ព័ត៌មានក្ដៅ

កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 20 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 02:20 នាទី ចំនួនអានៈ 7059

សុភា​សិត​មួយ​ពោល​ថា ”កុំស្លាប់ដូច​ពស់​ កុំ​រស់​ដូច​កង្កែប“ ចូរ​បកស្រាយ?

​មនុស្ស​គ្រប់​រូប​មិន​អាច​ជៀស​ផុត​ពី​សេច​ក្តី​ស្លាប់​បាន​ឡើយ តែ​មុន​និង​ស្លាប់​មនុស្ស​គប្បី​បន្សល់​ទុក​នូវ​ស្នា​ដៃ ល្អៗ និង​ពោរពេញ​ដោយ​កេរិ៍្ត​ឈ្មោះ​បោះ​សំ​លេង​ បើ​នៅ​រស់​វិញ​ មនុស្ស​គប្បី​កែ​ខៃ​ជីវិត អោយ​ប្រ​សើ​ថ្លៃ​ថ្លា និង​អភិ​វឌ្ឍន៍​រីក​ចំ​រើន។ អា​ស្រ័យ​ហេតុ​នេះ​ហើយ ទើប​មាន​សុភា​សិត​មួយ​ពោល​ថា ”កុំស្លាប់ដូច​ពស់​ កុំ​រស់​ដូច​កង្កែប“។ តើ​សុ​ភា​សិត​ខាង​លើ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ដូច​មេ្តច?

ដើម្បី​កុំ​អោយ​យល់​ច្រ​ឡំ ក្នុង​ការ​ដោះ​ស្រាយ បញ្ហ​ខាង​លើ​ យើង​គប្បី​យល់​អត្ថ​ន័យ​នៃ​ពាក្យ ”រស់​ និង​ស្លាប់“ ​អោយ​​បាន​ច្បាស់​លាស់​ជា​មុន​សិន។ រស់​ គឺ​ជា​ការ​រក្សា​ជីវិត​អោយគង់​នៅ។ ស្លាប់ គឺ​ការ​រលត់​ផុត​សង្ខារ​។

ប្រ​ធាន​បទ​ខាង​លើ​មាន​ន័យ​ថា គ្រប់​មនុស្ស​ទាំង​ឡាយ​ត្រូវ​ស្លាប់ ដោយ​បន្សល់​ទុក​នូវ​កេរ្តិ៍​ឈ្មោះ ល្អ​ប្រ​ពៃ ហើយ​ត្រូវ​រស់​ដោយភាព​ថ្លៃ​ថ្នូរ និង​អភិវឌ្ឍន៍ មិន​ត្រូវ​ស្លាប់​ហើយ​និង​រស់​នៅ​ដោយ​ឥត​ប្រ​យោជន៍ ឥត​ន័យ​ខ្លឹម​សារ​នោះ​ទេ។

ពាក្យ​ថា ”កុំស្លាប់ដូច​ពស់​ កុំ​រស់​ដូច​កង្កែប“ គឺ​សំ​ដៅ​លើ​សត្វ​ពស់។ ពស់​ ជា​សត្វ​ល្មួន​មួយ​ប្រ​ភេទ ដែលខ្លះ​គ្មាន​ពឹស ហើយ​ខ្លះ​​​មាន​ពឹសខ្លាំង​ក្លា​​គួរ​អោយ​ខ្លាច អាច​ខាំ​សំលាប់​ជីវិត​មនុស្ស​បាន​។ ដូច​នេះ មនុស្ស​គ្រប់​គ្នា​កាល​បើ​ឃើញ​សត្វ​ពស់​នេះ​ហើយ តែង​តែ​វាយ​សំ​លាប់​ ដោយ​ឥត​ពិចារ​ណា​ឡើយ ហើយ​ពស់​ត្រូវ​បាន​ស្លាប់​ដោយ​គ្មាន​ការ​តវា​ ឬ​សំ​លេង​ថ្ងូរ​ថ្ងួច​អ្វី​នោះ​ទេ។ ហើយ​ការ​ស្លាប់​របស់​សត្វ​ពស់​នេះ មិន​បាន​សន្សល់​ទុក​អ្វី​ដែល​ជា កេរ​ដំណែល​និង​ជា​ស្នា​ដៃ សូម្បី​បន្តិច​ក៏​គ្មាន​ដែរ មាន​តែ​ការ​ខ្លាច​រអា និង​ការ​ស្អប់​ខ្ពើម​តែ​ប៉ុណ្ណោះ។ ដូច​នេះ​ការ​ស្លាប់​របស់​ពស់ គឺ​ស្លាប់​ដោយ​គ្មាន​តំលៃ គ្មាន​ន័យ​ខ្លឹម​សារ និង​គ្មាន​ការ​អា​ណិត​អា​សូរ ពី​សំណាក់​មនុស្ស​ដែល​​បាន​ឃើញ​ បាន​ជួប​ពី​ភាព​កាច​សាហាវ​របស់​វានោះ​ទេ។  ​

