អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន

ដោយៈ សៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 10:26 នាទី ចំនួនអានៈ 1706

ជីវិត​អ្នក​​​ប្រ​កប​របរ ​រត​តាក់​ស៊ី​ដឹក​ភ្លៀវ​ទេស​ចរណ៍​មិន​មែន​ជា​អ្នក​មាន​ផ្ទះ​ធំ ទ្រ​នុំ​ខ្ពស់​អី​នោះ​ទេ ជីវភាព​បាន​ព្រឹក​ខ្វះ​ល្ងាច រក​មួយ​រដូវ​ ដេក​ស៊ី​មួយ​រដូវ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ការ​ចំ​ណាយ​ផ្សេង​ៗដូចជា​​ថ្លៃចត​ឡាន ចត​រឺម៉ក រង​ចាំ​ភ្ញៀវ​ចេញ​ពី​ប្រាសាទ​ ដែល​ជា​បន្ទុក​បន្ថែម​ទៅ​លើ​ជី​ភាព​ក្រី​ក្ររបស់​ពួកគេ។

បើ​តាម​សេច​ក្តី​រាយ​ការណ៍​ពី​បង​ប្អូន​អ្នក​ដឹក​ភ្លៀវ​ទេសចរណ៍​ ដោយ​រថ​យន្ត​ និង​រឺ​ម៉ក​កង់​បី ប្រ​ចាំ​ខេត្ត​សៀម​រាប បាន​អោយ​ដឹង​ថា មាន​ចំ​ណតរថ​យន្ត​​២កន្លែង​ដែល​យក​លុយ​ជា​រៀង​រាល់​ថ្ងៃ​នោះ​គឺ ចំ​ណត​មុខ​ប្រា​សាទ​បន្ទាយ​ស្រី ក្នុង​ស្រុក​បន្ទាយ​ស្រី និង​ចំ​ណត​ភ្នំ​ក្បាល​ស្ពាន ក្នុង​ស្រុក​បន្ទាយ​ដូច​គ្នា។ ពួក​គា​ត់និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ថា ពួកគាត់​មិន​​ពេញ​ចិត្ត​បង់​លុយ​ថ្លៃ​​ចត​ឡាន​​នៅ​ប្រាសាទ​ទាំង​២​ខាង​លើ​នេះទេ។ ពួក​គាត់​បន្តថា ចំ​ណត​ទាំង​២​កន្លែង​ខាង​លើ​នេះ​អង្គុយ​ចាំ​យក​តែ​លុយ​ជា​រៀង​រាល់​ថ្ងៃ តែ​កន្លែង​ចត​ឡាន​មិន​មាន​ដំ​បូល​នោះ​ទេ គឺ​ចត​ឡាន​​កណ្តាល​ថ្ងៃ​ក្តៅ​ហួត​ហែង ស្ទើ​ឆេះ​ឡាន​អស់​ទៅ​ហើយ។​

ក្រុម​អ្នក​ដឹក​ភ្លៀវ​ទេស​ចរណ៍​ខាងលើ​បាន​ត្អូញ​ត្អែថា ពួក​គាត់​មាន​ជី​វភាព​លំ​បាក​ទើប​នាំ​គ្នា​មក​រត​តាក់​ស៊ី រត​រឺ​ម៉ក ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ  ហើយ​រដូវ​ភ្លៀវ​ច្រើន​មាន​តែ​ប្រ​ហែល​៤​ខែ​ប៉ុណ្ណោះ​គឺ​គិត​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ ខែ​គុម្ភៈ ឯរដូវ​អត់​ភ្លៀ​វ​គឺ​ដេក​ស៊ី​ ជួន​កាល​អត់​អី​ស៊ី​ខ្ចី​លុយ​អង្គការ​ចាយ​សិន​រង​ចាំ​រដូវ​ភ្ញៀវ​ច្រើន​ឆ្នាំ​ក្រោយ​មក​ដល់​ចាំ​រក​លុយ​សង​គេ​វិញ តែ​​ថ្នាក់​ដឹក​នាំ​ខេត្ត​មើល​មិន​ឃើញ​ពី​ទុក្ខ​លំ​បាក​នេះទេ មិន​ត្រឹម​តែ​មិន​បាន​ជួយ​ ថែម​ទាំ​ងជាន់កអ្នក​ក្រ​​​ អោយ​កាន់​តែ​ក្រ​ថែម​ទៀត​។

