អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 07 ឆ្នាំ 2023 វេលាម៉ោង 03:25 នាទី ចំនួនអានៈ 2211

ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។

លោក បង នាគ ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញពីក្រុងប៉ោយប៉ែត យកមកទំលាក់តាមដងផ្លូវដូចជា (ស្វាយស៊ីសូផុន ស្រុកក្រឡាញ់ និងខេត្តសៀមរាប) ជាដើម បានរៀបរាប់ប្រាក់អ្នកយកព័ត៌មានយើងទាំងការឈឺចុកចាប់ថា “លោកបានយកប្លង់ដីម្តាយ និងប្លង់ដីខ្លួនឯងទៅដាក់បញ្ចាំនៅធនាគារដើម្បី​យកប្រាក់មក​ទិញរថយន្តស៊ីឈ្នួលដឹកទំនិញអស់រយៈពេលបីខែមកហើយ ដោយបានបង់លុយជូនគយចល័យតំបន់ប្រាំក្នុងមួយខែដប់លានរៀល ឬជាងដប់លានរៀលជារៀងរាល់ខែ រយៈពេលបីខែមកហើយ តែមិនដឹងជាមូលហេតុអ្វីបានជា​កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលម៉ោងមួយរសៀលស្រាប់តែក្រុមគយចល័តតំបន់ប្រាំដែលមាន​​ស្នាក់ការនៅក្នុង ភូមិណងច័ន្ទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដដែលនេះ​មកចាប់រថយន្តដឹកទំនិញរបស់គាត់យកទៅគាបទាលុយពីរម៉ឺនដុល្លារអាមេរិកទៅវិញ។ លោក បង នាគឌ បានបន្តថា លោកបានសុំចចារបញ្ចុះតម្លៃ ទី១-ព្រោះគ្មានលទ្ធភាពបង់លុយពីរម៉ឺដុល្លារនេះទេ ទី២-លោកបានបង់លុយឱ្យជារៀងរាល់ខែមិនដែលខាងនទេ បន្ទាប់មកខាងគយបានចុះតម្លៃសល់មួយម៉ឺនដុល្លារ តែលោកនៅតែគ្មានលទ្ធភាពបង់ទេ ទើបគយបញ្ចុះនៅសល់ប្រាំពាន់ដុល្លារ លោកនៅតែគ្មានលទ្ធភាពបង់ដដែល ហើយខណៈនោះ​លោក​បានសុំអង្វឱ្យចុះនៅត្រឹមបីពាន់ដុល្លារអាមេរិកបានហើយ។ ការ​ចចារគ្នាមិនទាន់បានលទ្ធផលផងខាងគយក៏បញ្ជូនរថយន្តរបស់លោក​ទៅអគ្គនាយកដ្ឋាន ហើយប្រាប់ថា ឱ្យទៅដោះស្រាយនៅឯអគ្គនាយកដ្ឋានទៅ។  លោក បង នាគឌ បានបន្តទៀតថា តើឱ្យលោកទៅដោះស្រាយនៅអគ្គនាយកដ្ឋានឯណាទី១-លោកជាពលរដ្ឋមិនយល់ដឹងអំពីច្បាប់ ទី២-គ្មានឯកសារអ្វីនៅក្នុងដៃ ម្យ៉ាងទៀតលោកបានបង់ពន្ធឱ្យជារៀងរាល់ខែហើយហេតុអីបានចាប់រថយន្តលោកទៀត?” លោក បង នាគ បានបញ្ជាក់បន្ថែមថា លោកពុំបានស្គាល់ឈ្មោះគយចល័យដែលយកលុយពីលោកទេ តែលោកមានលេខទូរស័ព្ទពេលទំនាក់ទំនងគ្នាតាមតេឡេក្រាមរាល់ពេលចេញទំនិញ និងមានរូបភាពក្រុមគយចល័យតំបន់ប្រាំខាងលើនេះទទួលលុយពីលោក តែលោកសុំលាក់ទុកសិនមិនចង់ឱ្យនរណាម្នាក់បាត់បង់ការងារធ្វើទេព្រោះសុទ្ធតែជាខ្មែរដូចគ្នា។

លោក បង នាគ ស្នើសុំទៅលោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា មេត្តាផ្តល់ភាពយុត្តិធម៌ជូនលោក និងផ្តល់រថយន្តជូនលោកវិញផង ព្រោះលោកមិនបានរកស៊ីគេចពន្ធទេ លោកបានបង់លុយឱ្យជារៀងរាល់ដើមខែរយៈពេលបីខែមកហើយ។

កម្ពុជាសុវណ្ណភូមិ ពុំទាន់អាចសុំការបកស្រាយពីគយតំបន់៥កូនចៅលោកឈួនសោភា និងលោក ឈួន សោភា បានទេព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង តែអង្គភាពយើងរងចាំស្វាគមន៍ជានិច្ចរាល់ការបកស្រាយបំភ្លឺពីភាគីគយចល័តតំបន់៥ខាងលើនេះ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1325ដង លោកស្រី ឌិនថាណារ៉ា ភរិយាលោក ម៉មសូណង់ដូ បន្តប្ដឹងទៅតុលាការកំពូល   អាន1298ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1286ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2027ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1519ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1297ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1305ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1470ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1376ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1506ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      316នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    11892នាក់
ខែនេះ    40966នាក់
ឆ្នាំនេះ   3225994នាក់
សរុប   49189343នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 04:05