ឯសត្វ​កង្កែប​វិញ ជា​ប្រ​ភេទ​សត្វ​លោត​ស៊ី​សត្វ​ល្អិត​ជា​អាហារ ស្លូត​គ្មាន​ពឹស និង​មិន​អាច​ធ្វើ​អ្វី​ដែល​ប៉ះ​ពាល់​ដល់​ជីវិត​អ្នក​ណា​ម្នាក​ឡើយ។ តែ​ការ​រស់​នៅ​របស់​សត្វ​ប្រ​ភេទ​នេះ ក៏មិន​បាន​សុខ​ជា​ មិន​បាន​រស់​ដោយ​ស្រួល​នោះ​ទេ ព្រោះ​វា​ជា​សត្វ​មិន​ឆ្លាត វា​រស់​នៅ​ក្នុង​រន្ធ តែ​វា​មិន​អាច​មាន​សមត្ថ​ភាព ជីក​កកាយ​បង្កើត​រន្ធ ដើម្បី​ជីវិត​រស់​នៅ​របស់​វា​ទេ គឺ​វា​តែង​តែ ចូល​រស់​នៅ​ក្នុង​រន្ធក្តាម និង​រន្ធ​សត្វ​ផ្សេងៗ ដែល​ទំ​នេរ។ ជួន​កាល​វា​រស់​នៅ​តាម​គម្ពោត​ក្បែរ​មាត់​ទឹក។ កង្កែប​គ្មាន​ពឹស​គ្មាន​ចង្កូម គ្មាន​ធ្មង់ សំ​រាប់​ការ​ពារ​ខ្លួន​របស់​វា​ទេ ជា​ហេតុ​ធ្វើ​អោយ​វា​ងាយ​ក្នុង​ការ​យាយី​ដល់​ជីវិត​របស់​វា​ពី​សំណាក់​មនុស្ស និង​សត្វ​ដទៃ​ទៀត។ ដូច​នេះ​ការ​រស់​នៅ​របស់​កង្កែប ពោពេញ​ដោយ​ភាព​ភិត​ភ័យ និង​​គ្មាន​ការ​អភិ​វឌ្ឍន៍ ជីវិត​រស់​នៅ​អោយ​បាន​ល្អ​ឡើយ។

