បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 05:55 នាទី ចំនួនអានៈ 1464

គេសង្កេតឃើញថា គ្លីនីកឯកជនរបស់ជនជាតិ វៀតណាម ចិត្ត ខ្មែរ បាន បើកដំណើរការជាបន្តបន្ទាប់ស្ទើតែរាប់មិនអស់ក្នុងរយះពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ តែពុំទាន់មានគ្លីនីកណាមួយដែលល្បីថាពូកែខាងព្យាបាលគួរអោយជឿ ទុកចិត្តបាន ហើយមានតំលៃធូថ្លៃសំរាប់អ្នកក្រីក្រនោះទេ គឺតែងតែលេចលឺពាក្យថា មានតំលៃកប់ពពក ឬព្យាបាលមនុស្សស្លាប់ជាហួរហែតែប៉ុណ្ណោះ។

កាលពី៦-១០ឆ្នាំមុនពេលដែលគ្លីនីកឯកជនទើបតែវាយលុកចូលខេត្ត សៀមរាបដំបូង ធ្វើអោយប្រជាពលរដ្ឋផ្អើលឆោឡោបែកទឹកបាក់ដីសំដៅទៅរកសេវា កម្មឯកជន ព្រោះពួកគេធុញទ្រាន់និងសេវាកម្មរដ្ឋដែលមានភាពយឿតយ៉ាវ នឹងគំរោះគំរើយមិនសូវយកចិត្តទុកដាក់ថែទាំអ្នកជំងឺ ហើយមានការយកលុយក្រោមតុជាថ្នូរនឹងការផ្តល់ថ្នាំល្អៗ ហើយរហ័សពិនិត្យព្យាបាល។

រយះពេល៤-៥ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋអ្នកធ្លាប់ចូលព្យាបាលក្នុងគ្លីនីកឯកជនបានក្រវី ក្បាលដូចគោស្រាំងទិច ហើយបន្លឺវាចារអស់ជំនឿថា ពួកក្រុមគ្លីនីកឯកជនមួយចំនួនដែលពួកគាត់ធ្លាប់ចូលព្យាបាល គឺកាប់ឆៅ ហើយម្យ៉ាងទៀតគ្មានឃើញមានវេជ្ជបណ្ឌិតណាពិតប្រាកដនោះទេ។ ពលរដ្ឋធ្លាប់ប្រាប់ទៀតថា បើមានអ្នកណាឈឺធ្ងន់បន្តិចគឺក្រុមគ្រូពេទ្យទាំងនោះហាក់ភ័យស្លន់ ស្លោ រាងតែមិនស្រួលបញ្ជួនអោយទៅព្យាបាលនៅមន្ទីពេទ្យខេត្តដដែល។

បើតាមការបង្ហើបអោយដឹងពីបុគ្គលិកក្នុងមន្ទីពេទ្យឯកជនមួយចំនួន បានអោយដឹងថា គ្លីនីកភាគច្រើនទាំងនោះគឺគ្មានវេជ្ជបណ្ឌិតដែលមានជំនាញពិតប្រាគដ សំរាប់ប្រចាំការព្យាបាលអ្នកជំងឺទេ គឺក្រុមថៅកែដែលមានលុយបើកគ្លីនីកអស់នោះ បានជួលអោយវេជ្ជបណ្ឌិតខ្មែរដែលមានសញ្ញាប័ត្រត្រឹមត្រូវអោយឈរ ឈ្មោះជំនួស ដើម្បីធ្វើច្បាប់ពីក្រសួងសុខាភិបាល ហើយយកមកដាក់តាំងបង្អូតអ្នកជំងឺ។