ក្រុម​អ្នក​ដឹក​ភ្លៀវ​ទេស​ចរណ៍​ខាងលើ សំនូម​ពរ​ទៅ​លោក​ ឃឹម​-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ថ្មី មេត្តាបញ្ឈប់​ការ​យក​លុយ​ថ្លៃ​ចំណត​ពី​អ្នក​អ្នក​ដឹក​ភ្ញៀវ​ទេស​ចរណ៍​នៅ​ខេត្ត​សៀម​រាប​ទៀត​ទៅ ​ព្រោះ​លុយ​ទាំង​នោះ​វា​មិន​អាច​យក​ទៅ​អភិវឌ្ឈន៍​ប្រ​ទេស​ជាតិ​បាន​ទេ តែ​បើ​មិន​យក​ពី​អ្នក​ដឹក​ភ្ញៀវ​ទាំង​អស់​នេះ នោះ​វា​អាច​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ពួក​គាត់​បាន​ខ្លះដែរ ព្រោះ​លុយ​នេះ​សំ​រាប់​អ្នក​មាន​គឺ​វាតិច​ណាស់​ តែ​សម្រាប់​អ្នក​ក្រ​គឺ​ច្រើន​គួរសមដែរ។

អ្នក​យក​ព័ត៌យើង​មាន​បាន​ធ្វើ​ការ​សាក​សួរ​ទៅ​អ្នក​អង្គុយ​ចាំ​ទា​លុយ​ថ្លៃ​ចត​ឡាន​ រឺ​ម៉កកង់​បី​ នៅ​ចំណត​ទាំង​២​ខាង​លើ តែ​ពួក​គេ​ហាក់​ព្យា​យាម​លាក់​បាំង​មិន​បញ្ចេញ​ឈ្មោះ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទេ ពួក​គេ​ឆ្លើយ​ថា មិន​ស្គាល់​ថៅ​កែ​ ឬមេ​ដែល​អោយ​យក​ថ្លៃ​ចំ​ណត​នោះ​ទេ គ្រាន់​តែ​ប្រ​មូល​លុយ​បាន​មាន​អ្នក​មក​យក​ជា​រៀង​រាល់​ថ្ងៃពី​ពួកគេ​។

ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជ​ការ​ម្នាក់​នៅ​ភ្នំ​ប្រាសាទ​ក្បាល​ស្ពាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លុយ​ថ្លៃ​ចំណត​ទាំង​នេះ​គឺ​យក​ទៅ​ថ្វាយ​ជូន​លោក​ចៅ​ហ្វាយ​ស្រុក​ប្រាសាទ​បន្ទាយ​ស្រី ខេត្ត​សៀម​រាប​។ លោក​បន្តថា រឿង​លុយ​ទាំង​អស់​នេះ​យក​ជូន​សាលា​ខេត្ត​ ឬ​ចូល​ជា​ថវិការ​រដ្ឋ​ ឬ​ចូល​ហោប៉ៅ​បុគ្គល​ នោះ​លោក​ពុំ​បាន​ដឹង​ច្បាស់​ទេ។

បញ្ជាក់៖ តំលៃ​ចតឡាន និង​រឺម៉ក​គឺ ម៉ូតូ៥រយរៀល រឺម៉កកង់​បី​១ពាន់​រៀល ឡាន​តូច២ពាន់​រៀល​ ឡាន​ធំ​៤ពាន់​រៀល។ ជំ​រក​គ្មាន​ អាច​មាន​ដើម​ឈើ​១ដើម​ ឬ២ដើម​ ដណ្តើម​ប្រ​ជ្រៀត​គ្នាចត។ គុណវិបត្តិ​គឺ ក្តៅឡាន​ ប្រេះ​ថ្នាំ ចំ​ណាយ​ពេល​យូ​ក្នុង​ការ​បញ្ឆេះ​អោយ​ត្រ​ជាក់ ខាត​លុយ​ ខាត​ពេល​វេលា បន្ថែម​ភាព​ក្រី​ក្រដល់​អ្នក​រត​តាក់​ស៊ី។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​បាន​ទេនៅ​ថ្ងៃនេះ​ ព្រោះ​ទូរ​ស័ព្ទមិន​ចូល​៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1906ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1798ដង បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1714ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន2004ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2196ដង សេចក្តីជូនដំណឹង   អាន1819ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2320ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1762ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1646ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1651ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11930នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    78008នាក់
ខែនេះ    825799នាក់
ឆ្នាំនេះ   3570103នាក់
សរុប   57168999នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:49