ឯពាក្យ ”កុំស្លាប់ដូច​ពស់​ កុំ​រស់​ដូច​កង្កែប“ ក្នុងន័យ​ធៀប​វិញ គឺ​សំ​ដៅ​ការ​រស់ និង​ការ​ស្លាប់​របស់​មនុស្ស។ គឺ​មាន​ន័យ​ថា មនុស្ស​គប្បី បន្សល់​ទុក​នូវ​ស្នា​ដៃ និង​កេរ​ដំ​ណែល​ផ្សេងៗ ដែល​ខ្លួន​ខំ​កែ​ច្នៃ​រិះ​រក​វិធីបង្កើត​ឡើង កាល​ពី​ខ្លួន​នៅ​រស់។ ដូច​នេះ​មនុស្ស​គប្បី ឧស្សាហ៍​ ព្យាយាម ធ្វើ​ការ​ងារ ផ្សែងៗ​ជា​ច្រើន……។ ជៀស​វា​ង​ការ​ស្លាប់​ទៅ​ដោយ​សោះ​សូន្យ​ទទេ គ្មាន​បន្សល់​ទុក​អ្វី​ក្រៅ​ពី​កេរ្តិ៍​ឈ្មោះ​អា​ក្រក់​ ស្អុយ​រលួយ​ងំ​ គួរ​អោយ​ស្អប់​ខ្ពើម​ដែល​ជា​រឿង​មិន​ល្អ។  ឯកុំ​រស់​ដូច​កង្កែប​វិញ គឺ​មាន​ន័យ​ថា​ មនុស្ស​ម្នា​គ្រប់​សញ្ជាតិ​ទាំង​អស់​ គប្បី​ចេះ​កែ​ខៃ​ការ​រស់​នៅ អោយ​បាន​ល្អ​ប្រ​សើរ អភិវឌ្ឍ​ន៍​រីក​ចំ​រើន មា​សេរី​ភាព​ និង​សុភមង្គល់។ គឺ​មនុស្ស​មិន​ត្រូវ​រស់​ដោយ​ពឹង​លើ​កំម្លាំង​អ្នក​ដទៃ រស់​ស្តាប់​តាម​តែ​ការ​បញ្ជា​របស់គេ ឬ​រស់​នៅ​ក្រោម​ការ​ប្រ​មាថ​មើល​ងាយ ជិះ​ជាន់​ កៀប​សង្កត់ សព្វ​បែប​យ៉ាង ទាំង​ផ្លូវ​កាយ​វា​ចារ​ចិត្ត ហើយ​ចេះ​តែ​សង្ងំ​ទ្រាំ រស់​ដោយ​គ្មាន​ការ​តស៊ូ រើ​បំ​រាស​ផ្លាស់​​ប្តូរ​ជោគ​វាស​នា​របស់​ខ្លួន។ ដូច​នេះ​មនុស្ស​ត្រូវ​រស់​ដោយ​កិត្តិ​យស​ថ្លៃ​ថ្នូរ បើ​ស្លាប់​ក៏​ត្រូវ​បន្សល់​ទុក​នូវ​កេរ្តិ៍​ឈ្មោះ ល្អ​ប្រ​សើរ តួ​យ៉ាង​ដូច​ជា​សម្តេច​សង្ឃ​រាជ​ជួ​ណាត ថ្វី​ត្បិត​ព្រះ​អង្គ​បាន​សុគត ចាក​លោក​នេះ​យ៉ាង​យូរ​ណាស់​ទៅ​ហើយ​ក្តី ក៏​កិត្តិ​ស័ព្ទ​របស់​ព្រះ​អង្គ នៅ​តែ​ល្បី​រន្ធឺ​សុះ​សាយ គ្មាន​ថ្ងៃ​និង​សាប​សូន្យ​ឡើយ ក៏​ព្រោះ​តែ​ស្នា​ដៃ​ទាំង​ឡាយ ដែល​ព្រះ​អង្គ​បាន​បន្សល់​ទុក មុន​ពេល​សុគត។ ដូច​នេះ​មនុស្ស​ត្រូវ​តែ​កែ​ច្នៃ​ជីរិត​រស់​នៅ​អោយ​បាន​ថ្លៃ​ថ្នូរ និង​ត្រូវ​បង្កើត​ស្នា​ដៃ ទុក​ជា​កេរ​ដំ​ណែល​សំ​រាប់​កូន​ចៅ​ជំ​នាន់​ក្រោយ។ សរុប​សេចក្តី​មក មនុស្ស​មិន​ត្រូវ​ស្លាប់​ដោយ​ឥត​ប្រ​យោជន៍ ហើយ​ក៏​មិន​ត្រូវ​រស់​ដោយ ឥត​ន័យ​ខ្លឹម​សារ​នោះ​ដែរ។

ឆ្លង​តាម​ការ​បក​ស្រាយ​ខាង​លើ​ឃើញ​ថា ប្រ​ធាន​បទ​នេះ ពិត​ជា​មាន​ អត្ថ​ន័យ​ល្អ​ត្រឹម​ត្រូវ សំ​រាប់​ទូន្មាន​ដល់​ជន្នានុ​ជន​ទាំង​ឡាយ អោយ​ចេះ​ខ្វល់​ខ្វាយ កែ​ច្នៃ​ជីវិត​រស់​នៅ​អោយ​បាន​ល្អ និង​ខិត​ខំ​បង្កើត​ស្នា​ដៃ ផ្សេងៗ ទុក​ជា​កេរ​ដំ​ណែល ដល់​កូន​ចៅ​ជំ​នាន់​ក្រោយ មុន​និង​ខ្លួន​លា​ចាក​លោក​នេះ​ទៅ។ ដូច​នេះ​កុល​បុត្រ​កុល​ធី​តា​ខ្មែរ​ទាំង​ឡាយអើយ​ គួរ​ខិត​ខំ​រៀន​សូត្រ បង្កើត​ស្នា​ដៃ​ល្អៗ សំ​រាប់​ការ​រស់​នៅ​របស់​ខ្លួន​ផង សំ​រាប់​ជា​កេរ​ដំ​ណែល​ទុក​អោយ​កូន​ចៅ​ក្នុង​ពេល​អនាគត​ផង៕ ដោយ​៖ លោក​សាស្រ្តា​ចារ្យ ជៀប-អង្គាវឌ្ឍនា

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
 លិខិតមិត្តអ្នកអាន
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15569នាក់
ម្សិលមិញ    24599នាក់
សប្ដាហ៍នេះ    70309នាក់
ខែនេះ    116855នាក់
ឆ្នាំនេះ   466968នាក់
សរុប   54065864នាក់
ថ្ងៃទី 05 ខែ 02 ឆ្នាំ 2025 ម៉ោង 15:52