សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 1653

កាលពីរសៀល​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កម្លាំសមត្ថកិច្ច​ចម្រុះ​រួម​មាន ប៉ូលីសសេដ្ឋ​កិច្ច​ខេត្តដែលបញ្ជាដោយឯកឧត្តម​ ម៉ក ធារ៉ា ស្នង​ការ​រង​ខេត្តសៀមរាប​ទទួល​ផែន​ប្រឆាំង​​បទ​ល្មើស​សេដ្ឋកិច្ច មន្ត្រីពេទ្យសត្វ មន្ត្រីបរិស្ថាន អាជ្ញាធរដែនដី ដែលដឹកនាមដោយ ព្រះរាជអាជ្ញារង​ខេត្តលោក ជូន សុបញ្ញា បានចុះត្រួតពិនិត្យ​កន្លែង​កសិដ្ឋានចិញ្ចឹម​ជ្រូក​មួយកន្លែងស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប ដែល​ពលរដ្ឋ​ប្តឹងថា បំផ្លាញ​សុខ​ភាព​របស់​ពួក​គាត់ និង​បំពុល​បរិស្ថាន ជាង១០ឆ្នាំហើយ តែមន្ត្រី​ជំនាញ​ហាក់​ដូច​ជាងងឹតភ្នែកមើល​មិន​ឃើញ​។

ប្រភព​បែប​ធ្លាយ​ពី​ពលរដ្ឋ​បាន​អោយ​កម្ពុជា​សុវណ្ណភូមិ​ដឹងថា ទី១.កសិដ្ឋានចិញ្ចឹងជ្រូកនេះក្មាន​អនាម័យ បណ្តាល​អោយ​ស្អុយ​អាចម៌​ជ្រូកជះក្លិន​អាសោចពេញ​ភូមិ ទី២.តាំងពីរដូវ​ភ្ជុំ​បិណ្ឌមក​ជ្រូក​ឈឺស្លាប់ ដុត​ចោល​ក្នុង​កសិដ្ឋានដោយ​ប្រើកង់ឡាន​ កង់ម៉ូតូ គល់អុះ បណ្តាល​អោយ​ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់បក់បោក​ពេញ​ភូមិ​ស្អុយ​ហើយ​ឆ្ងៀម​ទៀតធ្វើ​អោយ​ពលរដ្ឋ​ក្តៅ​ក្រហាយ ទី៣.ពលរដ្ឋ​ប្រាប់​ថា កាប់​ជ្រូក​ឈឺ​ដឹក​តាម​ម៉ូតូលក់​ចែក​ចាយ ដោយ​គ្មាន​ការ​ឆ្លង​កាត់​ឃាត្តដ្ឋាន (កុងស៊ី) និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​ពេទ្យ​សត្វ។

បើ​យោង​តាម​សម្តីរបស់​ប៉ូលីស​សេដ្ឋកិច្ច​បន្ទាប់​ពី​ចូល​ទៅ​ពិនិត្យ​ក្នុង​កសិដ្ឋាន​ខាង​លើ​នេះ បាន​អោយ​ដឹង​ថា ទី១.បរិស្ថានមិន​ល្អគ្មាន​អនាម័យ ទី២.ជ្រូកនៅសល់មានជីវិត៣០ក្បាល ទី៣.ម្ចាស់កសិដ្ឋានឈ្មោះ លៀម មុំ ភេទស្រី បាន​ប្រាប់សមត្ថកិច្ចថា កាលពី​កំឡុង​ភ្ជុំ​បិណ្ឌ គាត់​ពិត​ជាបាន​ដុត​ជ្រូក​ដែល​ស្លាប់​ចំនួន​១២ក្បាល​មែន ទី៤.កសិដ្ឋាននេះគ្មាន​ច្បាប់​អនុញ្ញាតិ។

បើ​យោង​តាម​សម្តី​មន្ត្រី​ពេទ្យសត្វ​វិញបាន​អោយ​ដឹងថា កន្លែងកសិដ្ឋាន​នេះ​ពិត​ជាគ្មាន​អនាម័យ​មែន ហើយ​លទ្ធផល​ជំងឺជ្រូក​ពុំ​ទាន់​ប្រាប់​បាន​ទេ រង​ចាំ​យក​ឈាម​ជ្រូក​ទៅ​ធ្វើ​ការពិនិត្យ​ចំ​ណាយ​ពេល​ប្រ​ហែល​២ថ្ងៃទើប​ដឹង​លទ្ធផល។

