លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 14 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 09:54 នាទី ចំនួនអានៈ 1803

ថ្មីៗ​នេះគេសង្កេត​ឃើញថា ​ក្បួន​រថយន្ត​យី​ឌុប​ដឹក​ឈើក្រហម និង​ឈើប្រណិត ឆ្លង​ទៅ​កាន់​ប្រទេស​យួន​ដូច​ហែរ​កឋិន តាម​ច្រក​ទាំងព្រំដែនកម្ពុជា-យួន ហើយ​អាច​ដំណើរការ​ដោយ​រលូន ព្រោះតែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ នាយផ្នែក និង​ជំនាញ​គយ របស់លោក ចាន់ សុផាត បើកភ្លើង​ខៀវ និង​ជួយ​សម្របសម្រួល គ្រប់​បែបយ៉ាង​ជូនក្រុម​ឈ្មួញទាំង​តូច​ទាំង​ធំ។

តាម​សេចក្តីរាយការណ៍​គ្រាន់​តែ​សមត្ថកិច្ច​ស្ថាប័ន​ខ្លះ ត្រូវ​ឈ្មួញ​ឈើ​បង់លុយ​អោយ ក្នុង​មួយ​ឡាន​យី​ឌុប ចាប់ពី ១០០​ដុល្លារ​ឡើង​ទៅ ដោយឡែក​ចំណែក​មេ​គយ ប្រចាំ​ស្រុក​មេមត់ ដែល​គ្រប់គ្រង​ច្រក​ទាំង​៣​ដោយ​លោក ចាន់ សុផាត ជាមួយ​នាយខ​ណ្ឌ និង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​ទទួល​លុយ​ចំណែក​ពី​បទល្មើស​ព្រៃឈើ ច្រើន​ជាង​គេ​បំផុត។​

តាម​សកម្មភាព​ដឹកឈើ​ល្មើសច្បាប់ ដ៏​គគ្រឹកគគ្រេង ឆ្ពោះ​ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ ឆ្លង​ទៅ​យួន តាម​ច្រក​ដូន​រ័ត្ន ច្រក​ចាន់​មូល ច្រក​ក្តុល បាន​ក្លាយ​ជា​ប្រភព​ឆ្នាំងបាយ របស់លោក ចាន់ សុផាត ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​ស្រុក​មេមត់​យ៉ាង​គ្រប់​ទឹកជា​ទី​​បំផុត ដូច​ដែល​ប្រភព​មួយចំនួន បាន​ខ្សឹប​ប្រាប់​ថា ក្នុង​មួយ​ខែៗ​កូនចៅ​របស់ លោក ចាន់ សុផាត ប្រមូល​លុយ​បាន រាប់សិប​ម៉ឺន​ដុល្លារ​យក​ទៅ​ចែក​គ្នាចាយ​លេង​យ៉ាង​សប្បាយ ឥតមាន​ខ្វល់​ខ្វាយ​អ្វីទាំងអស់។

ពល​រដ្ឋ​អ្នក​តាម​ដានហេតុការណ៍ខាង​លើ​នេះ ​សង្ស័យថា កើតចេញពី អំពើពុករលួយ ឃុបឃិត​ជាមួយ​ឈ្មួញ រកស៊ី​ដឹក​ឈើ​ខុសច្បាប់ ហើយ​ការប្រមូល​លុយ មួយចំនួន​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ មិនមែន​ជា​គោលការណ៍ របស់​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ដែល​គេ​ហៅថា ជា​ត្រីងៀត​ឆ្លៀត​ពង និង​គៃបំបាត់​ពន្ធ​រដ្ឋ​យ៉ាង​ស្រស់ៗ ដែល​មិន​គួរ​អគ្គនាយក​ដ្ឋា​ន​រដ្ឋាករ​គយ​មើលរំលង​នោះទេ។​

​បើ​តាម​ការដឹកជញ្ជូន​ឈើប្រណិត ឆ្លង​ទៅ​យួន ដោយ​សេរី និង​ប្រកបដោយ​អាទិភាព​នេះ ត្រូវបាន​គេ​ទម្លាយ​ឱ្យដឹងថា គឺ​ចំណូល​បង់ពន្ធ​ជូន​រដ្ឋ​ច្រើន​បំផុត​ត្រឹម ២០ ទៅ ៣០​ភាគរយ ប៉ុណ្ណោះ ដើម្បីឱ្យ​គេ​មើលឃើញ​ថា ជា​ការនាំ​ចេញ​ឈើ ដោយ​ស្របច្បាប់ តែ​រឿង​ពិត​វិញ កូនចៅ​របស់​លោក ចាន់ សុផាត ​បាន​គៃបំបាត់​ពន្ធ​រដ្ឋ យ៉ាង​គឃ្លើន​បំផុត ដែល​នេះ​ជា​ការអះអាង​របស់​ដង្កូវ​ចេញ​ពី​សាច់ ព្រោះតែ​មេ​ស៊ីដាច់​តែឯង (Sic)​។

​ដោយឡែក បញ្ហា​នេះ​គេ​កំពុង​ឆ្ងល់​ថា រាល់​សកម្មភាព ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​ប្រទេស​យួន យ៉ាង​អនាធិបតេយ្យ​នេះ ជាគោលការណ៍ របស់​ប្រធាន​រដ្ឋបាល​ព្រៃឈើ ឬ​អគ្គនាយក​គយ និង​រដ្ឋាករ បើកទូលាយ​សម្រាប់ ការប្រមូល​ពន្ធ​ចូល​រដ្ឋ ឬ​ជា​ទម្លាប់​អំពើពុករលួយ ជា​លក្ខណះ​ប្រព័ន្ធ ទើប​ការដឹក​ជញ្ជូន​ឈើ របស់​ក្រុម​ឈ្មួញ មាន​អាទិភាព ឆ្លងកាត់​ព្រំដែន​ដោយ​សេរី​បែបនេះ? ដោយ​ ៖ ប្រ​ម៉ាញ់​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2429ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន2156ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2402ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1567ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1725ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1583ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1674ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1616ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1587ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1551ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      13295នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    54659នាក់
ខែនេះ    369906នាក់
ឆ្នាំនេះ   2223185នាក់
សរុប   55822081នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 17:29