ការលាក់លៀមព័ត៌មានអាស្រូវពីមន្ទីពេទ្យឯកជននៅតែមានរហូតមក ដល់ពេលបច្ចុប្បនេះ មិនតែប៉ុណ្ណោះ ភាពអសកម្មរបស់មន្ទីសុខាភិបាល និងក្រសួងសុខាភិបាលនៅតែបន្ត ដោយមិនរឹតបន្តឹងទៅលើគ្លីនីកទាំងនោះ ដែលជាហេតុធ្វើអោយគ្លីនីកដែលមិនស្របច្បាប់ត្រឹមត្រូវ មិនគោរពក្រមសីលធម៌ យកតំលៃដូចចាប់ជំរិត គ្មានសមត្ថភាពពិតប្រាកដក្នុងការព្យាបាលអ្នកជំងឺ ដែលបណ្តាលអោយមានមនុស្សស្លាប់ដោយខុសបច្ចេកទេស នៅតែបន្តបើកទ្ធារព្យាបាលជញ្ជគ់ឈាមរាស្រ្តខ្មែរយកលុយត្រឡប់ទៅ ស្រុកគេវិញដដែល។

ព័ត៌មានចចាមអារាមថា នៅពេលមានគ្លីនីកណាមួយព្យាបាលមនុស្សស្លាប់ដោយខុសបច្ចេកទេស ខាងក្រសួងសុខាភិបាលតែងអោយមន្រ្តីចុះមកត្រួតពិនិត្យ ស្រាវជ្រាវរកមូលហេតុពិត តែមន្រ្តីទាំងនោះមិនទាន់មកដល់ផងត្រូវបាន អស់លោកមន្រ្តីតាមខេត្តរៀបចំកម្មវិធីសប្បាយៗដូចជា ញាំបាយ ចូលខារ៉ាអូខេ អោបស្រីក្មេង ចូលហីបហប់ឡើយពុលអត់មានពេលចុះត្រួតពិនិត្យអីទេ ភ្ញាក់ដឹងខ្លួនឡើងមានស្រោមសំបុត្រសំរាប់ទិញប៊ិចនិងក្រដាស ដើម្បីសរសេររបាបការណ៍ល្អៗជូនថ្នាក់លើតាមសំណើរ។

ធម្មតាពលរដ្ឋភាគច្រើនលោកពុំបានដឹងថា គ្លីនីកណាល្អ គ្លីនីកណាមិនល្អនោះទេ បើគាត់មិនធ្លាប់ចូលព្យាបាលជំងងឺ ម្យ៉ាងវិញទៀតពេលឈឺគឺភ័យណាស់ ទៅដល់ពេទ្យណាគឺចូលពេទ្យហ្នឹងសិន ស្រាប់តែគិតលុយលក់គោ លក់ស្រែ ប្រចាំប្លង់ដី ព្រោះវាថ្លៃខ្វះលុយ ដល់ពេលដឹងហួសពេលអស់ ស្រួលមិនស្រួល ជំងឺត្រូវមើល២ថ្ងៃ ពន្យាឡើងកន្លះខែក៏មាន ដើម្បីបានប្រាក់ច្រើនគ្រាន់ទុកចែកមន្រ្តីជំនាញចាយខ្លះ និងសន្សំមួយចំនួនទុកនៅពេលមានរឿនគ្រាន់ប៉ាវអ្នកចុះស៊ើបអង្កេតផង បើមិនកាប់ឆៅពីអ្នកជំងឺមេចនឹងកើត។

រឿងសំខាន់ដែលមិនអាចស្រោចស្រង់បាននោះគឺ អ្នកកាសែតពិបាកក្នុងការស្នើសុំឯកសារទាក់ទងនឹងមន្ទីពេទ្យទាំង នោះពីមន្ទីសុខាភិបាល ដែលគ្រាន់តែអស់លោកមន្រ្តីជំនាញឆ្លើយថា ជាប់ប្រជុំ ឬជាប់រវល់នោះជាការស្រេច ដែលជាលេសគេចវេសមិនចង់អោយគេដឹងរៀងថា គ្លីនីកណាពិត គ្លីនីកណាក្លែងក្លាយមិនត្រូវតាមបច្ចេកទេស៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1928ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2435ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1559ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1815ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1593ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1660ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1582ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1576ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1553ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន1525ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12071នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    78149នាក់
ខែនេះ    825940នាក់
ឆ្នាំនេះ   3570244នាក់
សរុប   57169140នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 17:01