ព័ត៌មានក្ដៅ

សុភាសិតមួយពោលថា ”ល្អពុម្ព ទើបល្អព្រះ“ ចូរបកស្រាយ?

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 20 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 10:25 នាទី ចំនួនអានៈ 2018

ដើម្បីរស់នៅ​បាន​មនុស្ស តែង​មាន​របរ​ចិញ្ចឹមជី​វិត​ផ្សេងៗ​ពី​គ្នា ខ្លះ​ធ្វើការ​រាជការ ស្រែចំការ និង​របរ​ដាប់​ឆ្លាក់​ចាក់ពុម្ព​រូប​ជា​ដើម ដើម្បី​អោយ​រូប​ដែល​ចាក់​ចេញមក​បាន​ល្អ​ស្អាត​ទាល់​តែ​អ្នក​ចាក់​ប្រើ​ពុម្ព​ស្អាត​ដែរ។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​មាន​សុភា​សិត​មួយ​ពោល​ថា ”ល្អពុម្ព ទើប​ល្អព្រះ“ ។ តើ​សុភា​សិត​ខាង​លើ​នេះ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ដូច​ម្តេច?

ដើម្បី​កុំ​អោយ​យល់​ច្រ​ឡំ​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​ខាង​លើ​យើង​គប្បី យល់​អត្ថ​ន័យ​នៃ​ពាក្យ ”ពុម្ព“ ជា​មុន​សិន។ ពុម្ព គឺ​ជា​ប្រ​ដាប់​សំ​រាប់​ចាក់​រូប​ផ្សេងៗ ដូច​ជា​រូប​ព្រះ​ជា​ដើម។

ប្រ​ធានបទខាង​លើ មាន​ន័យ​ថា រូប​ព្រះ​ពុទ្ធ​បដិមាទាំង​ឡាយ​ ដែល​ស្អាត​សម​សួន​តាម​លក្ខណៈ អា​ស្រ័យ​លើ​ពុម្ព​នោះ​ស្អាត​ល្អ​ត្រឹម​ត្រូវ​ដែរ។ ពាក្យថា ​”ល្អពុម្ព ទើប​ល្អព្រះ“ នៅទី​នេះសំដៅ​លើ​ការ​ប្រ​កប​របរ​សិប្ប​កម្ម​ផលិត​រូប​ព្រះ​ពុទ្ធ​បដិមា ដោយប្រើ​ពុម្ព​ចាក់​បង្តើត​ឡើង។ ដើម្បី​បាន​រូប​ព្រះ​ពុទ្ធ​បដិមា​ស្អាត​បាត សិប្ប​ករ​ទាំង​ឡាយ​គប្បី​កែ​ឆ្នៃ ឬ​ផលិត​ឧបករណ៍​ចាក់​ពុម្ព​រូប​អោយ​បាន​ស្អាត​ឥត​ខ្ចោះ​ជា​មុន​សិន ទើប​ការ​ចាក់​ ពុម្ព​រូប​ព្រះ​ចេញ​មក​បាន​ស្អាត​តាម​នោះ​ដែរ។ បើ​ពុម្ព​មិន​ល្អ​ត្រឹម​ត្រូវ ខុស​ទម្រង់​បែប​បទ រូប​ព្រះ​ដែល​ចាក់​​ពី​ពុម្ព​នោះក៏​ខុស​ទៅ​តាម​នោះ​ដែរ មាន​ន័យ​ថា ជា​រូប​ព្រះ​មិន​ល្អ​ស្អាត​ មិន​សម​និង​តម្រូវ​ការ​មនុស្ស​។ ហើយ​បើ​ពុម្ព​ប្រេះ​បែក​ឆែប រូប​ព្រះ​ដែល​ចាក់​ចេញ​ពី​ពុម្ព​ទាំង​នោះ​ ក៏​មាន​ស្នាម​ដូច​ពុម្ព​ដែរ។ ឃើញ​ដូច​នេះ ហើយ​ ទើប​ចាស់​ទុំ​បង្កើត​ពាក្យ​ពេចន៍​ប្រៀន​ប្រ​ដៅថា ”ល្អពុម្ព ទើប​ល្អព្រះ“ ។

