ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 06:01 នាទី ចំនួនអានៈ 2540

នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង​កង​យុទ្ធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រ​ទេស រួម​ជាមួយលោក អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សា​លា​ឧទ្ធរណ៍ និង​លោក ម៉ៅ វុទ្ធី អភិបាលរងខេត្តសៀមរាប។

ក្នុង​ពិធីប្រ​កាស​ផ្ទេរមុខ​តំណែង​ខាង​លើ​នេះ គេ​សង្កេត​ឃើញ​ថា មានការចូលរួមពីរមេបញ្ជាការ មេបញ្ជាការរង រាជធានី ខេត្ត ស្រុក និង​​មន្ត្រីមន្ទីរសាធារណៈក្នុង​ខេត្ត​ជា​ច្រើន​ផងដែរ។

ថ្លែងក្នុង​ឱនេះ​ ឯកឧត្តម សៅសុខាមេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រ​សាសន៍​ថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបចាស់ ឯកឧត្តម ម៉ន សាម៉ុន ត្រូវ​បាន​តំឡើង​ឋារន្តសក្តិជាគ្រូ​បង្វឹក​អោយ​ទៅ​នៅ​រាជ​ធានី​ភ្នំ​ពេញ ចំណែក​លោកវីរៈសេនីយ៍ឯក ប៉ោ វណ្ណនិត ត្រូវ​បានចែង​តាំង​ជំនួស ជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប។ ឯកឧត្តម​ សៅ​សុខា បាន​កោដសសើរ​នូវ​ស្នាដៃ​ របស់​ឯកឧត្តម​ ម៉ន សាម៉ុន ដែល​ខិតខំ​ប្រឹង​ប្រែង​កសាង​សមិទ្ធិផល​ជាច្រើន​កន្លងមក និង​បាន​បំ​ពេញ​ទួនាទី​របស់​ខ្លួន​បាន​ល្អផង​ដែរ​។ ឯឧត្តម សៅ​សុខា បាន​ផ្តាំ​​លោកវីរៈសេនីយ៍ឯក ប៉ោ វណ្ណនិត ពី​រចំនុចគឺ ទី០១-ត្រូវ​គោរព​ទួ​នា​ទី​របស់​ខ្លួន​អោយ​​បាន​​ខ្ជាប់ខ្ជួន ក្នុង​នាម​ជាថ្នាក់ដឹក​នាំនៃ​កង​រាជ​អាវុធហត្ថខេត្ត និង​ទី២-ត្រូវ​តែ​យក​គោល​ការណ៍​សមូហភាពមក​អនុវត្តិ ហើយ​ត្រូវ​គោរពចាស់ទុំ​រៀម​ច្បងដែល​មាន​បទ​ពិ​សោធន៍​យូរ​ឆ្នាំ​ណាស់​មក​​ហើយ និង​សុំ​អោយ​លោក ប៉ោ វណ្ណនិត ធ្វើ​អោយ​បាន​ល្អជាង​លោក​ ម៉នសាម៉ុន មេបញ្ជាកាចាស់ទើប​ហៅ​ថា ទំពាំង​ស្នង​ឬស្សី។

លោកវរសេនីយ៍ឯក ប៉ោ វណ្ណនិត បានធ្វើការប្ដេជ្ញាចិត្តថា និង​ខិត​ខំ​បំ​ពេញ​តួ​នា​ទី​របស់​ខ្លួន​ជា​មេបញ្ជា​ការ​កង​​រាជអាវុធហត្ថ​ខេត្ត​អោយ​បាន​ល្អ ដោយគោរពច្បាប់ គោរព​វិន័យ គោរព​ក្រមសិលធម៌ និង​ខិតខំយកចិត្តទុកដាក់ គ្រប់គ្រង ដឹកនាំ កសាងអង្គភាព ការពារ​សន្តិសុខ សុវត្ថិភាព​ប្រ​ជារាស្រ្ត​ និង​ប្រ​ឆាំង​រាល​បទ​ល្មើស​ទាំង​ឡាយនៅ​ក្នុង​ខេត្ត​សៀមរាប​នេះតែម្តង។ លោកវរសេនីយ៍ឯក ប៉ោ វណ្ណ បានបន្ថែមថា និងធ្វើ​ការ​សហការអោយ​បាន​ល្អជាមួយអាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នយុទ្តិធម៌ កងកម្លាំងមាន​សមត្ថកិច្ច អង្គភាពពាក់ព័ន្ទនានា ជាពិសេស ប្រជាពលរដ្ឋ និងមហាជនទូទៅ។

ក្រុម​មន្ត្រីអ្នក​មុខ​អ្នក​ការមួយចំនួន​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ផ្ទេរ​មុខ​តំ​ណែង​ខាងលើ​នេះ បាន​ខ្សឹប​ខ្សៀវ​គ្នាថា ពួកគេ​និង​រង​ចាំមើល​ថាតើ លោក​វីរៈសេនីយ៍ឯក​វ័យ​ក្មេង​ ប៉ោ វណ្ណនិត រូប​នេះអាច​ទទួល​រាប់​រង​ការ​ងារ​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប​បានល្អប៉ុណ្ណាដែរ? ហើយ​ពួកគាត់​បន្ថែមថា លោក ម៉ន​សាម៉ុន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចាស់​គឺ​ជា​មនុស្ស​ដែល​មាន​សមត្ថ​ភាព​ខ្ពស់ក្នុង​ការ​ដឹក​នាំ​ ដែល​ពួកគាត់​មាន​ការ​សោកស្តាយបំ​ផុត​ ចំពោះ​​ថ្នាក់​លើ​ដែល​បាន​ផ្លាស់​ប្តូរ​លោក​ ម៉នសាម៉ុន ចេញពី​ខេត្តសៀមរាប តែទោះ​ជាយ៉ាង​ណាពួកគាត់បាន​អះអាង​ថា រលកក្រោយ​តែង​តែដេញ​រលក​មុនយ៉ាង​ដូច្នេះហើយ តែគ្រាន់​តែ​ចង់​អោយ​រលកក្រោយ​ធ្វើ​អោយ​បាន​ល្អជាងរលក​មុន​ទៅ​បាន​ហើយជាសវៀង​អាប់មុខ​ដល់​លោក សៅសុខា ដែល​ជា​មេរបស់ខ្លួនផង និង​ជា​ឪពុកក្មេកផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1639ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1378ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1536ដង ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1906ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1704ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន1487ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1606ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន1815ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1600ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន3764ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1436នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71027នាក់
ខែនេះ    178105នាក់
ឆ្នាំនេះ   2636008នាក់
សរុប   51995934នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:39