ព័ត៌មានក្ដៅ

សុខភាព៖ ការរំងាប់ជំងឺទឹកនោមផ្អែម

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 27 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 03:14 នាទី ចំនួនអានៈ 1488

កាលពី​កន្លង​មក រោគសញ្ញា​ជំ​ងឺ​ទឹក​នោម​ផ្អែម ក៏ដូច​ជា​រោគ​ឃ្លងដែរ គឺ​នៅ​ពេល​ដែល​អ្នក​ណា​កើត​ហើយ វា​នៅ​ជាប់​ជា​មួយ​អ្នក​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។ ហើយ​វា​ជា​បន្ទុក​ដ៏​គួរ​អោយ​ស្អប់​ខ្ពើមអស់​មួយ​ជី​វិត។ របៀបនេះ​មិន​មាន​ទៀត​ទេ! សព្វ​ថ្ងៃនេះ​មនុស្ស​កំពុង​មាន​ជ័យ​ជំនះទៅ​លើ​ជំងឺ​ទឹក​នោម​ផ្អែម។ គេ​កំ​ពុង​ធ្វើ​អោយ​ស្ករនៅ​ក្នុង​ឈាមគេ​ធម្មតាឡើង​វិញ និង​កំពុង​តែ​ដក​យក អ៊ិន​សូលីន​ចេញ ដោយ​ផ្លាស​របៀប​រស់​នៅ ដែល​មាន​សុខ​ភាព​ល្អ។

តើជំ​ងឺ​ទឹក​នោម​ផ្អែម​ពិត​ប្រា​កដ​នោះ​ជា​អ្វីទៅ? ហើយ​តើ​វា​មិន​ឆ្លង​តាមពូជ​ទេឬអី?

ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង នៅ​ពេល​ដែលសរីរាង្គកាយ​មិន​អាច​ទ្រ​ទ្រង់ជតិ​គ្លុយកូស (ស្ករ) បាន ដែល​បង្កើន​អោយ​មាន​កម្រិត​ស្ករនៅ​ក្នុង​ឈាន​ដ៏​គួរ​អោយ​គ្រោះ​ថ្នាក់។ ការ​ដោះ​ស្រាយ​បញ្ហាគឺ​ដោយ​ប្រើ​អ៊ីន​សូលីន អ័រម៉ូននៃ​លំ​ពែង​ដែល​ធ្វើ​អោយកោសិកានៃ​សរីរាង្គអាច​ប្រើ​គ្លុយ​កូស និង​ធ្វើ​អោយ​កម្រិត​ស្ករ​នៅ​ក្នុង​ឈាម​ចុះ។

ប្រភេទនៃ​ជំងឺទឹក​នោម​ផ្អែម

មនុស្សធម្មតា កើត​ឡើង​នៅក្នុង​គ្លុយ​កូស​នៃឈាម G បន្ទាប់​ពី​ការ​ទទូលទាន​អាហារ បណ្តាល​អោយ​លំពែង​បង្កើត​អ៊ីនសូលីន។ ការ​នេះ​ភ្ជាប់​ទៅ​នឹង​អ្នក​ទទូល​អ៊ីន​សូលីន នៅ​លើ​ផ្ទៃ​នៃ​កោសិកា​ ហើយជួយ​សំ​រួល​ដល់​ ការ​ជ្រាប​ចូល​របស់​គ្លុយ​កូស និង​ដំ​ណើរ​ធម្មតា​របស់​គ្លុយ​កូស នៅ​ក្នុង​ឈាម។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​ I: គ្លុយកូស មិន​អាច​ចូល​ទៅ​ក្នុង​កោ​សិកា​បាន ព្រោះ​លំ​ពែង​មិន​អាច​បង្កើត​អ៊ីន​សូលីន។ ជា​ជំងឺ​ទឹក​នោម​ផ្អែម ពឹង​ផ្អែក​លើ​ការ​ចាក់​អ៊ី​ន​សូលីន។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​ II: គ្លុយ​កូស​មិន​អាច​ចូល​ទៅ​ក្នុង​កោសិកា​បាន​ស្រួល ដោយ​សារ​តែ​មាន​ខ្លាញ់​ច្រើន និង​ការ​ធាត់​ រំ​ខាង​ដល់​មុខ​ងារ​របស់​អ្នក​ទទួល​អ៊ីន​សូលីន ហើយ​ក៏​បើក​ទ្វារ​កោ​សិ​កា​មមួយ​ចំ​នួន​ទៀត។ ដូច្នេះ​គ្លុយ​កូស​ក៏​បង្ក​ឡើង​នៅ​ក្នុង​ឈាម ជំនួស​អោយ​ការ​យក​ទៅ​ចិញ្ចឹម​កោ​សិកា។

មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ពីរ​ប្រ​ភេទ។ ប្រ​ភេទ​ទី​១ ធ្វើ​អោយ​មាន​ការ​ឈឺ​ចាប់​៥% នៃ​អ្នក​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម។ ពួក​គេ​តែង​តែ​ស្គម ហើយ​កម្រ​និង​លើស​ទម្ងន់​ណាស់។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​នេះ តែង​តែ​កើត​តពូជ ជា​ទូទៅ​វាចាប់​ផ្តើម​ចំ​ពោះ​កុមារវ័យ ឬ​យុវវ័យ ហើយ​គេ​ហៅ​ជា​ទូទៅ​ថា ជំ​ងឺទឹក​នោម​ផ្អែម​កុមារ។ អ្នក​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​នេះ មិន​អាច​រស់​នៅ​បាន​ដោយ​គ្មាន​ថ្នាំ​អ៊ីន​សូលីន​នោះ​ទេ សព្វ​ថ្ងៃនេះ​គេ​ហៅ​ជា​ផ្លុវ​ការថា ជំ​ងឺ​ទឹក​នោម​ផ្អែម ដែល​ពឹង​ផ្អែក​លើ​ អ៊ីន​សូលីន (Insulin Dependent Diabetes Mellitus-IDDM) ។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទទី២ ខុស​ពី​ប្រ​ភេទ​ទី១។ គេ​ហៅ​ថា ជំងឺ​ទឹក​នោម​ផ្អែម​មនុស្សចាស់ ឬជំ​ងឺ​ទឹក​នោម​ផ្អែម មិន​ពឹង​ផ្អែក​អ៊ីន​សូលីន (Non Insulin Dependent Diabetes-NIDDM) ។ តាម​ការ​ប៉ាន​ប្រ​មាណ​ឃើញ​ថា ជន​ជាតិ​អាមេរីក​កាំង​១៥លាន​នាក់ ទទួល​រង​ការ​ឈឺ​ចាប់​ ដោយ​ជំ​ងឺ​នេះ។

ជំងឺ​ប្រភេទ​នេះ​កើត​ឡើង​ចំពោះ​មនុស្សដែល​​មាន​អាយុ​ចាប់​៥០​ឆ្នាំឡើង​ទៅ នៅ​ពេល​ដែល​កាន់​តែ​ចាស់ និង​កាន់​តែ​ធាត់​ឡើង​ ភាគ​ច្រើន​នៃ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី​២ ផ្ទុយ​ពី​ជំ​ងឺ​ទឹក​នោម​ផ្អែម​កុមារ គឺ​នៅ​ពេល​ដែល​គេ​ផ្តល់​រោគ​វិនិច្ឆ័យថា​មាន​ជំ​ងឺ​នេះ អ្នក​ជំ​ងឺ​មាន​ជាតិ​អ៊ីន​សូលីន​ពេញ​ក្នុង​ខ្លួន។ ប៉ុន្តែមាន​អ្វីមក​ស្ទះ​អ៊ីន​សូលីននោះ​មិន​អាច​អោយ​វា​ធ្វើ​ការ​របស់​វា​បាន។

តើអ្វី​ទៅ​ដែល​បណ្តាល​អោយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី២?

