របាំត្រុដិ (មានវីដេអូ)

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 11 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 2973

I.ប្រភពៈ

            របាំត្រុដិ​ ជារបាំជនជាតិសំរ៉ែ ដែល​ជា​ជន​ជាតិ​ដើម​មួយ​រស់​នៅ​តាំង​ពី​បុរាណ​កា​ល​មក។ ជន​ជាតិ​សំរ៉ែ​សព្វ​ថ្ងៃ​រស់​នៅច្រើន​ច្រង់​ភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាប។ ជារៀង​រាល់​ពេល​ចូល​ឆ្នាំជាន​ជាតិ​សំរ៉ែ​តែង​តែ​យក​របាំត្រុដិ​នេះ​ទៅ​លេង​ថ្វាយ​ព្រះ​ពរ​ព្រះរាជា​ខ្មែរ​នៅ​អង្គរ ប្រ​ជា​ប្រិយ​មួយ​បែប ដែល​គេ​និយម​មក​លេង​ពេល​ចូល​ឆ្នាំថ្មីដើម្បី​ប្រ​សិទ្ធិ​ពរ​ដល់​អ្នក​ស្រុក។ ម្យ៉ាង​ទៀត​របាំ​ត្រុដិ​នេះ​ក៏នាំ​ផ្សា​ភ្ជាប់​ និង​ជំ​នឿ​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​នៅ​ពេល​ដែល​មាន​ការ​រាំង​ស្ងួត។​ក្នុង​របាំនេះ​គេ​និយម​ប្រើ​កន្ទុយ​ក្ងោក​ដោយ​គេ​យល់​ថា ក្ងោក​ជា​តំណាង​ព្រះ​អាទិត្យ​។ មនុស្ស​បន់​ស្រន់​អង្វ​រព្រះ​អាទិត្យ សុំ​អោយ​ព្រះ​អាទិត្យ​ផ្តល់​អំណោយ​ទឹក​ភ្លៀង​គ្រប់​គ្រាន់​ដើម្បី​ស្រែ​ចំការ។

សំគាល់ៈ សព្វ​ថ្ងៃនេះ​គេ​ប្រ​ទះឃើញ​មាន​លេង​របាំត្រុដិ​ តែ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់​ដំ​បង​ប៉ុណ្ណោះ។

II.ឧបករណ៍តន្រ្តី និង​ឧបករណ៍សំដែងៈ

            -ដងកញ្ឆាៈ ធ្វើ​អំពីពីង​ពង់​ប្រ​វែង​២ម៉ែត្រ មាន​បន្ទះរនាប​តូច​ឆ្មារភា្ជប់​នៅ​ចុង ហើយ​ខ្វែង​គ្នាពត់ងទន្ទាំ មាន​សណ្ឋានដូច​ស្នែង​៤។ នៅ​ចុង​បន្ទះរនាប​មាន​ចង​ខ្សែ​ខ្វែង ពីចុង​មួយ​ទៅ​ចុង​មួយ ហើយ​នៅ​កណ្តាល​ខ្សែ​ខ្វែង​នោះ​មាន​បន្តោង​ផ្លែ​អង្គុញ​ដែល​ចោះ​យក​គ្រាប់​ចេញ​អស់ ហើយ​ដាក់​គ្រាប់​គ្រួស ឬដែក​ក្នុង​នោះ ប្រ​យោជន៍​អោយលឺ​សូកាល​ណា​គេ​បុកដង​វា​និង​ដី​តាម​ចង្វាក់​ស្គរ។

            -ចង្ក្រងដំបែរៈ ចង​បន្តោង​និង​ខ្សែ​ទាមគោ ហើយ​ចង​ភ្ជាប់​និង​ដង​ឬស្សីដែរ ចង្រ្កងនេះចង​ព្យួរនឹង​ដែរ។ កាល​ណាគេ​បុកនិង​ដី ក៏លាន់​សូរ​ប្រាវៗ​តាម​ចង្វាក់។

            -ចង្ក្រងរ៉ូងៈ ចង្រ្កង​នេះគេ​ចង​ព្យួរ​ជា​ចង្កោមៗ ប្រ​យោជន៍​លឺ​សូរ​ពេល​សំ​ដែង។

            -ក្រៅ​ពី​នេះ​មាន​ស្គរដី ទ្រអ៊ូរ និង​ទ្រសោ…។

            -មុខត្លុកៈ ធ្វើ​ពី​ឆ្អឹង​ឬស្សីពាស​ក្រដាស​ ឬសាច់ ឬខ្មុក

            -មកុដៈ ធ្វើ​ពី​ក្រដាស​លាប​កាវ​បិទ​អោយ​ក្រាស​តម្រួត​គ្នា​ទៅ​ជារឹង​ គឺស្មាច់ ឬ ខ្មុក ហើយ​ផាត់ពណ៌។

