លោក ហាប់ ដា នៅតែប្រកាន់ជំហរប្តឹងលោក សាន្ត រដ្ឋស៊ីង

ដោយៈ Siem Reap Siem Reap ថ្ងៃទី 07 ខែ 02 ឆ្នាំ 2022 វេលាម៉ោង 08:50 នាទី ចំនួនអានៈ 2588

ខេត្តសៀមរាប: នៅរសៀលម៉ោង៣និង៤០នាទី ថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២២ នេះ លោក ហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀស បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទថា លោកពិតជាត្រូវបានលោក សាន្ត រដ្ឋស៊ីង ទះកំភ្លៀងពីដៃមែន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៤ និង២០ នាទីរសៀល នៅចំណុចកុងត្រូលផ្លូវចុះទៅបឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក ហាប់ ដា បានបន្តទៀតថា លោកបានដាក់ពាក្យបណ្ដឹងចូលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវហើយតែពុំទាន់ឃើញហៅបំភ្លឺ ចំណែកឯភាគីខាងលោក សាន្ត រដ្ឋស៊ី ក៏ពុំទាន់មានការចរចាជាមួយលោកដែរ។ លោក ហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀដបានបន្ថែមថា ពេលលោក សាន្ត រដ្ឋស៊ីង ជិះឡានទៅដល់កន្លែងកើតហេតុចុះពីឡានភ្លាមបានទះកំផ្លៀងលោកពីរដៃ នៅពេលដែលលោកហើយនិងអ្នកជុំវិញពុំបានដឹងខ្លួនទាន់ ដូច្នេះពុំមានអ្នកណាថតរូបភាពទាន់ឡើយ។

នៅរសៀលដដែលនេះផងដែរ កាសែតកម្ពុជាសុវណ្ណភូមិ ព្យាយាមសុំការបំភ្លឺបន្ថែមពីលោក សាន្ត រដ្ឋស៊ីង តែទូរស័ព្ទចូលពុំមានអ្នកលើកទទួល។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រាវនៅមានការងឿងឆ្ងល់ហើយសង្ស័យថា តើចំណូលពីការលក់អាចម៍ដីស្តាបឹងពារាំងខាងលើនេះ គេយកទៅណា ហើយចែកជាមួយអ្នកណា? ហេតុអ្វីក៏ស្ថាប័នពាក់ព័ន្ធ មិនបញ្ចេញរបាយការណ៍ទាំងនេះឲ្យពលរដ្ឋបានដឹងផង ឬមួយចែកគ្នាដាក់ហោប៉ៅរៀងៗខ្លួន? ដូចកាលពីស្ដារបារាយណ៍សប្បនិមិត្ត យកស្លឹកត្នោតខ្ចប់ស្ករត្នោត កាលពីប៉ុន្មានឆ្នាំមុនថ្មីៗនេះ។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទកាលពីល្ងាចថ្ងៃ៦ ខែគុម្ភៈ ឆ្នាំ២០២២ម្សិលមិញថា ចំណូលដែលបានពីការជីកស្ដារលក់អាចម៍ដីបឹងពារាំង ខាងសង្កាត់មិនទទួលបានមួយកាក់មួយសេននោះទេ កិច្ចការទាំងនេះគឺពាក់ព័ន្ធជាមួយនឹងខាងខេត្តនិងខាងមន្ទីរតែប៉ុណ្ណោះ។ ចៅសង្កាត់រូបនេះបានបន្ថែមថា ទោះលោកមិនបានចំណូលក៏លោកមិនបានអន់ចិត្តអ្វីដែរ លោកប្រាថ្នាសុំឱ្យតែបាន បាទបឹងពារាំងជ្រៅសម្រាប់ត្រីរស់នៅបន្តពូជ ទុកសម្រាប់ឲ្យសត្វស៊ី និងសម្រាប់ប្រជាពលរដ្ឋនេសាទ នៅរដូវវស្សា។

សូមបញ្ជាក់ផងដែរថា បុរសដែលធាក់តុពីរជើងនៅក្នុងរូបវីដេអូនេះគឺឈ្មោះ សាន្ត រដ្ឋស៊ីង ដែលរងការចោទប្រកាន់ថាប្រើអំពើហិង្សាខាងលើ៕ ដោយ៖​ ផ្្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1737ដង វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចត...    អាន1517ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1528ដង អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ   អាន2109ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2188ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1641ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1529ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1520ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន1224ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2503ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23338នាក់
ម្សិលមិញ    68738នាក់
សប្ដាហ៍នេះ    241178នាក់
ខែនេះ    388451នាក់
ឆ្នាំនេះ   3132755នាក់
សរុប   56731651នាក់
ថ្ងៃទី 09 ខែ 05 ឆ្នាំ 2025 ម៉ោង 16:36