ វៃ ដែលជាកូនប្រុសរបស់លោកអ្នកភិបាលរងស្រុក បានឈូសឆាយដីព្រៃរបស់រដ្ឋអស់រាប់រយហិតា។

ប្រភពពីពលរដ្ឋដែលនៅកន្លែងកើតហេតុបានលួចខ្សឹបប្រាប់ថា លោក ឆោម ស៊ីថា រងការវាយដំពីលោកអភិបាលរងស្រុកស្វាយលើ និងគូកន (កូនប្រុសពីរនាក់) ពិតប្រាកដមែន មានអ្នកវាយ មានអ្នកថតរូបទុកទៀតផង តែសំណាងល្អ​បានបងប្អូនពលរដ្ឋដែលនៅទៅនោះជួយអន្តរាគមន៍ ចាប់ឃាត់បំបែក ទើបលោក ឆោម ស៊ីថា មានជីវិតរស់រានដល់រាល់ថ្ងៃនេះ។

លោក ឆោម ស៊ីថា បានប្រាប់ កាសែតកម្ពុជាសុវណ្ណភូមិ តាមទូរស័ព្ទថា លោកពិតជាត្រូវបានលោកអភិបាលស្រុកស្វាយលើ​និងកូនៗគាត់ប្រើហឹង្សាពិតប្រាកដមែន តែព្រឹកឡើងខាងលោកអភិបាលស្រុកបានមកសុំទោស សុមសម្របសម្រួលបញ្ចប់រឿងអស់ហើយ។ លោកឆោមស៊ីថា បានបន្ថែមថា លោករស់នៅក្រោមការគ្រប់គ្រងរបស់គេ​ ហើយគេជាអភិបាលរងស្រុក​ផង​លោកមិនហ៊ានតតាំងជាមួយគេទេ សុំតែរស់ សុំតែសុខ ទៅបានហើយ។

បើយោងតាមផេកផ្លូវការរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៣ថ្មីៗនេះថា គណៈកម្មាការសហគមន៍ព្រៃឈើភ្នំមាស សហការជាមួយមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ សរុបមានគ្នាចំនួន ០៩នាក់ បានចុះល្បាតព្រៃសហគមន៍ ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ក្រុមកាងារ​បានជួបប្រទះបទល្មើសឈូសឆាយដីឆ្លងចូលក្នុងព្រៃសហគមន៍ មានទទឹងតាមព្រំប្រវែង ២០ម៉ែត្រ បណ្តោយព្រំប្រវែង ២០០ម៉ែត្រ ត្រង់បង្គោលលេខៈ ៣៣ និងលេខៈ ៣៤ ខណៈនោះ​គណៈកម្មាការសហគមន៍ បានបន្តធ្វើការស្រាវជ្រាវរកម្ចាស់ ដើម្បីយកមកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រគល់ដីជូនសហគមន៍វិញ។

ចំណែកមន្ត្រីបរិស្ថានដែលប្រចាំការនៅតំបន់ភូមិសាស្ត្រនៃស្រុកស្វាយលើមិនអាចសុំការពន្យល់បានទេ ទាក់​ទង​នឹងការឈូសឆាយទន្ទ្រានព្រៃយ៉ាងណាធិបតេយ្យនៅតំបន់ដែលខ្លួនគ្រប់គ្រងនោះបានទេ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រឃុំកន្ទួត នៃស្រុកស្វាយលើ ត្រូវបានក្រុមឈ្មួញមានអំណាចឃុបឃិតគ្នាជួលគ្រឿងចក្រឈូសឆាយដីរបស់រដ្ឋ ប្រមាណជាជិត២០០០ហិចតា ដើម្បីវាទយកធ្វើជាកម្មសិទ្ធិ។ ប្រភពបន្តថា ក្នុងស្រុកស្វាយលើ មានតំបន់ខ្លះគ្រប់គ្រងដោយមន្ត្រីបរិស្ថាននិងតំបន់ខ្លះគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ហើយពេលមានបញ្ហាម្ដងៗសមត្ថកិច្ចជំនាញហាក់រុញដាក់គ្នា។

កម្ពុជាសុវណ្ណភូមិ មិនអាចសុមការបកស្រាយពីលោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ និងលោក វៃ កូនប្រុសរបស់លោកបានទេនៅពេលនេះ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។

ពលរដ្ឋដែលតាមដានហេតុការណ៍ខាងលើ ស្នើសុំទៅឯកឧត្តម ទៀ សីហា អភិបាលគណៈអភិបាលខេត្តសៀមរាប មន្ត្រីពាក់ព័ន្ធ និងស្ថាប័ណតុលាការខេត្តសៀមរាបមេត្តាធ្វើការស៊ើបអង្កេត ដាក់ទោសទណ្ឌជនបង្កហឹង្សា និងជនដែលឈូសឆាយដីព្រៃរបស់រដ្ឋទាំងពីរនាក់ ឪពុក កូន ខាងលើនេះផង ជៀសវាងអ្នកផ្សេងធ្វើត្រាប់តាម៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1465ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន1983ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1491ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1470ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1444ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1304ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1540ដង លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន1690ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1468ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន1905ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      316នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    11892នាក់
ខែនេះ    40966នាក់
ឆ្នាំនេះ   3225994នាក់
សរុប   49189343នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 03:56