ការ​សិក្សា​បាន​បង្ហាញថា វា​មាន​ទំនាក់​ទំ​នង​យ៉ាង​ខ្លាំង​ទៅ​នឹង​ខ្លាញ់ ទាំង​ខ្លាញ់​នៅ​ក្នុង​ចំណី​អាហារ និង​ខ្លាញ់​នៅ​ក្នុង​សារ​ពាង្គកាយ។ គេ​កម្រ​ឃើញ​មាន​ជំ​ងឺ​នេះ​ណាស់ នៅ​តាម​កន្លែង​ផ្សេងៗ នៅ​លើ​ពិ​ភព​លោក​នេះ ដែល​គេ​ប្រើ​ប្រាស​ខ្លាញ់​តិច និង​មនុស្ស​មិន​ធាត់​នោះ។

ជា​ញឹក​ញាប់​បំ​ផុត​បញ្ហាជំងឺ​ទឹក​នោម​ផ្អែម ចាប់​ផ្តើម​នៅ​មនស្ស​ពេញ​វ័យមិន​មែន​ជា​ការ​អាក់​សមត្ថភាព​របស់​លំពែងក្នុង​ការ​បង្កើត​អ៊ីន​សូលីន​នោះទេ ប៉ន្តែ​គឺ​ជា​ការ​ខ្វះខាត​ លទ្ធ​ភាព​ក្នុងការ​ប្រើ​ប្រាស​អ៊ីន​សូ​លីន។

តើ​ស្ករ​មិន​មែន​ជា​ពិរិទ្ធជន ដែល​បង្ក​គ្រោះ​ថ្នាក់​ទេឬ?

លោក​វេជ្ជ​បណ្ឌិត  ហ្ជេមអាន់ឌើរសាន់ សាស្រ្តាចារ្យ​ផ្នែក​ពិសោធន៍ ចំណី​អាហារ​សំរាប់​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​សកល​វិទ្យាល័យ​ពេទ្យ ខេនតាឃី និង​ជា​អ្នក​មា​ន​អំ​ណាច​ខាង​ជំ​​ងឺ​ទឹក​នោម​ផ្អែម ដ៏គួរ​អោយ​គោរព​ម្នាក់ បាន​វាយ​តំលៃ​លើ​ឥទ្ធិពល​របស់​ចំណី​អាហារ ទៅ​លើ​កម្រិត​ស្ករ។ ដូច​ជា​អ្នក​ស្រាវ​ជ្រាវ​ដទៃ​ទៀត​បាន​វាយ​តំ​លៃមុន​គាត់​ដែរ វេជ្ជ​បណ្ឌិត​អាន់​ឌើរសាន់ អាច​បង្វែ​យុវ​ជន​ស្គម​ដែល​មាន​សុខ​ភាព​ល្អ អោយ​ទៅ​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែមក្នុង​រយះ​ពេល​តិច​ជា​ង​២សប្តាហ៍ ដោយ​ផ្តល់​ចំ​ណី​អាហារដែល​មាន​ជាតិ​ខ្លាញ់​៦៥%ដល់​ពួក​គេ។ ក្រុម​ស្រ​ដៀង​គ្នា​នេះ​មួយ​ទៀត គេ​អោយ​ចំ​ណី​អាហារ​សុខ​ភាព ដែល​មាន​ខ្លាញ់​តែ ១០% ប៉ុណ្ណោះ រួម​ជា​មួយ​ស្ករ​កន្លះគី​ឡូក្រាម​ក្នុង​មួយ​ថ្ងៃ។ អាហារ​បែប​នេះ មិន​បាន​ធ្វើ​អោយ​មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ​សូម្បី​តែ​ម្នាក់​ឡើយ បន្ទាប់​ពី​ធ្វើ​ការ​ពិ​សោធ​រូច​រាល់ អស់​រយៈ​ពេល​១១សប្តាហ៍​មក។

ដូច្នេះ​តើអ្វីទៅ​ដែលជា​វិធីដ៏ល្អបំផុត សំរាប់​ព្យាបាល​ជំងឺទឹក​នោម​ផ្អែម?

