កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 11 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 05:57 នាទី ចំនួនអានៈ 1625

ឧត្តមសេនីយ៍​ជាន់ខ្ពស់​កម្ពុជា​បាន​ដាស់តឿន​ដល់​មេបញ្ជាការ​កង​ព​ទ័​ជួរ​មុខ​កម្ពុជា​ឲ្យ​ប្រឹងប្រែង​ស្មារតី​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​រឹង​មាំ​។​

ថ្លែង​ក្នុង​ពិធី​តែងតាំង​មុខ​តំណែង​ថ្មី​ដល់​នាយទាហានជាន់ខ្ពស់​ក្នុង​យោធភូមិ​ភាគ​ទី​៤​នៃ​កង​យោធពល​ខេ​មរះ​ភូមិន្ទ​ចំនួន​៦​រូប​នៅ​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃ​ទី​៨​ខែតុលា​នេះ​លោក​ឧត្តមសេនីយ៍​ មាស​ សុភា​មាន​ប្រសាសន៍​ នាយទាហាន​និង​ពល​ទាហាន​ទាំងអស់​«​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​តាមដាន​នូវ​ស្ថាន​ល​ការ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​អោយ​បាន​ជាប់​ជា​និច្ច​ ដើម្បី​បំពេញភារកិច្ច​ក្នុង​ការ​ការពារ​មូរ​ណះ​ភាព​ទឹកដី​អោយ​បាន​គង់វង្ស​»​ បើ​ទោះបី​បច្ចុប្បន្ន​នេះ​ស្ថានភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​មាន​ភាព​ស្ងប់ស្ងាត់​ក៍ដោយ​។​

​ប្រទេស​កម្ពុជា​បាន​ប៉ះទង្គិច​ដោយ​ប្រដាប់​អាវុធ​ជា​ច្រើន​លើក​ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០០៨​មក​បន្ទាប់​ពី​ប្រទេស​ថៃ​ដាក់​កង​ទ​ព័​ចូលលុក​លុយ​តំបន់​ប្រសាទ​ព្រះ​វិហារ​របស់​កម្ពុជា​ក្រោយ​ពី​ថៃ​បរាជ័យ​ក្នុង​ការ​ប្រឆាំង​មិន​ឲ្យ​ក្រុងភ្នំពេញ​ដាក់​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បិ​តិក​ភ​ន្ត័​ពិភពលោក​។​ សមេ្តច ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​​បាន​ហៅ​ការ​ប៉ះទង្គិច​ដោយ​អាវុធ​ធន់​ធ្ងន់​អំឡុង​ពេល​ចុង​ក្រោយ​ថា​គឺជា​សង្គ្រាម​មួយ​។​

​លោក​ឧត្តមសេនីយ​មាស​ សុភា​ ក៍បាន​ដាស់តឿន​អោយ​កងទ័ព​ទាំងអស់​ដែល​ឈើ​ជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ត្រូវ​ទប់ស្កាត់​នូវ​រាល់​ការ​ចូល​ទៅ​កាប់​ឈើ​ខុសច្បាប់​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​របស់​ពលរដ្ឋ​កម្ពុជា​ ដែល​កន្លង​មក​មាន​ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​បាញ់​ពី​សំណាក់​កងទ័ព​ប្រទេស​ថៃ​។​

​សូម​បញ្ជាក់​ថា​ នាយទាហានជាន់ខ្ពស់​ដែល​ត្រូវ​បាន​តំឡើង​ឋានន្តរ​ស​ក្កិ​ និង​តែងតាំង​មុខ​តំណែង​ថ្មី​ នៅ​ពេល​នេះ​ រួម​មាន​ ឯកឧត្តម​ ឧត្តមសេនីយ៍ត្រី​ ឃឹម​ ប៊ុ​ន​សុង​ មេញ្ជា​ការ​តំបន់​ ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប​ ត្រូវ​បាន​តំឡើង​ឋានន្តរ​ស​ក្កិ​ជា​ឧត្តមសេនីយ៍ទោ​ លោក​វ​រះ​សេនីយ៍​ឯក​ ទេព​ រួន​ នាយសេនាធិការរង​ភូមិភាគ​៤​ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​យោធភូមិ​ភាគ​៤​ លោក​ឧត្តម​សេន៍​យ៍​ត្រី​ ស៊ា​ន​ ស្រៀ​ន​ មេបញ្ជាការ​រង​កងពលតូច​លេខ​៤១​ ជា​នាយ​សេ​ នា​ធិ​ការ​រង​យោ​ ធ​ភូមិភាគ​៤​ លោក​វ​រះ​សេនីយ៍​ឯក​ ទេស​ សា​ខេន​ នាយសេនាធិការរង​ យោធភូមិ​ភាគ​៤​ ជា​មេបញ្ជាការ​រង​យោធភូមិ​ភាគ​៤​ លោក​វ​រះ​សេនីយ៍​ឯក​ គង់​ សី​ នាយសេនាធិការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប​ ជា​មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀម​ រាប​ និង​លោក​វ​រះ​សេនីយ៍​ទោ​ រ៉េ​ន​ សា​មុត​ នាយ​រង​ការិយាល័យ​ ជា​នាយការិយាល័យ​ទី​១​នៃ​យោធភូមិ​ភាគ​ទី​៤៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន4392ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន1174ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2199ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1659ដង សន្ទូងសំណាបត្រូវបានបូមទឹកសង្រ្គោះនៅខេត្តកំពង់ស្ពឺ    អាន1733ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន1658ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន2388ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1899ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1811ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1715ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7457នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73535នាក់
ខែនេះ    821326នាក់
ឆ្នាំនេះ   3565630នាក់
សរុប   57164526នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:28