            -ស្នែង​ប្រឹសៈ ស្នែង​ទន្សោង​ កន្ទុយក្ងោក

            -ក្រចកយកផ្តៅប្រវែង​ 0,២ម៉ែត្រ បិទ​ចុង​អោយ​ស្រួច​រោល​ភ្លើង​អោយ​ង ហើយ​យក​ខ្សែ​អំ​បោះ​ចង​ភ្ជាប់​និង​ម្រាម៤ ឯមេ​ដៃមិន​បាច់​ពាក់ទេ។

III.តួសំដែងៈ

            -អ្នកកាន់​ដង​កញ្ឆា (ដង​កញ្ឆា​តំ​ណាង​ដង​ស័ត្រ​ ឬក្លស់)

            -អ្នក​ពាក់មុខ​ត្លុក តំ​ណាង​ព្រាន​ព្រៃ​តំណាង​ដោះ (ទេវតាក្រឡាខ្លួន)

            -ប្រើស​ ទន្សោង​ តំណាង​មា ឬសភាវៈអាក្រក់

            -តួរាំ (តូឯក តួនាង)

            -ពួកភ្លេង ​តំណាង​ទេវតា

            -អ្នក​ពាក់ក្រចង

សំគាល់ៈ តួសំដែង​ក្នុង​របាំត្រុដិ​ជាមធ្យម​មាន​២៥នាក់។

            តួអង្គ​ដែល​គេ​យក​មក​សំដែង​នេះ គឺ​មាន​ទាក់​ទង​នឹង​ជំនឿថា នៅ​តាម​ស្រុក​ភូមិ​ជិត​ឆ្ងាយ យូរៗ​ម្តង​រមែង​មាន​សត្វ​ព្រៃ​ចូល​មក​ក្នុង​ភូមិ​អ្នក​ស្រុក។ គេ​ជឿថា បើ​មាន​សត្វ​ព្រៃ​ណាចូល​ស្រុក​ហើយ គឺមាន​កើត​ឧបទ្រុព្យ​ចង្រៃមិន​ខាន។ គេ​នាំ​គ្នា​ប្រោះ​ព្រំ​ប្រេង​ម្សៅ​អោយ​សត្វ​នោះ ហើយ​សុំ​ពរ​ជ័យ​ពី​សត្វ​នោះ​វិញ។ ដោយ​មាន​ជំនឿ​បែប​នេះ​ហើយ ទើប​អ្នក​ស្រុក​បង្កើត​អោយ​មាន​របាំត្រុដិ​នេះ​ឡើង​ដែល​ត្រូវ​មាន​សត្វ​ប្រើស ទន្សោង​ ក្ងោក សុទ្ធ​សសឹង​ជា​សត្វ​ព្រៃ មាន​បង្ហាញ​អោយ​អ្នក​ស្រុក​ប្រោះ​ព្រំ​ប្រេង​ម្សៅ​ចង​ដៃ​អំ​បោះ​កំរង​អោយ​ស្រេច​តែ​ម្តង​ បើ​សិន​ជា​មាន​សត្វ​ព្រៃ​ចូល​មកលើក​ក្រោយ​ទៀត​ក៏​គ្មាន​កើត​ឧបទ្រុព្យ​ចង្រៃអ្វីដែរ។

            តាម​ឯក​សារ​ខ្លះ​បាន​និយាយ​ទាក់​ទង​ទៅ​នឹង​ពុទ្ធ​សាសនា​ថា ”កាលព្រះពុទ្ធ​នៅ​ជា​ពោធីសត្វ យាង​ចេញ​សាង​ភ្នូស​មារ​បាន​សម្តែង​ខ្លួន​ជា​សត្វ​ប្រើសមក​រារាំង​ស្កាត់​ផ្លូវ​មិន​អោយ​ព្រះ​អង្គ​យាង​ទៅ​បួស​បាន“។ ព្រះ​ពោធិសត្វ​តាំង​អធីដ្ឋាន​ក៏ក្តៅ​ដល់​ទេវតា។ ទេវតា​ក៏ចូល​មក​តំណែង​ខ្លួន​ជាងោះ លប​បាញ់​ប្រើស​ក្លែង​ភេទ​នោះ​ស្លាប់​ទៅ ហើយ​ក៏​បាន​នាំ​គ្នា​ដង្ហែ​ព្រះ​ពោធិ​សត្វ​ទៅ​សាង​ភ្នូស​បាន​សម្រេច​ដូច​បំ​ណង។