មជ្ឈ​មណ្ឌល​ព្យា​បាល​ជំងឺមួយ​ចំ​នួន​បាន​បង្ហាញ​យ៉ាង​គួរ​អោយ​ជឿ​ជាក់​ថា អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទាំង​២សឹង​តែ​ទាំង​អស់ អាច​ធ្វើ​អោយកម្រិត​ស្ករ​នៅ​ក្នុង​ឈាម​របស់​ពួកគេ ទៅ​ជា​ធម្មតា​វិញ​បាន​ក្នុង​រយៈ​ពេលពីរ​បី​សប្តាហ៍ ដោយ​ទទួល​ទាន​អាហារ​ដែល​មាន​ខ្លាញ់​តិច និង​សរសៃច្រើន​យ៉ាង​សាមញ្ញ ព្រម​ជា​មួយ​ការ​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​ផង។

ការ​បន្ថយ​ខ្លាញ់ និង​ប្រេង​នៅ​ក្នុង​ចំណី​អាហារ គឺ​ជា​ការ​សំ​ខាន់​បំ​ផុត នៅ​ពេល​ដែល​គេ​បរិភោគ​អាហារ ដែល​មាន​ខ្លាញ់តិច អាហារ​នោះ​ចូល​ទៅ​ក្នុង​ឈាម។ ការ​នេះ​ចាប់​ផ្តើម​ដំណើរ​ការ​យ៉ាង​ពិ​បាកដែល​និង​បើក​ការ​ស្ទះនៃ​អ៊ីន​សូលីន​បន្តិច​ម្តងៗ។ រួច​បន្ទាប់​មក ធ្វើ​អោយ​ស្ក​រនៅ​ក្នុង​ឈាម ចូល​ទៅ​ក្នុង​កោ​សិកា​បាន​យ៉ាង​ស្រួល។ ដែល​តែង​តែ​មាន​ប្រ​សិទ្ធិភាពគួរ​អោយ​ភ្ញាក់​ផ្អើល។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី២ ដែល​បញ្ចុះ​ការ​ទទួល​ទាន​ស្ករ ប្រ​ចាំ​ថ្ងៃ រហូត​ដល់​១០-១៥%នៃកាឡូរី តែង​តែអាច​នាំ​កម្រិត​ស្ករនៅ​ក្នុង​ឈាម​អោយ​មក​ធម្មតា​វិញ។ ក្នុង​រយៈ​ពេល​មិន​ដល់​៨សប្តាហ៍ផង។ មនុស្ស​ជា​ច្រើន​នាក់​អាច​ឈប់​ប្រើ​ថ្នាំ​ពេទ្យ​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម ទាំង​ស្រុង ទាំង​ថ្នាំ​គ្រាប់​ និង​ថ្នាំចាក់។

ការ​បរិភោគ​អាហារ​ធម្ម​ជាតិ​ដែល​មាន​សរសៃ​ច្រើន គឺ​ជា​ទួនាទី​យ៉ាង​សំខាន់ក្នុង​ការ​ជួយ​អោយ​កម្រិត​ស្ករនៅ​ក្នុង​សរសៃ​ឈាម​មាន​ស្ថេរភាព។ កាល​ណាគេ​បរិភោគ​អាហារ​ដែល​គ្មាន​សរសៃ​ធម្ម​ជាតិ​បន្ថែម កម្រិត​ឈាម​អាច​ឡើង​ខ្ពស់។ ជា​ទូទៅ​ដំណើរ​កើន​ឡើង នៃ​អ៊ីន​សូលីន មាន​សកម្ម​ភាព​ផ្ទុយ​គ្នា​វិញ។ បនុស្ស​ដែល​ប្រើ​ចំណី​អាហារ​ ភេសជ្ជៈ និង​អាហារ​ក្រៅ​ពេល ដែល​មាន​កាឡូរីខ្ពស់ និង​សរសៃ​ទាប អាច​ជួប​ប្រ​ទះ​នឹង​កម្រិត​ស្ករ​ក្នុង​ឈាម​ឡើង​ចុះ ពេញ​មួយ​ថ្ងៃ​វាស់​ល្ងាច។ ម្យ៉ាង​វិញ​ទៀត​ចំណី​អា​ហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ ទប់​ស្កាត់​ការ​ឡើង​ចុះ​នៃ​ជាតិ​ស្ករ ក្នុង​ឈាម​នេះ និង​ធ្វើ​អោយ​មាន​ស្ថេរ​ភាព​កម្រិត​ថាម​ពល។

