ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ខាងមុខនេះ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 02 ឆ្នាំ 2023 វេលាម៉ោង 03:19 នាទី ចំនួនអានៈ 963

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញយន្តការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគាររីជេនស៊ីអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម រតនា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ”ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង បណ្តាញសង្គមនានា មានសារសំខាន់ណាស់ក្នុងការជួយផ្តល់ព័ត៌មានឱ្យសាធារណជនបានស្គាល់ បានដឹងអំពីកម្មវិធីនានា ក៏ដូចជាស្វែងយល់ពីអត្ថន័យ និងគោលបំណងនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ខាងមុខនេះ

ជាមួយគ្នា​នេះ ឯកឧត្តមក៏បានលើកឡើងផងដែរ នូវបណ្តាបទពិសោធន៍ និងអនុស្សាវរីយ៍ជាច្រើនក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តកន្លងមកសិក្ខាសាលានាថ្ងៃនេះ ជាឱកាសនៃការជួបជុំគ្នា និងថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានដែលបានចូលរួមសហការប្រកបដោយប្រសិទ្ធភាព និងជួយឱ្យការផ្សព្វផ្សាយពីព្រឹត្តិការណ៍មានភាពល្បីល្បាញ និងទទួលបានការគាំទ្រពីមហាជន ក៏ដូចជាភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ

គួរបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ឆ្នាំ​២០២៣នេះ នឹងត្រូវធ្វើ​ឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» នោះមានន័យថា (វាជាក្តីស្រមៃ និងក្តីសង្ឃឹមរបស់ក្រុមយុវជនកម្ពុជា ថានឹងសម្រេចឱ្យបាននូវគោលដៅដែលបានគ្រោងទុក) ។ អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ នឹងមានការរៀបចំកាន់តែធំជាងមុន ដែលមានកម្មវិធីចំនួន៤៤កម្មវិធី លើទីតាំងចំនួន៦តំបន់ សម្រាប់បង្កបរិយាកាសដ៏សប្បាយរីករាយរយៈពេល៤ថ្ងៃនេះ(១៣-១៦ មេសា ២០២៣)។

ឯកឧត្តម សោម រតនា បានបន្ថែមទៀតថា ឆ្នាំ២០២៣នេះ នឹងមានបន្ទប់សម្រាប់ធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលបំពាក់ដោយម៉ាស៊ីត្រាជាក់ សម្រាប់ក្រុមយុវជន និងសម្រាប់អ្នកសារព័ត៌មានផងដែរ ជាពិសេសមានអាហារសម្រន់សម្រាប់បងប្អូនអ្នកសារព័ត៌មានដែលបានចុះយកព័ត៌មានផ្ទាល់ និងមានកម្មវិធីចែករំលែក​រូបភាព ចែករំលែងព័ត៌មានសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលមិនបានចូលរួមផ្ទាល់។ លើសពីនេះទៅទៀត និងមានវិញ្ញាសារចំនួនពីរសម្រាប់បំបែកកំណត់ត្រាពិភពលោកផងដែរ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្ទះលក់   អាន742ដង នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន1582ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1438ដង HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោ?...    អាន1592ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1419ដង លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់   អាន1361ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1259ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន1785ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1303ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1596ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      456នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    12032នាក់
ខែនេះ    41106នាក់
ឆ្នាំនេះ   3226134នាក់
សរុប   49189483នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 05:15