ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរាណ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 05 ខែ 10 ឆ្នាំ 2021 វេលាម៉ោង 04:08 នាទី ចំនួនអានៈ 1762

ខេត្តសៀមរាប៖អាជ្ញាធរចៅសង្កាត់ជ្រាវ បានអះអាងថា លោកនឹងប្តឹងបុគ្គល៣រូប តាមផ្លូវច្បាប់ ប្រសិនបើពួកគេនៅតែបន្តញុះញុងក្រុមពលរដ្ឋអោយតវ៉ារារាំងការអភិវឌ្ឍន៍ជីកស្តារត្រពាំងបុរាណ(ហែផ្កា)។

ចៅសង្កាត់ជ្រាវ ចៅសង្កាត់ជ្រាវ បញ្ជាក់បែបនេះធ្វើឡើងនៅថ្ងៃទី០៥ខែតុលាឆ្នាំ២០២១ នេះ នៅក្នុងសាលាសង្កាត់តែម្តង។ លោកថា ត្រពាំងបុរាណឈ្មោះ ថាត្រពាំងហែផ្កា មានទីតាំងក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប មានទំហំជាង៦ម៉ឺនម៉ែត្រ ក្រឡា(ជាង៦ហិកតា)។ ត្រពាំងបុរាណមួយនេះ បានរងការរំលោភបំពានកាន់កាប់ដោយបុគ្គល៣ទៅ៤រូប ហើយត្រូវបានជួយសង្គ្រោះមកវិញដោយអាជ្ញាធរក្រុង.ខេត្ត.និងអាជ្ញាធរអប្សរា។ ដោយមើលឃើញអំពីសក្តានុពល ដែលអាចទាក់ទាញអ្នកទេសចរ ទៅកំសាន្ត និងអាចផ្តល់ប្រយោជន៍ដល់ពលរដ្ឋរស់នៅក្បែរនោះអោយមានជីវភាពប្រសើរ តាមរយ:ការលក់ដូរ និងដើម្បីរក្សាសម្បត្តិជាតិផងនោះ អាជ្ញាធរទាំង៣ ខាងលើ បានផ្តល់សិទ្ធិអោយអាជ្ញាធរសង្កាត់ជីកស្តារដើម្បីអភិរក្សត្រពាំងបុរាណនេះឡើងវិញ។ ប៉ុន្តែនៅ ពេលរៀបចំដាក់គ្រឿងចក្រដើម្បីជីកស្តារ ក៏ត្រូវក្រុមពលរដ្ឋលើកគ្នាមកតវ៉ារារាំងមិនអោយជីកស្តារ ដោយ មានបុគ្គល៣រូបជាអ្នកញុះញង់ក្រុមពលរដ្ឋ។

លោកក្អោប រ៉ន បានបញ្ជាក់ថា បុគ្គ៣រូបដែលញុះ ញុងពលរដ្ឋអោយរារាំងការអភិរក្សនេះ ទី១ឈ្មោះភាជ ផង់ ជាមេភូមិបុស្សក្រឡាញ់ ទី២ឈ្មោះ ឃុន សុខន ជាឈ្មួញដីឡូត៍ និងទី៣ឈ្មោះពុម សុគន្ធា ភេទស្រី ជាឈ្មួញដីឡូត៍ និងមានបុគ្គលម្នាក់ទៀតជាមន្ត្រីក្នុងសាលាសង្កាត់ជ្រាវ ជាមេខ្លោងនៅពីក្រោយខ្នង។ ការដែលពួកគេញុះញុងពលរដ្ឋអោយតវ៉ារារាំងនេះ គឺក្នុងគោលបំណងរំលោភយកដីត្រពាំងកាន់កាប់ដើម្បីពុះឡូត៍លក់ចែកគ្នា។ តាមពិតពលរដ្ឋដែលរស់នៅលើដីមាត់ត្រពាំងមានត្រឹមតែ៦ គ្រួ សារប៉ុណ្ណោះ ហើយក៏បានស្រង់ឈ្មោះសម្រាប់ដោះ ស្រាយរួចហើយដែរ។ ប៉ុន្តែពួកគេ បែជាដើរប្រមូលពលរដ្ឋអោយផ្តិតមេដៃរហូតជិត៣០០នាក់ នេះអាចបញ្ជាក់ថា ក្លែងមេដៃ។

លោកក្អោប រ៉ន បញ្ជាក់ទៀតថា ក្នុងសប្តាហ៍ខាង មុខនេះ អាជ្ញាធរសង្កាត់នឹងដាក់គ្រឿងចក្រជីកស្តារត្រពាំងជាថ្មី ហើយបើបុគ្គល៣រូបខាងលើនៅតែបន្តញុះញុងដឹកនាំពលរដ្ឋមករារាំងទៀត លោកនឹងប្តឹងតាមផ្លូវច្បាប់ ដោយពុំមានការយោគយល់ឡើយ ត្បិតអាជ្ញាធរគ្រប់ថ្នាក់ចេញសេចក្តីសម្រេចរួចអស់ហើយ។

យោងតាមការបញ្ជាក់របស់លោកចៅសង្កាត់ គេរំពឹងថា អាជ្ញាធរគ្រប់ថ្នាក់ នឹងចាត់វិធានការលើបុគ្គលរារាំងការអភិវឌ្ឍន៍នេះ៕ប្រភពព័ត៌មាន៖SRP
រូបភាព:ត្រពាំងហែផ្កា និងរូបតវ៉ាពេលកន្លងទៅ

             

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន2429ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន2181ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន2169ដង អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន1835ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1842ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន1550ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2485ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1536ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1828ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1688ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2069នាក់
ម្សិលមិញ    50676នាក់
សប្ដាហ៍នេះ    270594នាក់
ខែនេះ    417867នាក់
ឆ្នាំនេះ   3162171នាក់
សរុប   56761067នាក់
ថ្ងៃទី 10 ខែ 05 ឆ្នាំ 2025 ម៉ោង 02:09