ពាក្យ​ពុម្ព​ប្រៀប​ធៀប​ទៅ​និង​មាតា​បិតា អាណា​ព្យា​បាល អ្នក​គ្រប់​គ្រង ឯពាក្យ​ព្រះ ប្រៀប​ធៀប​ទៅ​និង​កុល​បុត្រ​កុលធី​តា ទាំង​ឡាយ។ ”ល្អពុម្ព ទើប​ល្អព្រះ“ នៅ​ក្នុង​ន័យ​ធៀប​គឺ​ចង់​បញ្ចាក់​ពី ទំនាក់​ទំនង​នៃ​ការ​រស់​នៅ ក្នុង​គ្រួសារ រវាង​ឪពុក​ម្តាយ​ និង​កូន​ចៅ​ប្រុស​ស្រី។ ក្នុង​ការ​រស់​នៅ​នេះ មាតាបិតា គ្រូឧបជ្ឈាយាចា អ្នក​គ្រប់​គ្រង មាន​ទួនាទី​ក្នុង​ការ​អប់​រំ​នែ​នាំ កូន​ចៅ​ប្រុស​ស្រី ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់ខ្លួន។ បើ​អ្នក​ទាំង​នោះ​ចា​អ្នក​គ្រប់​គ្រង​មិន​បាន​​សង្កេត​ពិនិត្យ​ការ​រស់​នៅ ឬធ្វេស​ប្រ​ហែស​ក្នុង​ការ​នែនាំដល់​កូន​ចៅ ធ្វើ​អោយ​កូន​ចៅ​ទាំង​ឡាយ និង​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ល្អ ចូល​ចិត្ត​ប្រ​ព្រឹត្តិ​អំ​ពើ​មិន​សម​រម្យ ល្មើសច្បាប់ ដែល​នាំ​អោយ​មាន​ទុក្ខ​ទោស​ដល់​ខ្លួន​និង​ក្រុម​គ្រួសារ។ ជូន​កាល​មាតា​បិតា អាណា​ព្យា​បាល ទាំង​ឡាយ​នោះ​ជា​មនុស្ស​មិន​ល្អ ប្រ​ព្រឹត្តិ​អំ​ពើ​មិន​ល្អ​ជា​គំរូ ដល់​កូន​ចៅ។ ជូន​កាល​ទៀត​មានតា​បិតា​ខ្លះ ធូរ​រលុង ដោយ​ការ​ស្រ​លាញ់​កូន​ពេក ទំ​រើស​កូន​ៗ​អោយ​ភ្លើត​ភ្លើន​ភ្លេច​អ្វី​ដែល​ល្អ​ត្រឹម​ត្រូវ។ ដូច​នេះ​អាកប្ប​កិរិយា​ឆ្គាំឆ្គង​របស់​កូន​ចៅ បណ្តាល​មក​ពី​ម៉ែ​ឪ អាណា​ព្យាបាល​មិន​អប់​រំ នែ​នាំ​អោយ​បាន​ត្រឹម​ត្រូវ សម​ដូច​ពាក្យ​ចាស់​ថា ”ឪអាចារ្យ​ កូន​អាចារ្យ ឯឪ​ជា​ចោរ​កូន​ក៏​អាច​ជា​ចោរ​ដែរ“។ជាក់​ស្តែង ក្នុង​អក្ស​រ​សិល្ប​ខ្មែរ​រឿង​កុលាប​ប៉ៃ​លិន ដោយ​តាម​ចើម​ជា​មនុស្ស​ល្អ និង​ចេះ​អប់​រំ​ផ្តល់​គំនិត្ត​ល្អៗ ធ្វើ​អោយ​ចៅ​ចិត្ត​ក្លាយ​ជា​យុ​វ​ជន ​ល្អ​មួយ​រូប​គួរ​អោយ​កត់​សំ​គាល់ និង​គួរ​ជា​ទី​ស្រ​លាញ់​រាប់​អាន។ ចំ​ណែក​លោក​បាឡាត់​ស្រុក​សង្កែ​វិញ ដោយ​ខ្វះ​ការ​អប់​រំ​ និង​ទទួល​បាន​ការ​ទំរើស​ពី​សំ​ណាក់​មាតា​បិតា ធ្វើ​អោយ​គេ​ក្លាយ​ជា​មនុស្ស​ទំនើង មាន​ចរិត​ក្អេង​ក្អាង ប្រ​ហើន​កោង​កាច មិន​ល្អ​ ប្រ​ព្រឹត្ត​អំ​ពើ​ខុស​ច្បាប់​ជា​ទម្ងន់។ ដូច​នេះ​ក្នុ​ង​ការ​រស់​នៅ​របស់​មនុស្ស គ្រប់​ក្រុម​គ្រួសារ បើ​អាណា​ព្យា​បាល ជា​មនុស្ស​ល្អ កូន​ចៅ​ដែ​ល​នៅ​ក្រោម​ឱវាត ក៏​ជា​មនុស្ស​ល្អ​ដែរ។

