លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំណើ​ត?

ដោយៈ ភ្នំពេញ ថ្ងៃទី 29 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 12:36 នាទី ចំនួនអានៈ 1763

តាម​ប្រភព បាន​បង្ហើ​ឲ្យ​ដឹងថា លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក​គយ​និង​រដ្ឋាករ ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ ប៉ុ​ន្តែ​លោក ប៉ែន ស៊ីម៉ន បាន​រត់ការ​ពន្យារ​អា​យុ កាន់តំណែង​ជា​មេ​គយ រហូត​ពេញ​មួយ​អាណត្តិ​តែម្តង ដូច្នេះ​គ្មាន​មន្ត្រី​ណា​ម្នាក់​អាច​ជ្រែ យក​តំណែង​លោក ប៉ែន ស៊ីម៉ន បានទេ​។ ​

លោក ប៉ែន ​ស៊ី​ម៉ន ប្រ​តិ​ភូ​​រាជ​រដ្ឋា​ភិ​បាល ទ​ទួល​ប​ន្ទុក​​ជា អ​គ្គ​នា​យក​​គយ​​និង​​រដ្ឋា​ករ ជិត​​ដល់​ពេល​​នឹង​ត្រូវ​​ចូល​និ​វត្តន៍ នៅ​​ប៉ុ​ន្មាន​​ខែ​​ខាង​មុខ​នេះ ហើយ​​បើ​​គ្មាន​អ្វី​​ប្រែ​ប្រួល​​ទេ​នោះ លោក ប៉ែន ស៊ី​​ម៉​ន នឹង​ត្រូវ​​ចូល​និ​វត្តន៍ នៅ​​ខែ​ក​ញ្ញា ឬ​​ថ្ងៃ​ទី​០១ ខែ​​តុ​លា ឆ្នាំ​​២០​១៤ ខាងមុខនេះ ពោល​គឺ​​តំណែង​នេះ កំពុង​តែមាន​អ្នក​រត់ការ ជាច្រើន​ផងដែរ ប៉ុន្តែ​មិនដឹងថា មន្ត្រី​ថ្នាក់​ណាខ្លះ​ទេ ដែលមាន​ឆ្អឹង​អណ្តែត ព្រោះ​គេ​ដឹងថា តំណែង​គ្រប់គ្រង​មន្ត្រី​គយ ដែលមាន​តួនាទី​ប្រមូល​ពន្ធ ជូន​រដ្ឋ​ដ៏​សំខាន់​មួយ​នេះ អាច​នឹង​ធ្លាក់​ទៅលើ មន្ត្រី​ឬ​សាច់ញាតិ​ជំនិត​បំផុត របស់លោក ប៉ែន ស៊ីម៉ន ក្នុងករណី​ដែល​គាត់ សុំ​ពន្យារ​អាយុ​ចូលនិវត្តន៍ មិនបាន​ជោគជ័យ​។​

​មន្ត្រី​គយ​ ​មួយចំនួន បាន​លើកឡើងថា មន្ត្រី​គយ​ស័ក្តិ​ក្រហម ចំនួន ២​ឈុត ដែល​ជិត​ដល់​អាយុ​ចូលនិវត្តន៍ បាននាំគ្នា​រត់ការ​ស្នើសុំ ពន្យារ​អាយុ​ចូល​និវត្ត​ន៍ គឺ​ឈុត​ទី​១ មាន ១១​នាក់​និង​ឈុត​ទី​២ មាន ២០​នាក់ សរុប​ទាំងអស់ មាន​ចំនួន ៣១​នាក់ ហើយ​មាន​ភ្នាក់ងារ​គយ​សាមញ្ញ មួយចំនួនទៀត​ដែល​ភាគច្រើន កំ​ពុង​បម្រើ​ការងារ នៅ​ច្រក​ប៉ោយប៉ែត និង​ខេត្ត​ព្រះសីហនុ ដល់​អាយុ​ចូលនិវត្តន៍​ទៅហើយ ប៉ុន្តែ​ត្រូវបាន​ថ្នាក់លើ ឬ​ប្រធាន​អង្គភាព ឲ្យ​បន្តការងារ​ដោយ​តែង​តាំង ជាទី​ប្រឹក្សា ឬ​ជំនួយការ​ជាដើម ព្រោះតែ​ភ្នាក់ងារ​គយ​ចាស់ៗ​ទាំងនោះ​មាន​ជំនាញ​ច្បាស់លាស់ ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ក្រោម​តុ យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

​ការរត់​ការពន្យារ​អា​យុ​ចូលនិវត្តន៍ ត្រូវបាន​ធ្វើឡើង​ពី អគ្គ​នា​យ​ក​ដ្ឋា​ន​​គយ​​និង​​រដ្ឋា​ករ សុំ​ហត្ថលេខា​ពី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ រហូត​មាន​ការចេញ ព្រះរាជក្រឹត្យ​ផងដែរ ហើយ​​ជា​គោ​ល​ការ​ណ៍ គេ​​អ​នុញ្ញាត​​ឲ្យ​មន្ត្រី ដែលមាន​ជំនាញ ពុករលួយឬ​មន្ត្រី​ដែលមាន​មុខ ចុះ​ពង្រឹង​មូលដ្ឋានជួយ​បក្ស​អាច​ទទួលបាន​សិទ្ធិ ពន្យារ​អាយុ​ចូលនិវត្តន៍ ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​២ គឺ​ទី​១ មន្ត្រី​គយ​ចាស់ៗ​ទាំងនោះ មាន​ស្មារតី​ចាយលុយ​ដែល​បានមកពី អំពើ​ពុក​រលួ​យ ដើម្បី​ពង្រឹង​បក្ស ជួយ​ជ្រោមជ្រែង​ដល់​ការបោះឆ្នោត នាពេល​ខាងមុខនេះ និង​ទី​២ ថ្នាក់ដឹកនាំ​គយ​មិន​​ទុក​ចិត្ត​ ​ចំ​ពោះ​​ម​ន្ត្រី​​គយ​​ជំ​នាន់​​ថ្មី ដែល​មាន​​គំ​និត​​ចង់​ផ្លាស់​ប្តូរ របៀប​របប​​អ​ស​កម្ម ហើយ​​គយ​​ជំ​នាន់​​ថ្មី មិន​សូវ​​គិត​គូរ​​រឿង​​ព​ង្រឹង​​បក្ស​​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន2229ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1847ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1619ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1764ដង បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន1812ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន3132ដង ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស   អាន3705ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1720ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2252ដង ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន2529ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6303នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72381នាក់
ខែនេះ    820172នាក់
ឆ្នាំនេះ   3564476នាក់
សរុប   57163372នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:32