ប្រជាពលរដ្ឋ​រិះគន់​ថា លោក ព្រំ វិច ប្រធានការិយាល័យបសុ​ពេទ្យខេត្ត​សៀមរាប​ មិន​គួរ​អនុញ្ញាតិអោយ​ម្ចាស់​កសិដ្ឋានឈ្មោះ​ លៀម មុំ នេះបើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដោយ​ឥត​ច្បាប់​ ជាង១០ឆ្នាំកម្លង​មក​ ហើយ​បំ​ពុល​បរិស្ថាន ធ្វើ​អោយ​ពលរដ្ឋ​រស់​នៅ​ជុំ​វិញ​ឈឺ​ជិត​ដាច​ខ្យល់​គ្រប់​គ្នា​បែបនេះ។ ពលរដ្ឋ​ស្នើ​សុំ​អោយ​ថ្នាក់​ដឹក​នាំរបស់​លោក​ ព្រំ វិច មេត្តាដក​លោក​ព្រំវិចចោលទៅ បើ​ទុក​អោ

យ​នៅ​បន្ត​ការងារទៀត ខ្លាច​ក្រែង​តែ​បង្កអោយ​កសិដ្ឋានបែបនេះកើត​ឡើង​រាប់​ម៉ឺន​កន្លែង​ផ្សេងទៀត​ក្នុង​ការ​ចិញ្ចឹម​ឆ្នាំបាយ​ផ្ទាល់​ខ្លួន​។

រីឯលោក ស៊ីន គង់ ប្រធាន​បរិស្ថាន​ខេត្តសៀមរាប ក៏បាន​បញ្ជាមន្ត្រី​របស់​ខ្លួន​មក​ចូល​រួម​ផងដែរ តែជាអកុសល់ ខាង​បរិស្ថាន​មិន​បាន​ឈឺក្បាល​វិល​មុន​អីទេ បើ​ទោះ​ជា​ផ្សែង​ពុល ក្លិន​ស្អុយ​ សាយ​ភាយ​ពេញ​មេឃ​​បែបនេះក៏ដោយ។

ពលរដ្ឋបន្តរិះគន់ទៀតថា ករណីខាងលើនេះ វាជាសមត្ថកិច្ច និង​ជាកាតព្វកិច្ច​របស់​មន្ទីរ​បរិស្ថាន និងពេទ្យសត្វ​ ដែល​ជាមន្ត្រី​ជំ​នាញ តែ​មិន​ដឹង​ជាមូល​ហេតុ​អ្វី​បាន​ជាជំនាញ​ទាំ​ងពីរ​នេះ អត់​មាន​ធ្វើ​ដឹង​ធ្វើ​លឺ​អីទាល់​តែសោះ​ រហូត​ដល់​ផ្ទុះ​រឿង​ លាន់​លឺ​ឡើង​កក្រើកដូច​គ្រាប់​បែប​បរិមាណូ​ទើប​ឃើញ​ជំនាញ​ចុះ​មក​ពិនិត្យ។ ពលរដ្ឋ​សំនូម​ពរ​យ៉ាង​ទទួចទៅ​សមត្ថកិច្ច មន្រ្តីជំនាញ អាជ្ញាធរដែនដី តុលាការខេត្តសៀមរាប និង ឯកឧត្តម​ ទៀ សី​ហា អភិបាល​ខេត្ត​សៀមរាប មេត្តា ចាត់​ការ​ម្ចាស់កសិដ្ឋានឈ្មោះ លៀម មុំ​ នេះទៅ​តាម​ផ្លូវ​ច្បាប់​អោយ​ខាន​តែបាន​ផង៕ ដោយ: ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1647ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន2153ដង បុណ្យចូលឆ្នាំខ្មែរ   អាន2951ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1847ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន1714ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1757ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន2265ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1759ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន1165ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4238ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6366នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72444នាក់
ខែនេះ    820235នាក់
ឆ្នាំនេះ   3564539នាក់
សរុប   57163435នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:41