ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 30 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 10:22 នាទី ចំនួនអានៈ 2510

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ដែល​មាន​ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជា​ប្រធាន​ និង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​អនុប្រធាន​ទី​១​ បាន​បើក​កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ជិត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ហើយ​កិច្ចប្រជុំ​ទាំងមូល​នោះ​បែរ​ក្លាយជា​វេទិកា​ជ្រួលច្រ​បល់​ ដ្បិត​ត្រូវ​បាន​អុកឡុក​ និង​ប្រមាថ​យ៉ាង​ចាស់ដៃ​រហូត​ដល់​ថ្នាក់​ដក​កាំភ្លើង​ដាក់​លើ​តុ​ និង​ភ្ជង់​ពី​សំណាក់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ទទួល​បន្ទុក​ការងារ​សន្តិសុខ​-​សណ្តាប់ធ្នាប់​ ខណៈ​ផ្កាយ​៤​យោធា​រូប​នេះ​មាន​អាកា​រៈ​ស្រវឹងស្រា​ជោកជាំ​ ធ្វើ​ឲ្យ​សមាជិក​អង្គប្រជុំ​"​សាបមាត់​"​ និង​"​លស់​ព្រលឹង​"​គ្រប់​គ្នា​ ។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ពេល​សមាជិក​អង្គប្រជុំ​ចូល​តុ​ប្រជុំ​ជួបជុំ​គ្នា​សឹង​គ្រប់​ហើយ​នោះ​ ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ ស្រាប់តែ​បាន​និយាយ​រៀបរាប់​ទាំង​កំហឹង​ថា​ ខ្លួន​ទទួល​បាន​ដំណឹង​មាន​គេ​រៀបចំ​ប្រុង​ដក​មុខ​តំណែង​ខ្លួន​ និង​បណ្តេញ​ខ្លួន​ចេញពី​បក្ស​ថែម​ទៀត​ ។​ ក្រៅពី​ការ​ដក​កាំភ្លើង​ដាក់​លើ​តុ​ និង​ភ្ជង់​ទៅ​លើ​សមាជិក​អង្គប្រជុំ​ ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ បាន​ប្រមាថ​យ៉ាង​ចាស់ដៃ​ទៅ​លើ​ឯកឧត្តម​ នុ​ត​ សា​អាន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ ដែល​មាន​វ័យចាស់​ទុំ​ជាង​ ដោយ​ប្រើ​ពាក្យ​សម្តី​អសុរោះ​ធ្ងន់ៗ​ថា​ "​ហ្អែ​ង​ អាមឹង​"​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ បាន​បញ្ជា​ទៅ​អង្គរក្ស​របៀប​គំរាម​ បើ​មាន​កម្លាំង​ខាង​ណា​ចេញ​មុខ​មក​អន្តរាគមន៍​ជួយ​ នុ​ត​ សា​អាន​ ត្រូវ​បាញ់​ចោល​ទាំងអស់​ ។​ កុំ​ថា​ឡើយ​សមាជិក​អង្គប្រជុំ​ សូ​ម្បី​តែ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​ចូល​យក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​នោះ​ ក៏​ភ័យ​បុក​ពោះ​គ្រប់ៗ​គ្នា​ដែរ​ ។​ ភាព​ច្រងេងច្រងាង​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ ត្រូវ​បាន​ធូរស្រាល​មក​វិញ​ បន្ទាប់​ពី​ឯកឧត្តម​ ថោ​ង​ ខុន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បង្ហាញ​វត្តមាន​ស្ទុះ​ទៅ​ចាប់​ឱប​ និង​និយាយ​សម្រួល​ ខណៈ​សមាជិក​អង្គប្រជុំ​ រួម​ទាំង​ឧត្តមសេនីយ៍​ផ្កាយ​៣​ឯទៀតៗ​ផង​ ដូច​ជា​លោក​ឧត្តមសេនីយ៍​ លី​ កុសល​ ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ និង​លោក​ឧត្តមសេនីយ៍​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​…​ជាដើម​ មិន​ហ៊ាន​ "​ហើបមាត់​"​ឡើយ​ ។​

​មិន​ទាន់​ដឹង​ថា​ តើ​ឯកឧត្តម​ នុ​ត​ សា​អាន​ និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ សម្តែង​នូវ​ការ​ឈឺចាប់​ និង​ប្រតិកម្ម​យ៉ាងណា​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​អំពើ​ប្រមាថ​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ នោះ​ ខណៈ​មជ្ឈដ្ឋាន​នានា​ដែល​បានដឹង​ហេតុការណ៍​ នាំ​គ្នា​រិះគន់​ទៅ​លើ​អំពើ​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ បែប​នេះ​ ។​

​ឯកឧត្តម​ សៅ​ សុខា​ ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០១០៥​ ។​ នាយទាហាន​រូប​នេះ​ទទួល​បានការ​តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣៩៩/៧៥​ ចុះ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​១៩៩៩​ ពោល​គឺ​មាន​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ​ និង​ក្រោយមក​ ត្រូវ​បាន​តែងតាំង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៦១​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៩​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ សៅ​ សុខា​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១០/២២០​ ចុះ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១០​ ។​ ឥទ្ធិពល​អំណាច​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ នៅ​ក្នុង​ជួរ​កង​យោ​ពល​ខេមរភូមិន្ទ​ គឺ​កម្រិត​មហិមា​ ក្នុង​ឋានៈ​ជា​មន្ត្រី​ជំនិត​ និង​ជា​នាយទាហាន​ដៃស្តាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

កម្ពុជាសុវណ្ណភូមិ​ ពុំទាន់អាចសុំការ​បកស្រាយ​ពី​លោក​ផ្កាយមាស៤​ សៅ សុខា បានទេព្រោះ​លេខ​ទូរស័ព្ទ​ខល​មិន​ចូលនៅ​ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ​​ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1668ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន1888ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2084ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន1928ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1524ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1415ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1592ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1436ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1684ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1521ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1062នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70653នាក់
ខែនេះ    177731នាក់
ឆ្នាំនេះ   2635634នាក់
សរុប   51995560នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:21