សរុប​សេចក្តី​មក ធ្វើ​ពុម្ព​សំ​រាប់​ចាក់​រូប​ព្រះ​បាន​ស្អាត ទើប​ចាក់​ចេញ​ ឬ​បង្កើត​រូប​ព្រះ​បាន​ស្អាត ឯមាតា​បិតា​ជា​មនុស្ស​ល្អ កូន​ចៅ​ក៏​និង​ក្លាយ​ជា​មនុស្ស​ល្អ​ជាក់​ជា​មិន​ខាន។

ឆ្លង​តាម​ការ​បក​ស្រាយ​បញ្ជាក់​ខាង​លើ សុភា​សិត​បុរាណ​មួយ​ឃ្លា​នេះ ពិត​ជា​មាន​អត្ថ​ន័យ​ខ្លឹម​សារ​ត្រឹម​ត្រូវ  ព្រោះ​បាន​អប់​រំ​នែ​នាំ​មាតា​បិតា​អាណា​ព្យា​បាល ទាំង​អស់​អោយ​ខិត​ខំ​ ប្រៀន​ប្រ​ដៅ និង​កសាង​ខ្លួន​អោយ​ក្លាយ​ជា​មនុស្ស​ល្អ ជា​គំ​រូ​ដល់​កូន​ចៅ ឯ​កូន​ចៅ​វិញត្រូវ​ចេះ​គោរព​ស្តាប់​បង្គាប់ យក​គំ​រូ​ល្អ​តាម​មាតា​បិតា អាណា​ព្យា​បាល​របស់​ខ្លួន។ ដូច​នេះ​ខេមរមុត្រ​ធី​តា​ទាំង​ឡាយ គប្បី​ព្យាយាម​ស្តាប់​បង្គាប់ អាណា​ព្យា​បាល គ្រូឧជ្ឈា​យាចា អោយ​បាន​ល្អ ត្រឹម​ត្រូវ បើម្បី​ក្លាយ​ជា​យុវ​ជន​ល្អ និង​ជា​មេ​ដឹក​នាម​ល្អ របស់​ប្រ​ទេស​ជាតិ៕ ដោយ​៖ លោក សាស្រ្តា​ចារ្យ ជៀប​-អង្គា​វឌ្ឍនា

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      22508នាក់
ម្សិលមិញ    68738នាក់
សប្ដាហ៍នេះ    240348នាក់
ខែនេះ    387621នាក់
ឆ្នាំនេះ   3131925នាក់
សរុប   56730821នាក់
ថ្ងៃទី 09 ខែ 05 ឆ្នាំ 2025 ម៉ោង 16:21