រយៈពេលប៉ុន្មានឆ្នាំនេះ គេសង្កេតឃើញថា ផ្នែកព័ត៌មានវិទ្យា(Information Technology) ឬហៅកាត់ថា IT បានរីកចំរើនយ៉ាងខ្លាំងទាំងនៅលើសកលលោក និងនៅតាមបណ្តាប្រទេសមួយចំនួន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
បើតាមការអង្កេតបានអោយដឹងថា អ្នករៀនបច្ចេកវិទ្យាព័ត៌មាន ភាគច្រើនបានគោរពក្រមសីលធម៌របស់ខ្លួនបានល្អខ្ជាប់ខ្ជួន តែក៏មានមួយក្តាប់តូចជាប្រភេទមនុស្សជ្រុលនិយម ដែលមានចរិតជាចោរ ដើរលុកលុយ លួចឯកសារតាមប្រព័ន្ធ Internet វាយលុកWebsite អ្នកដ៏ទៃ លួចលេខសម្ងាត់ពីអាស័យដ្ឋាន E-mailគេ យកទៅផ្ញើរបង្ខូចគេរឈ្មោះម្ចាស់គេ។ល។ និងមានបញ្ហាជាច្រើនទៀតរាប់មិនអស់។
បើក្រឡេកមើលទៅទើបដឹងថា អ្នកសរសេរកម្មវិធីដាក់អោយប្រើប្រាសក៏ជាIT អ្នកសរសេរមេរោគក៏ជាIT ដែរ។ មិនដែលមានអ្នកលក់ត្រី អ្នកលក់អង្ករ ដែលគ្មានជំនាញIT អាចទៅចេះសរសេរមេរោគនោះទេ។
អ្នករៀនIT ភាគច្រើនមិនសូវអត់ការងារធ្វើទេ នៅក្នុងប្រទេសកម្ពុជា ព្រោះប្រទេសនេះកំពុងរីកចំរើន ដែលមានស្ថាប័នរដ្ឋ ស្ថាប័នឯកជនជាច្រើនកំពុងប្រគួតប្រជេងគ្នានៅលើទីផ្សាតាមប្រព័ន្ធIT នេះ។ គេឃើញមានអ្នកមានចំណេះផ្នែកIT ចូលបំរើការអោយក្រុមហ៊ុនធំៗជាច្រើន ហើយអ្នកខ្លះបានបើកមុខរបរឯកជនដូចជា បើកហាងលក់គ្រឿងអេឡិកត្រូចនិក បើកInternet កាហ្វេ បើកក្រុមហ៊ុនសំរាប់បង្កើត គេហទំព័រអោយអតិថិជន ទៅតាមតម្រូវការទីផ្សាសេរី។
អ្នកលក់សេវាកម្មព័ត៌មានវិទ្យា គួរតែគោរពក្រមសីលធម៌ វិជ្ជាជីវៈអោយបានល្អ ជាមួយអតិថិជនរបស់ខ្លួន ដូចជា ត្រូវផ្តល់ទំនុកចិត្ត ការថែទាំ សុវត្តិភាព បើកសិទ្ធិចំហរ អោយអតិថិជនមានជំរើស ធ្វើចិត្តអោយទូលាយ កុំមានល្បិកកលដើម្បីកេងចំណេញលើអតិថិជនរបស់ខ្លួន។ល។ និងនិយាយអោយចំត្រូវធ្វើតែអំពើល្អទៅលើអតិថិជន ទោះជាថ្ងៃនេះគេជាភ្លៀវរបស់យើង ថ្ងៃក្រោយគេជាភ្លៀវរបស់អ្នកដ៏ទៃក៏ដោយ អតិថិជនគេគង់តែដឹងអំពើល្អរបស់អ្នកទេ អំពើល្អវារមែងតែទទួលបានផលល្អមកវិញមិនខាន។
កុំអាងខ្លួនចេះIT ក៏ទៅលុកលុយលួចឯកសារគេ លួចរូបថតគេទៅបង្កើតFacebook ជេរគេជេរឯង លួចចូលE-mail គេប្តូរលេខសម្ងាត់ មិនអោយម្ចាស់គេប្រើប្រាសបាន ហើយលួចផ្ញើសារទៅអ្នកនេះ អ្នកនោះ ក្នុងគោលបំណងធ្វើអោយម្ចាស់គេមានបញ្ហា ធ្វើអោយគេហទំព័រគេ Error ធ្វើអោយកុំព្យួទ័រគេ Error ជាដើម នេះជាទង្វើមិនល្អ ហើយសង្គមគេស្អប់ខ្ពើមណាស់។
អ្នកគួរគិតថា បើគេបំផ្លាញអ្នកវិញ តើអ្នកសប្បាយចិត្តដែរឬទេ? ការអត់ធន់របស់មនុស្សគឺមានកំណត់ បើអ្នកបំផ្លាញគេ គេមិនដឹងថាជាអ្នកណានោះវាមិនអីទេ តែប្រយ័ត្នគេដឹងវាអាចប្រឈរមុខជាមួយផ្លូវច្បាប់វាគ្រាន់បើបន្តិច តែក្រែងលោម្ចាស់គេឆេវឆាវទប់អារម្ភណ៍មិនបាន គេដាក់អ្នក៣ខ្នងពូថៅទៅវាក្លាយជាប៉ុន្មានថ្នេរវិញ។
អ្នកប្រើប្រាសកុំព្យួទ័រ (client) គេមិនចង់មានបញ្ហាទេ ព្រោះអ្នកខ្លះគេរៀនបានត្រឹមតែការប្រើប្រាសធម្មតាប៉ុណ្ណោះ សូម្បីតែបញ្ហាបន្តិបន្ទូចក៏ពុំអាចដោះស្រាយបានផង ដូច្នេះគឺអ្នកប្រើប្រាសគេសង្ឃឹមលើយើងជាអ្នកIT ទុកចិត្ត ជឿជាក់ ITទាំងស្រុង។
សង្ឃឹមថា អ្នករៀន IT នៅលើពិភពលោកបានយល់គ្រប់ៗគ្នា ជាពិសេសអ្នក IT នៅកម្ពុជានេះតែម្តង គួរតែគោរពក្រមសីលធម៌ វិជ្ជាជីវៈ របស់ខ្លួនអោយបានត្រឹមត្រូវ ដើម្បីអោយប្រទេសជាតិមានកិត្តិយសដោយសារអ្នក កុំរៀន IT ដើម្បីធ្វើចោរ ប្រយ័ត្នជាប់គុគ៕
ថ្ងៃនេះ | 39359 | នាក់ |
ម្សិលមិញ | 41870 | នាក់ |
សប្ដាហ៍នេះ | 39359 | នាក់ |
ខែនេះ | 539020 | នាក់ |
ឆ្នាំនេះ | 3283324 | នាក់ |
សរុប | 56882220 | នាក់ |
ថ្ងៃទី 12 ខែ 05 ឆ្នាំ 2025 ម៉ោង 19:53 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net