            របៀបសំដែងៈ

            ដំបូង​តូ​រសំ​ដែង​ទាំង​អស់​ត្រូវ​បន្ទន់​កាយ​រំលឹក​គុណ​គ្រូ។ មនុស្ស​ព្រៃ​ទាំង​អស់​ចេញ​មក​មាន​កិរិយា​មិន​នឹង​ធឹង​រត​ឆ្លេ​ឆ្លា​ឆ្វេង​ស្តាំ រត​ទៅ​រត​មក​ចេញ​ក្រៅ​ពី​រង្វង់ ហើយ​ច្រើន​រត​ទៅ​មុខ​គេ។ ដង​ខ្លួន​ងេក​ងោគតាម​ចង្វាក់​ស្គរ ដៃ​គ្រាន់​តែ​ពន់​បន្តិច​មិន​ចេញ​ជា​រាំទេ។

            -តួព្រាន​ស្លៀក​ស្លឹក​ចេក​ច្រៀក ចង​ព័ទ្វ​ចង្កេះ លាប​ខ្លួន​ខ្មៅ។

            -អ្នក​ពាក់​ស្នែង (ប្រើស​ ទន្សោង) ចាក់​ក្បាច់​ប្រ​ហែល​ព្រានព្រៃ និង​មនុស្ស​ព្រៃ​ដែរ។ ដៃ​ទាំង​ពីរ​ជូន​យក​ទៅ​កាន់​ស្នែង ជូន​លូក​ទៅ​មុខទំនង​ធ្វើ​ជា​ជើង​ម្រឹគដោយ​ឈាន​បង្កោង​ខ្នង។ គេ​រាំលោតៗ​តាម​ចង្វាក់​ស្គរ​ផ្អៀង​ផ្អង​ដូច (ម្រឹគ​ផ្អើល​ម្តងៗ) យូរៗ​ប្រើស​និង​ទន្សោង ធ្វើ​ជា​រត​ចេញ​ទៅ​ខាង​ក្រៅ​វង់​ម្តងៗ​ដែរ។

            -តួឯក​ និង​តួនាង​ច្រើន​ជា​តួ​រាំនារី។ តួឯក​ពីរ​ស្លៀក​ចង​ក្បិន​ពណ៍ ពាក់​អាវ​ពណ៍ ពាក់​មកុដ ពាក់​សង្វារ ដៃ​កាន់​កន្ទុយ​ក្ងោក។ តួនាង​ពីរ​នាក់​ទៀត​ស្លៀក​សំ​ពត់​សំលុយ​ពណ៍ ពាក់​អាវ​ពណ៍ ពាក់របៃ​គ្មាន​សង្ហាទេ ហើយ​ចង​ដន្សែង​សំយ៉ុង។ តួទាំង​ពីរ​នេះ​មាន​ក្បាច់​ទន់​ភ្លន់​ជាង​គេ ដោយ​មា​ន​រឹក​ជា​នារី​ក្រមុំ​អែន​អន។

            -អ្នក​ពាក់​ក្រចក និង​អ្នក​កាន់​គ្រឿង​ភ្លេង​ជា​តួ​បន្ទាប់​បន្សំ។ អ្នក​ពាក់​ក្រចក​ជួយ​ច្រៀង​ និង​អោយ​ចង្វាក់​ជា​មួយ​ស្គរ​ផង​ ដោយ​ផ្ទាត់​ក្រចក​លឺ​ផស់ៗ ហើយ​ងេក​ងោគ​ខ្លួន​តាម​ចង្វាក់។ អ្នក​កាន់​គ្រឿង​ភ្លេង​ជា​ពិសេស​អ្នក​បុក​ដង​កញ្ឆា និង​អ្នកកាន់​ចង្ក្រង​ដំបែរជួយ​ចង្វាក់​ស្គរ និង​យោល​ខ្លួន​តាម​ចង្វាក់​ស្គរ និង​កញ្ឆា។ (ដកស្រង់ពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1803ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1755ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1563ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1649ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1463ដង លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព?...    អាន1716ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1794ដង កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន1946ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1738ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន2403ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8778នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74856នាក់
ខែនេះ    822647នាក់
ឆ្នាំនេះ   3566951នាក់
សរុប   57165847នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:47