តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះមួយកន្លែងស្ថិតនៅមុខបុរីសៀងណាំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានទារលុយ ថ្លៃ១ម៉ឺនរៀល ពីក្បាលឡាន របស់ក្រុមហ៊ុន ដឹកអ្នកដំណើរ ជាច្រើន ដែលជាក្រុម ហ៊ុនមានចុះ បញ្ជីការត្រឹម ត្រូវតាមច្បាប់, នេះបើយោង តាមលិខិតមួយ ច្បាប់របស់ ក្រុមហ៊ុនចំនួន៨ ដែលដាក់ប្តឹង ទៅកាន់អភិបាល ខេត្តសៀមរាប។
ក្រុមហ៊ុនដឹក អ្នកដំណើរទាំង៨ ដែលប្តឹងទៅកាន់ អភិបាលខេត្ត សៀមរាបរួមមាន៖ ក្រុមហ៊ុនឡារីតា, ក្រុមហ៊ុន ថេរ៉ូអ៊ិចប្រេស, ក្រុមហ៊ុន Golden Bayon express, ក្រុមហ៊ុន VGS Express, ក្រុមហ៊ុន នាគក្រហម, ក្រុមហ៊ុន សូរិយា, ក្រុមហ៊ុន G.Express និងក្រុមហ៊ុនរិទ្ធិមុន្នី។
លិខិតរបស់ ក្រុមហ៊ុនដឹក ជញ្ជូនអ្នក ដំណើរទាំង៨ ដែលអ្នកយកព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី១៨ ខែតុលាម្សិលមិញនេះ បានសរសេរ បញ្ជាក់យ៉ាងដូច្នេះថា៖
«យើងខ្ញុំសុំការ អនុញ្ញាតជម្រាបជូន ឯកឧត្តមអភិបាល សៀមរាបថា យើងពុំដឹងថា ម្ចាស់អាជ្ញាប័ណ្ណចំណត (បេនឡាន)ជានរណានោះទេ ប៉ុន្តែចំពោះម្ចាស់ ក្រុមហ៊ុនដឹកអ្នកដំណើរ សិលាអង្គរខ្មែរ បានធ្វើការបដិសេធ មិនបានដាក់ កម្លាំងទារលុយពី រថយន្តតាក់ស៊ីនោះទេ ជាក់ស្តែងយើងស្គាល់ថា លោក ប្រុស ដែលជាកូនប្រសារ របស់ម្ចាស់ក្រុម ហ៊ុនដឹកអ្នកដំណើរ សិលាអង្គរខ្មែរ អ៊ិចប្រេស (SEILA ANGKOR KHMER EXPRESS Co., Ltd) ជាអ្នកគ្រប់គ្រងលើ ក្រុមសន្តិសុខ បេនឡាន មានឈ្មោះ ថា ជាប្អូនបង្កើត របស់លោក ប្រុស, លោក ហោ, លោក រី លោក ធឿន និងមួយចំនួនទៀត ដែលជាអ្នកដើរប្រមូលលុយ និងចាំកាក់យក លុយនៅកុងត្រូលជជុះ មុខបុរីសៀងណាំដោយមានការកាង ពីក្រោយរបស់ ប៉ូលិសសណ្តាប់ធ្នាប់មួយក្រុម ចំណែកលោក ប្រុស ចុះមកប្រមូល លុយជារៀងរាល់ ថ្ងៃ ព្រឹក ល្ងាច ពីក្រុមសន្តិសុខទាំងនោះ ហើយពួកគេតម្រូវ ឲ្យក្រុមហ៊ុនយើង ខ្ញុំបង់មួយក្បាលឡាន ចំនួន១ម៉ឺនរៀល និងក្រុមហ៊ុនមួយ ចំនួនទៀតត្រូវបាន ក្រុមប៉ូលិសសណ្តាប់ ធ្នាប់នៅកុងត្រូល ជជុះខាងលើនេះ តម្រូវឲ្យបង់លុយ ប្រចាំខែ៧០,០០០រៀល ក្នុងមួយខែថែមទៀត»។
ក្រុមហ៊ុនដឹក អ្នកដំណើរទាំងនោះ បានស្នើឲ្យលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាបមេត្តាជួយ ដកកុងត្រូលជជុះ នៅខាងមុខបុរី សៀងណាំ នេះចេញផង។
ពាក់ព័ន្ធនឹងករណីចោទប្រកាន់អំពីការដាក់ កុងត្រូលជជុះ ទារលុយខាងលើនេះ អ្នកយកព័ត៌យើងមិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរខេត្តសៀមរាប បាននៅឡើយនោះទេ។
សូមជំរាបថា អ្នកវិនិយោគ ចំណតរថយន្ត នៅខេត្តសៀមរាប គឺលោកឧញ៉ា ទូច សៀ ដែលបាន ដេញថ្លៃបានពីរ រាជរដ្ឋាភិបាល ហើយលោកឧកញ៉ា ទូចសៀ បានប្រគល់ ឲ្យទៅឈ្មោះ កាក់ ជាអ្នកមើលការខុសត្រូវ លើការ ដឹកនាំប្រមូលភាស៊ី ហើយឈ្មោះកាក់បាន ឲ្យកូនប្រសារឈ្មោះ ប្រុស ជាអ្នក ចេញមុខជំនួស៕
ថ្ងៃនេះ | 5250 | នាក់ |
ម្សិលមិញ | 20263 | នាក់ |
សប្ដាហ៍នេះ | 46614 | នាក់ |
ខែនេះ | 361861 | នាក់ |
ឆ្នាំនេះ | 2215140 | នាក់ |
សរុប | 55814036 | នាក់ |
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 11:10 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net