ការ​ហាត់​ប្រាណ​ដោយ​បញ្ចេញ​កំលាំង​កាយ មាន​កម្រិត​អ៊ីន​សូលីន នៅ​ក្នុង​នោះ ដូច​ជាការ​ចាក់ អ៊ី​សូលីន​បញ្ចូល​ដូច្នេះ​ដែរ វា​បញ្ឆេះ​ប្រេង​ឥន្ធនៈ (ឈាម ស្ករ និង​អាស៊ីដ​ខ្លាញ់) យ៉ាង​រហ័ស។ ការ​ធ្វើ​អោយ​ទម្ងន់​នៃ​រាងកាយ​នៅ​ធម្មតា គឺ​ជា​ការ​ចាំ​បាច់​ដើម្បី​នាំ​ស្ករ​ក្នុង​ឈាមអោយ​ត្រ​ឡប់​មក​នៅ​ធម្ម​តា​វិញ។ ចំណីអាហារ​ដែល​មាន​ខ្លាញ់​តិច និង​សរសៃ​ច្រើន​នឹង​ជូយ​បន្ថែម​ការ​ខំ​ប្រឹង​ប្រែង​នេះ​បន្តិច​ម្តងៗ ដូច​ជា​ការ​ហាត់​ប្រាណ​ដែល​មានចលនាជា​ទៀង​ទាត់​ដែរ។

ចុះ​តើ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី១​វិញ​យ៉ាង​ណាដែរ?

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​កុមារ ឬ​ទឹក​នោម​ផ្អែម​ ដែល​ពឹង​ផ្អែក​លើ អ៊ីន​សូលីន នឹង​ត្រូការ​អ៊ីន​សូលីន សម្រាប់​ជី​វិត រហូត​ដល់​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​លំពែង​បាន។ ទោះ​បី​យ៉ាង​នេះ​ក៏ដោយ ចំណី​អាហារ​ដែល​មាន​ខ្លាញ់​តិច និង​សរសៃ​ច្រើន​អាចជួយ​កាត់​បន្ថយ​បរិមាណ​អ៊ីនសូលីន ដែល​ត្រូការ​ដើម្បីរក្សា​ស្ថេរភាព​កម្រិត​ស្ករ​នៅ​ក្នុង​ឈាម និង​កាត់​បន្ថយ​ភាព​ស្មុគ​ស្មាញ នៃ​សរសៃ​ឈាម​បាន​គ្រប់​ពេល​វេលា។

សព្វ​ថ្ងៃ​នេះ​អ្នកដែល​មាន​អាយុ​៧០​ឆ្នាំ នឹង​មាន​ឱកាស​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​មួយ​យ៉ាង​ពិត​ប្រា​កដ ប្រ​សិន​បើ​អត្រា​នៃ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បច្ចុប្បន្ន​នេះ​នៅ​តែ​ឡើង​ជា​បន្ត។ យោង​ទៅ​តាម​វិទ្យា​ស្ថាន​ជាតិ នៃ​សុខ​ភាព អត្រា​នេះ​នឹង​មិន​អាច​ឡើង​បាន​ទេ! របៀប​រស់​នៅដូច​គ្នា​នេះ​វាស់​វែង​នូវ​ការ​រំងាប់ និង​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី​២ បាន​ជា​ច្រើន​ករណី។ ព្រម​ទាំង​អាច​ការ​ពារ​ជំងឺ​នេះ​ផង​ដែរ។ សូម​ចាប់​ផ្តើម​ឥឡូវ​នេះ។ ប្រ​យុទ្ធ​ជា​មួយ​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម​មុន​នឹង​វា​កើត​ឡើង៕ ដក​ស្រង​ពី​សៀវ​ភៅ ជីវិត​ថ្មី ដោយ​លោក ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4265នាក់
ម្សិលមិញ    50676នាក់
សប្ដាហ៍នេះ    272790នាក់
ខែនេះ    420063នាក់
ឆ្នាំនេះ   3164367នាក់
សរុប   56763263នាក់
ថ្ងៃទី 10 ខែ 05 ឆ្នាំ 2025 ម៉ោង 04:27